ព័ត៌មានថ្មីបំផុត

ជួប​ម្តាយ​ឪពុក​ខាង​ស្រី​លើក​ដំបូង​ តើ​ប្រុសៗ​គួរ​ធ្វើ​ដូច​ម្តេច?​

Loading...
វា​ប្រហែល​ជា​ដល់ពេល​ដែល​ត្រូវ​ជួប​ឪពុក​ម្តាយ​របស់​មិត្តស្រី​អ្នក​ហើយ​។ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទៅ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ឪពុក​ម្តាយ​របស់​នាង​ទៅ​? រឿង​ដ៏​សំខាន់​បំផុត​ដើម្បី​អោយ​ពួកគេ​ចាប់​អារម្មណ៍​ក្នុង​ពេល​ជួប​គ្នា​គ្រា​ដំបូង​បំផុត​នោះ​គឺជា​ការ​ត្រៀមខ្លួន​អោយ​រួចជាស្រេច​សិន​។​



​ដើម្បី​ឆ្ពោះ​ទៅកាន់​ជំ​ហ៊ាន​បន្ទាប់​ទៀត​បាន អ្នក​ត្រូវ​តែ​ដឹងថា ឪពុក​ម្តាយ​របស់​នាង​ក៏​មាន​ការភិតភ័យ​ពេល​ជួប​ជាមួយ​អ្នក​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​បន្ធូរ​អារម្មណ៍​ចៀស​ជាង​ការបង្ហាញ​ទឹកមុខ​ភ័យ​ខ្លាច​ពេល​ជួប​ពួក​គេ​។​

​ទំនាក់ទំនង​នា​ពេល​អ​នា​គត់​មិនមែន​ពឹងផ្អែក​ទៅលើ​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល​របស់​ពួកគេ​ក្នុងសម័យ​ដ៏​ទំនើប​នេះ​ទេ ព្រោះ​ការគាំទ្រ​គំនិត​ឪពុកម្តាយ​មានន័យថា​អាច​នឹង​មាន​ផលវិបាក​មួយចំនួន​។ ការ​កង្វះ​ការត្រៀមខ្លួន​សម្រាប់​ប្រតិកម្ម​ដ៏​សំខាន់​នេះ​ប្រហែល​ជា​នាំអោយ​មិន​មាន​ការទទួលស្គាល់ ព្រមទាំង​គម្រាម​គំហែង​ដល់​ទំនាក់ទំនង​អ្នក​ថែមទៀត​ផង​។​

- ការត្រៀមខ្លួន​៖ ចូរ​ត្រៀមខ្លួន​អោយ​រួចរាល់ ជា​ពិសេស​ការងារ​ក្នុង​ផ្ទះ​តែ​ម្តង​។ ចូរ​ទូរស័ព្ទ​ទៅ​មិត្តស្រី​របស់​អ្នក​ដើម្បី​អោយ​ដឹង​អំពី​រឿង​សំខាន់ៗ និង​ពិសេសៗ​មួយចំនួន​អំពី​ឪពុក​ម្តាយ​នាង ដូចជា ចំណង់​ចំណូលចិត្ត និង​ការងារ​នៅពេល​ទំនេរ​ជា​ដើម​។ វិធីសាស្ត្រ​មួយចំនួន​របស់​នាង​ប្រហែលជា​អាច​ជា​រឿង​សំខាន់​សម្រាប់​ការទំនាក់ទំនង​ប្រកបដោយ​ផា​សុខភាព​បាន​។​

- យល់​អំពី​ការរំពឹង​ទុក្ខ​របស់​ពួកគេ​៖ អ្នក​ត្រូវ​តែ​គិត​ចាប់ពី​ឥរិយាបថ​របស់​ឪពុក​ម្តាយ​នាង​ថា តើ​គាត់​អាច​នឹង​សម្លឹងមើល​គុណសម្បត្តិ​អនាគត​កូនប្រសារ​របស់​គាត់​ដូចម្តេចខ្លះ​។ អ្នក​ក៏​ត្រូវតែ​ផ្តល់​ការគោរព​ដល់​ពួកគាត់​ផង​ដែរ ព្រោះ​វា​ជា​រឿង​ដ៏​សំខាន់​បំផុត​ដើម្បី​យកឈ្នះ​ការទុកចិត្ត​, ទំនុកចិត្ត និង​ការគោរព​របស់​ពួកគាត់​បាន​។​

- ស្លៀកពាក់​អោយ​សមរម្យ​៖ ចូរ​ស្លៀកពាក់​អោយបាន​សមរម្យ​ដូច​ក្នុងពេល​ណែនាំ​ខ្លួន​អញ្ជឹង​។ អ្នក​ត្រូវ​តែ​ផ្តល់​នូវ​គំនិត​ទី​ពីរ​ទាក់ទង​នឹង​សម្លៀកបំពាក់ ព្រោះ​វា​នឹង​ក្លាយទៅជា​អាវុធ​ដំបូង​របស់​អ្នក​ដើម្បី​បង្ហាញ​ការចាប់អារម្មណ៍​ដល់​ឪពុក​ម្តាយ​របស់​នាង​។​

- គោរព​ពេលវេលា​៖ មិន​ត្រូវ​ធ្វេសប្រហែស​មិន​គោរព​ពេលវេលា​ឡើង​ពេល​ឪពុក​ម្តាយ​របស់​នាង​ចង់​អោយ​អ្នក​ទៅ​ជួប ព្រោះ​ការគោរព​ពេលវេលា​គឺជា​រឿង​គួរអោយ​សរសើរ​។​

- ធ្វើ​អ្វីៗ​ដោយ​ខ្លួនឯង​៖ ឪពុក​ម្តាយ​នាង​នឹង​ចាប់​អារម្មណ៍​ពេលដែល​ពួកគេ​ដឹង​ថា​អ្នក​គឺ​ជា​នរណា​។ ការមើលឃើញ​រឿង​ខុសៗ​គ្នា​ជា​ច្រើន​ចំពោះ​អ្នក​អាច​ក្លាយទៅជា​ការកត់សម្គាល់​ជាច្រើន​។ ទោះបីជា​អ្នក​មិន​ចង់អោយ​ពួក​គេ​គិត​ក៏ដោយ តើ​អ្នក​អាចធ្វើ​បាន​ទេ​?

- ភាសា​កាយវិការ​វិជ្ជមាន​៖ ការបង្ហាញ​គឺជា​មធ្យោបាយ​មួយ​ផ្សេង​ទៀត​បញ្ជូណ​គំនិត និង​ការគិត​របស់​អ្នក​អោយ​គេ​ដឹង​។ ភាសា​កាយវិការ​វិជ្ជមាន​គឺជា​ទស្សនៈ​ដ៏​សំខាន់​មួយ​នៃ​ទំនាក់ទំនង​យ៉ាង​ល្អ​។ ភាសា​កាយវិការ​វិជ្ជមាន​មានដូចជា ទឹកមុខ​ដែល​ញញឹម​, ការថែរក្សា​ខ្សែរ​ភ្នែក​អោយបាន​ច្រើន និង​ឥរិយាបថ​ដែល​មាន​ផាសុខភាព​។​

- ធ្វើអោយ​ការសន្ទនា​ប្រកប​ដោយ​ភាពរស់រវើក​៖ ចូរ​ធ្វើអោយ​ការសន្ទនារ​របស់​អ្នក​អោយ​មាន​ភាពរស់រវើក តាមរយៈ​ការលើកឡើង​នូវ​ប្រធានបទ​ដែល​អ្នក​គិតថា គាត់​ចាប់​អារម្មណ៍​។ ជាថ្មី​ម្តងទៀត អ្នក​ត្រូវ​តែ​សុំ​ជំនួយ​ពី​មិត្តស្រី​របស់​អ្នក​ផងដែរ​៕

ប្រភព៖ សុខភាព

No comments