ព័ត៌មានថ្មីបំផុត

ងាយៗ​ដើម្បី​បញ្ឈប់​ការ​គិត​អវិជ្ជមាន​របស់​អ្នក​

Loading...
មិនថាការរស់នៅរបស់អ្នកបែបណា មានលុយច្រើនយ៉ាងណា ឬ មានសុភមង្គលបែបណាក៏ដោយ ក៏ការគិតបែបអវិជ្ជមាននៅតែអាចកើតមានឡើងក្នុងអារម្មណ៍របស់អ្នក ហើយនៅរាល់ពេលដែលគំនិតអវិជ្ជមានបែបនេះកើតមានឡើង អ្នកពិតជាពិបាកណាស់ក្នុងការគ្រប់គ្រងវា ហើយជួនកាលវាបែរជាមកគ្រប់គ្រងអ្នកមួយពេលទៅវិញ ដូច្នេះអ្នកគួរតែសាកល្បងវិធីទាំងនេះ ដើម្បីកុំឲ្យរាលគំនិតអវិជ្ជមានទាំងនោះចូលមកក្នុងអារម្មណ៍របស់អ្នក។




១. តាមដានរាល់គំនិតអវិជ្ជមានរបស់អ្នក
ជាទូទៅមុននឹងមានផល គឺត្រូវមានហេតុ ដូចគ្នានឹងការគិតរបស់អ្នកដែរ ដោយសាររឿងអ្វីមួយទើបធ្វើឲ្យការគិតបែបអវិជ្ជមានកើតមានឡើង ដែលអ្នកត្រូវតែដឹងឲ្យបានច្បាស់ថានោះគឺជាអ្វី ដូចជា ការខឹង ការភ័យខ្លាច ឬការច្រណែនជាដើម។


២. គ្រប់គ្រងការរំពឹងទុករបស់អ្នក
នៅពេលដែលអ្នកបណ្ដោយខ្លួនឲ្យធ្លាក់ចូលរណ្ដៅនៃការរំពឹងទុក អ្នកប្រៀបដូចជាកំពុងតែឃុំខ្លួនឯងនៅក្នុងរណ្ដៅមួយនោះដែរ ព្រោះវាមិនមែនសុទ្ធតែអាចក្លាយជាការពិតបាននោះទេ ហើយវាថែមទាំងអាចធ្វើឲ្យអ្នក អស់សង្ឃឹម ដែលនាំឲ្យគំនិតអវិជ្ជមានកើតមានឡើង ដូចនេះអ្នកគួរតែគ្រប់គ្រងការរំពឹងទុករបស់អ្នកឲ្យបានល្ អហើយត្រូវប្រាប់ខ្លួនឯងឲ្យបានរួចរាល់ថា ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីទទួលរាល់លទ្ធផលដែលតបស្នងមកវិញ។


៣. កុំគិតជ្រៅពេក
នៅពេលដែលមានរឿងអ្វីមួយកើតឡើង អ្នកក៏ចាប់ផ្ដើមគិតវែងឆ្ងាយ រហូតដល់សូម្បីតែរឿងខ្លះស្ទើរតែមិនអាចកើតឡើងក៏អ្នកយកវាមកគិតដែរ ដែលបណ្ដាលឲ្យអ្នកមានសម្ពាធ ហើយកើតឡើងនូវអារម្មណ៍ស្ត្រេស ដូច្នេះអ្នកគួរតែកុំបណ្ដោយឲ្យខ្លួនឯងគិតជ្រៅពេក ដើរមួយជំហានគិតមួយជំហានសិនទៅក៏ល្អដែរ។


៤. ការតាំងសមាធិ
ការតាំងសមាធិក៏ជាវិធីមួយដែលល្អ ព្រោះវាអាចឲ្យអ្នកបើកចិត្តឲ្យបានទូលាយ និងជួយឲ្យអារម្មណ៍អ្នកជ្រះស្រឡះល្អ មិនបាច់គិតច្រើនដែលនាំឲ្យខ្លួនអ្នកធ្លាក់ចូលទៅក្នុងរណ្ដៅនៃភាពអវិជ្ជមាន ទោះវាជាការតាំងសមាធិរយៈពេលខ្លីក៏ដោយ តែវាពិតជាអាចជួយបានច្រើនពិតមែន។


៥. ការគេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យអ្នកអស់កម្លាំងនិងមានអារម្មណ៍ស្ត្រេស ដែលគេអាចចាត់ទុកបានថា ការគេងមិនគ្រប់គ្រាន់បែបនេះ ក៏ជាមូលហេតុចំបងមួយដែលនៅពីក្រោយនៃការកើតឡើងនូវគំនិតអវិជ្ជមានដែរ ដូចនេះអ្នកត្រូវគ្រប់គ្រងការគេងរបស់អ្នកឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ទើបជារឿងដែលប្រសើរ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FabHow

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments