ព័ត៌មានថ្មីបំផុត

ទម្លាប់​​មិន​​បាន​​ការ​មួយ​​ចំនួន​​ដែល​អ្នក​​ជោគ​ជ័យ​​គេមិន​ធ្វើ​នោះ​ទេ

Loading...
មនុស្ស​ម្នាក់​ៗ​តែង​​មាន​ទម្លាប់​រៀង​ៗ​ខ្លួន ហើយទម្លាប់​ទាំង​នោះ​មាន​ខ្លះ​ល្អ ខ្លះ​ក៏​អាក្រក់​ដែរ។ មនុស្ស​ម្នាក់​ៗ​ប្រើ​ពេល​របស់​គេ​ទៅលើ​អ្វី​ដែល​គេ​គិត​ថា​សម មាន​ប្រយោជន៍ ឬ គ្មាន​ប្រយោជន៍​តាម​មនុស្ស​ម្នាក់ៗ។ តែ​ក្នុង​នោះ​ដែរ យើង​ក៏​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ថា​អ្វី​អ្នក​គួរ​ចំណាយពេល​ទៅ​លើ ហើយអ្វីអ្នក​មិន​គួរ​។ ពេល​វេលា​មាន​តម្លៃណាស់ ដូច្នេះ​ហើយ​អ្នក​ជោគជ័យ​មួយ​ចំនួន​មាន​ទម្លាប់ធ្វើ​ឬ​មិន​ធ្វើ​រឿង​ខាង​ក្រោម​នេះ។
 



1. ដាក់​សម្ពាធ​ការងារ​ច្រើន​មក​លើ​ខ្លួន​ឯង
អ្នក​ជោគជ័យ​ធ្វើ​ការ​ច្រើន​ណាស់ តែ​ជាមួយ​គ្នា គេ​ក៏ចេះ​ស្ទាប​ស្ទង់​ពីដែន​កំណត់​របស់​ខ្លួន​ដែរ។ ពួក​គេ​ធ្វើ​ការ​ងារ​ដើម្បី​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ក្តីសុខ ហេតុ​នេះ​គេ​មិន​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ពេក​ទេ។ ពួក​គេ​ក៏​មាន​ជំនាញ​ក្នុង​ការ​គ្រប់​គ្រង​ពេល​វេលា​របស់​ខ្លួន​ឯង​បាន​ល្អដែរ។

2. ​ឲ្យ​អ៊ីនធើណេត​មក​គ្រប់​គ្រង​លើ​បាន



យើង​មើល​ឃើញថា មនុស្ស​សម័យ​បច្ចុប្បន្ន​កំពុង​តែទទួល​ឥទ្ធិពល​ខ្លាំង​ពី​ការ​ប្រើ​ប្រាស់បណ្តាញ​សង្គម។ អ្នក​ដែល​ធ្វើ​ការ​ល្អ មិន​ចំណាយ​ពេល​រាប់​ម៉ោង​របស់​ខ្លួន​លើ​ការ​ប្រើ​ហ្វេស​ប៊ុកទេ​។


3. គ្មាន​គម្រោង​ច្បាស់​លាស់


ទាំង​គម្រោង​សម្រាប់​រយៈពេល​វែង ឬ រយៈពេល​ខ្លី សុទ្ធតែ​មាន​សារៈសំខាន់​ទាំង​អស់។ ការ​មាន​គម្រោង ធ្វើ​ឲ្យ​អ្នក​ចាំ​គ្រប់​ពេល​ក្នុង​អារម្មណ៍​របស់​អ្នក​ថា ក្នុង​ថ្ងៃ ឬ ខែ ឬ ឆ្នាំ នេះ អ្នក​ត្រូវ​សម្រេច​អ្វី​ឲ្យ​បាន ធ្វើ​អ្វី​ឲ្យ​បាន។ បើ​ខំប្រឹង​ អ្នក​ប្រាដក​ជាបាន​ជោគជ័យ។​


4. មិន​បង្ហើយការងារ


អ្នក​ធ្វើ​ការងារ​ល្អជា​មនុស្ស​ដែល​តែង​ធ្វើ​ការងារ​ឲ្យ​ចប់សព្វគ្រប់ មិន​បន្សល់​ទុក។ ពួកគេជា​មនុស្ស​យល់​ពី​តម្លៃ​របស់​ពេល​វេលា ហើយតែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពេល​វេលា​របស់​គេ​ជា​ពេល​មាន​ក្តី​សុខ និង​មាន​ប្រយោជន៍​រហូត។


5. មិន​ផ្តោតអារម្មណ៍
ការតាំង​ចិត្ត​ពិតជា​មាន​សារសំខាន់​ណាស់ ហេតុ​នេះ​មនុស្ស​ជោគជ័យគឺជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ បញ្ហា ឬ រឿង​អ្វី​មួយ។ នេះ​គឺជា​ទម្លាប់​ល្អ​មួយ​ដែល​អ្នក​គួរ​ធ្វើ​តាម។
 

6. មិន​ចេះ​ជំនាញ​ស្តាប់
សកម្មភាព មិន​ចាប់​អារម្មណ៍ ឬ មិនយក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្នកដ៏ទៃ គឺជា​ទម្លាប់​អាក្រក់​ណាស់។ វា​អាច​បង្ហាញ​ថា​អ្នក​គ្មាន​ការ​គោរព​ចំពោះ​អ្នក​ដែល​កំពុង​និយាយ។ អ្នក​គួរ​តែ​យក​ចិត្ត​ទុកដាក់ ហើយ​ក្រេប​យក​ចំណេះ​ដឹង​វិញទើប​ជា​ការ​ល្អ។


7. ការ​ប្រជុំ​ដែល​គ្មាន​ប្រយោជន៍
វា​មិន​មែនជារឿង​ទូទៅ​ទេ​ដែល​អ្នក​ជោគ​ជ័យ​មួយ​ចំនួន​ចូល​ចិត្តធ្វើ​ខ្លួន​ជាអ្នក​ចេះ​គ្រប់ពេល និយាយតែ​ឯង។ បើ​អ្នក​សង្កេតមើលទៅ ទាំង​អ្នក​នយោបាយ​ល្បី អ្នក​ជំនួញ ឬ​ អ្នក​មាន​ចំណេះ​ដឹង​ផ្សេង​ទៀត មិន​យក​ពេល​មក​និយាយ​ច្រើន​ពេក​ទេ។ គេ​និយាយទាល់​តែ​មាន​អ្វី​សំខាន់​ត្រូវ​និយាយ។


8. សំរាក​ច្រើន​ពេក
ពិត​ណាស់ មនុស្ស​ត្រូវ​ការ​សំរាក។ តែ​បើ​អ្នក​សំរាក​ច្រើន​ពេក ខួរក្បាលរ​បស់​អ្នក​អាច​ស្ពឹក​ មិន​ងាយ​ដំណើរ​ការទេ។ ខួរក្បាល​របស់​អ្នក​ត្រូវ​ការ​ការ​ជួប​អ្វី​ថ្មីៗ ធ្វើ​រឿង​ថ្មីៗ ទើ​ប​វា​អាចលូត​លាស់បាន។


ប្រភព៖ Power of Positivity
ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments