ព័ត៌មានថ្មីបំផុត

អាថ៌​កំបាំង​ដែល​​ធ្វើ​ឲ្យ​​មនុស្ស​ស្រី​ស្រលាញ់​មនុស្ស​ប្រុស​កាន់​តែ​ខ្លាំង​

Loading...
ខាងក្រោមនេះនឹងបង្ហាញអ្នកពីរឿងសាមញ្ញៗមួយចំនួនដែលបុរសមិនដែលដឹងថា មានន័យណាស់ចំពោះមិត្តស្រីរបស់ពួកគេ។



១. សរសើរនាង
នៅពេលដែលមិត្តប្រុសរបស់នាងសរសើរនាងលើចំណុចតូចតាច
ដែលមិនងាយអោយកត់សម្គាល់។ វាបង្ហាញថាមិត្តប្រុសនាងយកចិត្តទុកដាក់លើនាងមែនទែន។



២. ប្រាប់នាងពីអ្វីដែលធ្វើអោយខ្លួននឹកឃើញដល់នាងមុនគេ 
វាអាចមានដូចជាតាមរយ:បទចម្រៀងជាដើម នេះជាអ្វីដែលធ្វើអោយនាងភ្ញាក់ផ្អើល ដោយសារក្តីស្រឡាញ់ដែលអ្នកយកចិត្តទុកដាក់ខ្លាំងនោះ។



៣. ផ្ញើសារពេលព្រឹកទៅនាង ហើយគួរតែផ្ញើសារទៅនាងនៅពេលអ្នកនឹកនាង ទោះបីជានៅក្នុងការិយាល័យក៏ដោយ។ នាងនឹងដឹងថាអ្នកតែងតែគិតពីនាង ហើយវាជាសញ្ញាដ៏អស្ចារ្យមួយដើម្បីបង្កើតទំនាក់ទំនងស្នេហា។



៤. ចងចាំថ្ងៃសំខាន់របស់នាង
កុំភ្លេចអំពីខួបកំណើតរបស់ម្ដាយនិងសមាជិកគ្រួសារបស់នាងផងដែរ។



៥. ជួយកិច្ចការផ្ទះ
ធ្វើម្ហូបអាហារ រៀបចំតុ និងជួយធ្វើការងារផ្ទះផ្សេងទៀត នៅពេលដែលអ្នកនៅជាមួយនាង។



៦. សួរនាំពីនាង
សួរនាងថាតើនាងសប្បាយចិត្ត ឫការងារថ្ងៃនេះយ៉ាងម៉េចហើយ នៅពេលដែលនាងត្រលប់ទៅផ្ទះពីការងារ។ នាងនឹងសប្បាយចិត្តដែលឮថាអ្នកមានការព្រួយបារម្ភពីនាងជារៀងរាល់ថ្ងៃ។



៧. ចម្រៀងដែលនាងចូលចិត្ត​
នៅពេលដែលនាងជិះឡានជាមួយអ្នក សូមដាក់ភ្លេងដែលនាងចូលចិត្ត។ វានឹងក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់នាង ហើយនាងប្រាកដជាមានស្នាមញញឹមដ៏ស្រស់ស្អាត។



៨. ប្រាប់នាងថាស្អាតនិងសរសើរនាងរាល់ថ្ងៃ
ជឿទៅថារឿងតូចតាចទាំងនេះនឹងអាចធ្វើឱ្យទំនាក់ទំនងអ្នកមានភាពល្អឥតខ្ចោះ។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: sarcasm.club

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments