ព័ត៌មានថ្មីបំផុត

មូលហេតុ​ដែល​ក្បាល​ពោះ​មិន​ចេះ​ស្រក​ទាល់​តែ​សោះ​

Loading...


បញ្ហាខ្លាញ់ក្បាលពោះ គឺជាអ្វីដែលស្រ្តីគ្រប់រូបខ្លាចបំផុត។ បើសិនជា​ការ​កំណត់រ​បប​អាហារ និង​ការ​ហាត់ប្រាណ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ទេនោះ វា​ប្រហែលជា​អាច​មាន​ហេតុផល​ផ្សេងៗ​ទៀត​ ​ដែល​នាំ​ឲ្យ​ខ្លាញ់​ក្បាលពោះ​មិន​ព្រម​ស្រក​។

 
១. ​អ្នក​កំពុងតែ​ញ៉ាំ​ប្រភេទ​ប្រូតេអ៊ីន​ដែល​មិន​ត្រឹមត្រូវ​
​ការ​ញ៉ាំ​ប្រូតេអ៊ីន​ជា​ប្រភេទ​សាច់​សុទ្ធ​ដែល​គ្មាន​ខ្លាញ់ ​អាច​ជួយ​ឲ្យមាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ បង្កើន​សាច់ដុំ និង​បន្ត​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ​ទោះបីជា​មិន​បាន​ហាត់ប្រាណ​ក៏ដោយ​។
​​
២. អ្នក​កំពុងតែ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើនពេក​
​អាហារ​កៃ​ឆ្នៃ​ទោះបីជា​មាន​កាឡូរី​ទាប​ក៏ដោយ ក៏​អាច​មាន​ជាតិ​ប្រៃ និង​ផ្អែម​ខ្ពស់ ដែល​ជាហេតុ​នាំឲ្យមាន​បញ្ហាដ​ល់​ទំហំ​ចង្កេះ​បាន​។

៣. គេង​មិនបាន​គ្រប់គ្រាន់​
នេះ​ដោយសារតែ​មនុស្ស​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ ធ្វើឲ្យអ្នកតែងតែ​ឃ្លាន និង​ញ៉ាំ​អាហារ​ច្រើនទៅៗ​។​
៤. ប្រើ​វិធី​បង្អត់អាហារ​
​ចូរ​កុំ​ព្យាយាម​តម​អាហារ តែ​គួ​រញ៉ាំ​អាហារ​តិចៗ​ដែល​ផ្តល់​សុខភាព និង​ច្រើនដង។ អ្វី​ដែល​សំខាន់​នោះ​គឺ ចូរ​កុំ​ព្យាយាម​តម​អាហារ​ពេលព្រឹក​ឲ្យសោះ​។ 

ប្រភព៖ សុខភាព

No comments