ព័ត៌មានថ្មីបំផុត

តិចនិច​​ងាយ​ៗ​​ជួយ​​ឲ្យ​​ជីវិត​ផ្លាស់​ប្ដូរងាយ​ស្រួល​ជាង​មុន​​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ

Loading...
ដើម្បីឲ្យជីវិតរស់នៅរបស់អ្នកមានការផ្លាស់ប្ដូរនិងកាន់តែប្រសើរជាងមុន ខាងក្រោមនេះជាវិធីសាស្រ្ដងាយៗ ដែលអ្នកអាចអនុវត្ដបាននោះឡើយ។



១. យកកៅស៊ូមកចងនៅខាងចុងទំពុកភ្ជួរខោអាវដើម្បីកុំឲ្យអាចជ្រុះជាពិសេសអាវដៃមួយ។





២. អាចច្នៃយកកញ្រ្ជែងដាក់សំភារៈផ្សេងៗមកដាក់ចងបណ្ដោកសំរាប់ផ្កា ដើម្បីផ្ទះរបស់អ្នកកាន់តែមានភាពស្រស់ស្អាតជាងមុន។




៣. បើអ្នកឧស្សាហ៍បាត់ដង្គៀបខ្មៅតូចៗពេក សុំកុំភ្លេចធ្វើប្រអប់ដាក់វាមួយទៅឲ្យបានយូរនិងមិនងាយបាត់។





៤. រៀបចំខោឬកាបូបរបស់អ្នកជាមួយនឹងទម្ពក់ដែលដាក់ក្នុងបន្ទប់ទឹក។





៥. ប្រើប្រាស់កំប៉ុងឬក្រឡរផ្សេងៗមកច្នៃជាថូសំរាប់ដាំជីឬដំណាំផ្សេងទៀត។




៦. ច្នៃប្រអប់ដាក់វែនតារបស់អ្នកមកជាប្រអប់ដាក់ម្ជុរឬអ្វីផ្សេងទៀតដែលអ្នកត្រូវការ។




៧. ច្នៃអាវយឺតចាស់ៗមកធ្វើជាស្រោមខ្នើយ។




៨. អ្នកអាចច្នៃស៊ុមរូបថតមកធ្វើជាធ្នើរសំរាប់ដាក់ក្រវិលអ្នកវិញ តែប្រុងប្រយ័ត្នជាមួយនឹងកញ្ចក់។




៩. នៅពេលដែលអ្នកលាបថ្នាំផ្ទះហើយមិនចងឲ្យវាប្រលាក់សោរ អ្នកគ្រាន់តែយកអាលុយមីញ៉ូនមមករុំនៅសោរនោះ ហើយចាប់ផ្ដើមលាបថ្នាំផ្ទះអ្នកតាមសប្បាយ។




ប្រែសម្រួលដោយ ធានី
ប្រភព Bright Side

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។   

No comments