ព័ត៌មានថ្មីបំផុត

ងាយ​ៗ​ដើម្បី​យក​ឈ្នះ​ភាព​ខ្មាស់​អៀន​របស់​ខ្លួន

Loading...
មែនហើយភាពខ្មាស់អៀនអាចជាឧបសគ្គមួយសម្រាប់មនុស្សទូទៅ ដើម្បីឆ្ពោះដំណើរទៅរកភាពជោគជ័យ តែទោះជាយ៉ាងណាអ្នកត្រូវជំនះវាឲ្យបានដូចនេះអ្នកអាចសាកល្បងវិធីងាយៗខាងក្រោមនេះ ដែលមានដូចជា៖



១. ដឹងច្បាស់ថាអ្វីទៅដែលធ្វើឲ្យអ្នកអៀនខ្មាស់
អ្វីក៏ដោយមុននឹងមានផលគឺតែងតែមានហេតុដូចគ្នានឹងភាពអៀនខ្មាស់របស់អ្នកផងដែរ គឺពិតជាមានហេតុផលអ្វីមួយដែលនាំឲ្យអ្នកក្លាយជាបែបនេះ ដូច្នេះជំហានដំបូងបំផុតនោះ គឺអ្នកត្រូវតែដឹងពីវាឲ្យច្បាស់ទើបមានភាពងាយស្រួលដើម្បីយកឈ្នះវាវិញ។


២. យកចិត្តទុកដាក់ជាមួយខ្លួនឯង
សម្រាប់មនុស្សមួយចំនួនភាពខ្មាស់អៀនគឺកើតឡើងដោយសារតែអ្នកមានអារម្មណ៍ថា ខ្លួនឯងមានចំណុចណាមួយខ្វះខាតដូចជាការស្លៀកពាក់មិនសូវស្អាតជាដើម អ្នកអាចចាប់ផ្ដើម កាត់ក្រចករបស់អ្នកឲ្យបានស្អាត សម្អាតធ្មេញឲ្យបានត្រឹមត្រូវ សិតសក់ រួចស្លៀកពាក់ឲ្យបានស្អាត បន្ទាប់មកអ្នកចាប់ផ្ដើមមានអារម្មណ៍ថា មានភាពជឿជាក់លើខ្លួនឯងជាងមុនជាក់ជាមិនខាន ហើយពេលនោះអារម្មណ៍នៃភាពអៀនខ្មាស់របស់អ្នកក៏មិនមានទៀតផងដែរ។


៣. ចាប់ផ្ដើមស្រលាញ់ខ្លួនឯង
មនុស្សម្នាក់ៗកើតមកមិនមានអ្នកណាដែលល្អឥតខ្ចោះនោះទេ គឺរមែងតែងតែមានភាពវិជ្ជមាន និង អវិជ្ជមានមកជាមួយ តែទោះជាយ៉ាងណាអ្នកត្រូវតែសម្របខ្លួនជាមួយអ្វីដែលអ្នកមាន ធ្វើអ្វីដែលអ្នកចូលចិត្ត ដើម្បីរកភាពពិតនៃខ្លួ​ន​អ្នក បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថា មិនមានអ្វីដែលគួរឲ្យខ្មាស់អៀនទៀតនោះទេ។


៤. ទទួលស្គាល់ការពិត
កុំព្យាយាមសម្របខ្លួនទៅនឹងអ្វីដែលមិនមែនជាខ្លួនអ្នក រហូតដល់ផ្លាស់ប្ដូរគ្រប់បែបយ៉ាងពេក ព្រោះការធ្វើបែបនេះបែរជាធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ថា ហត់នឿយនឹងខ្លួនឯងទៅវិញ អ្នកត្រូវព្យាយាមទទួលស្គាល់ថា លើលោកនេះមិនមែនមានតែអ្នកម្នាក់នោះទេ ដែលមានភាពអៀនខ្មាស់ ព្រោះមនុស្សគ្រប់រូបក៏មានដូចអ្នកដែរ គ្រាន់តែវាស្ថិតនៅក្នុងកាលៈទេសៈខុសគ្នាតែប៉ុណ្ណោះ។


៥. ដកដង្ហើមឲ្យបានវែង
នៅពេលដែលអ្នកមានអារម្មណ៍ថាអៀនខ្មាស់ អារម្មណ៍របស់អ្នកក៏ចាប់ផ្ដើមតានតឹងបន្តិចបន្តួចផងដែរ ហើយដើម្បីសម្រួលអារម្មណ៍របស់អ្នកនៅពេលនេះ អ្នកគួរតែសាកល្បងដកដង្ហើមឲ្យបានវែងបន្តិច បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថាគ្រាន់បើជាមិនបន្តិចជាក់ជាមិនខាន៕



អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Fabhow


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments