ព័ត៌មានថ្មីបំផុត

បរិភោគ​​អាហារ​​តាម​​ប្រភេទ​​ឈាម​​របស់​​អ្នក​​ ដើម្បី​​លូត​​លាស់​​រាង​កាយ​ល្អ​

Loading...
មនុស្ស​ម្នាក់​ៗ​ប្រហែល​ជាបាន​ដឹង​ពី​ប្រភេទឈាមរបស់​ខ្លួន​ឯង​ហើយ។ ជាទូទៅ ប្រភេទ​ឈាម​ដែល​មនុស្ស​អាច​មាន​គឺ ឈាម​ប្រភេទ A (+ and -), B (+ and -), O(+ and -), និង AB (+ and -)។ បើ​បែង​ចែកទៅតាម​ប្រភេទឈាម​នីមួយៗ ប្រភេទឈាម​ផ្សេង​គ្នា​ត្រូវ​ការ​របបអាហារ​​ផ្សេងៗគ្នា ដើម្បីជា​ជំនួយ​សម្រាប់​សុខភាព និង ការលូត​លាស់​របស់​មនុស្ស​ម្នាក់ៗ។ ​ខាងក្រោមជាពពួក​អាហារ តម្រូវ​តាម​ប្រភេទឈាម​មនុស្ស​ម្នាក់ៗ។​



1. ឈាម​ប្រភេទ A
អ្នក​ដែល​មាន​ឈាម​ប្រភេទ A អាចជា​មនុស្ស​ដែល​មាន​ប្រព័ន្ធភាព​ស៊ាំងាយ​ប្រតិកម្ម (Sensitive immune system) ដូច្នេះ​ហើយ​ពួក​គេ​ច្រើន​ជា​អ្នក​ចូល​ចិត្ត​ញ៉ាំ​បន្លែ ជា​ជាង​សាច់។ អ្នក​គួរ​ញ៉ាំអាហារដូចជា បន្លែ ផ្លែឈើ សណ្តែក ត្រី សាច់​មាន់ និង Yogurt. អ្នក​មាន​ឈាម​ប្រភេទនេះគួរ​កុំញ៉ាំ អាហារ​មានជាតិ​ហឹរ អាហារដែល​មាន​ជាតិ​ទឹក​តិច និង កាហ្វេ។


2. ឈាម​ប្រភេទ B
អ្នក​ដែល​មាន​ឈាម​ប្រភេទ B ជា​មនុស្សដែលញ៉ាំបន្លែ ត្រី ទឹក​តែ។ អ្នក​ជំនាញណែនាំឲ្យ​អ្នក​មាន​ឈាម​ប្រភេទនេះ​ញ៉ាំ​បន្លែបៃតង​ឲ្យ​បាន​ច្រើន ស៊ុត សាច់ ព្រមទាំង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ទាប។ ពួកគេ​គួរ​តែជៀសវាងអាហារដូចជា ពោត​ ស្រូវសាលី ប៉េងប៉ោះ សណ្តែកដី សារជាតិ​អាល់កុល។


3. ឈាម​ប្រភេទ O
អ្នក​ឈាម​ប្រភេទនេះ គួរតែ​ញ៉ាំអាហារដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ដូចជា ​សាច់ ត្រី បន្លែ សណ្តែក។ អ្នក​មាន​ឈាម​ប្រភេទនេះ​អាច​ងាយ​នឹង​មាន​បញ្ហា​ពោះវៀន ព្រមទាំង​បញ្ហា​ផ្សេងទៀត​ផង ហេតុ​នេះ អ្នក​គួរ​ជ្រើស​រើសអាហារ​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ អ្នក​គួរជៀសវាង អាហារ​កំប៉ុង ហើយ កុំ​សូវ​ញ៉ាំ​ឲ្យ​ឆ្អែត​ពេក។


4. ឈាម​ប្រភេទ AB
អ្នក​មាន​ឈាម​ប្រភេទនេះ​ងាយ​នឹងរក​អាហារ​ញ៉ាំណាស់ តែ​អាហារដែល​ពួកគេ​គួរ​បរិភោគ​គឺ អាហារ​ស្រស់ៗ និង អាហារ​សរីរាង្គ។ អាហារ​ផ្សេងទៀត​មាន​ដូចជា អាហារសមុទ្រ និង បន្លែ​បៃតង។ ពួកគេគួរជៀសវាងអាហារដែល​មាន​ជាតិកាហ្វេអ៊ីន អាល់កុល បារី។


ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។   

No comments