ព័ត៌មានថ្មីបំផុត

មាន​​កុំ​ព្យូទ័រ​​ប្រើ​​ប្រាស់​​ហើយ​​ គួរ​​តែ​ចេះ​​គន្លឹះ​​ទាំង​​នេះ​​ផង!​​

Loading...
ជាទូទៅអ្នកប្រើប្រាស់កុំព្យូទ័រតែងតែចង់ដឹងនូវរាល់គន្លឹះថ្មីៗ ក្នុងការប្រើប្រាស់កុំព្យូទ័រឲ្យបានកាន់តែលឿន ហើយដើម្បីបំពេញតម្រូវការនេះផងដែរយើងក៏បានរៀបចំអត្ថបទមួយនេះឡើង ដើម្បីជួយសម្រួលទៅដល់ការប្រើប្រាស់របស់អ្នកឲ្យកាន់តែមានភាពងាយស្រួល។




១. បើក Tab ដែលបានបិទមកវិញ
សម្រាប់ការប្រើប្រាស់ Browser ជួនកាលអ្នកបានច្រលំបិទនូវ Tab ដែលអ្នកត្រូវការហើយដើម្បីបើក Tab នោះឡើងវិញអ្នកត្រូវស្វែងរកវាសារជាថ្មី ឬចូលទៅកាន់ History តែពេលនេះមិនពិបាកទៀតនោះទេដោយគ្រាន់តែចុចប៊ូតុង Ctrl+Shift+T នៅលើ Window ឬ Cmd+Shift+T នៅលើ Mac នោះ Tab ដែលអ្នកបានច្រលំដៃបិទនោះនឹងបើកមកវិញតែម្ដង


២. បែងចែក Screen ជាពីរ
គ្រាន់តែចង់បែងចែក Screen ជាពីរគឺមិនបាចត្រូវអង្គុយទាញទ្រង់ទ្រាយវាទៀតនោះទេព្រោះថាគ្រាន់តែអ្នកចុចប៊ូតុង Window+Arrow Key វានឹងបែងចែក Screen របស់អ្នកជាពីរឬជាបួនតាមដែលអ្នកត្រូវការបានយ៉ាងស្មើ។


៣. Undo ដើម្បីកែតម្រូវកំហុស

អ្នកណាៗក៏គេដឹងដែរថានៅពេលដែលយើងចុច Ctrl+Z នៅពេលវាយឯកសារនោះវានឹងហៅអ្វីដែលយើងបានធ្វើមុននេះឲ្យត្រលប់ដូចដើមវិញ តែ Ctrl+Z មិនមែនអាចធ្វើបានតែប៉ុណ្ណឹងនោះទេ ព្រោះថាអ្នកអាចហៅឯកសារ ឬ រូបភាពផ្សេងៗដែលអ្នកច្រលំដៃលុបភ្លាមៗឲ្យត្រឡប់មកវិញបានដូចគ្នាផងដែរ។


៤. ScreenShot
ដូចដែលបានដឹងស្រាប់ហើយថា ScreenShot គឺជាការថតទុករូបភាពដែលកំពុងបង្ហាញនៅលើអេក្រង់កុំព្យូទ័ររបស់អ្នក ហើយជាទូទៅអ្នកតែងតែចុចប៊ូតុង Prt Sc Sysrq ដើម្បីថត Screen ទុករួចទៅ Paste វានៅក្នុងកម្មវិធី Paint តែវានឹងបង្ហាញរូបភាពអេក្រង់អ្នកទាំងមូលតែម្ដងដូចនេះអ្នកត្រូវកាត់វាម្ដងទៀតបើចង់លុបចោលកន្លែងដែលមិនចង់បាន តែពេលនេះមិនពិបាកទៀតនោះទេដោយគ្រាន់តែចូលទៅកាន់ Search ហើយស្វែងរកកម្មវិធី Snipping Tool ដែលមាននៅក្នុងកុំព្យូទ័រស្រាប់ហើយអ្នកនឹងអាច Screenshot គ្រប់ទីកន្លែងដែលអ្នកចង់បានយ៉ាងស្រួលមិនរញ៉េរញ៉ៃ។


៥. Copy and Paste

នៅពេលដែលអ្នក Copy ឯកសារផ្សេងៗពីអ៊ីនធើណេតមក Paste លើកកម្មវិធីវាយអត្ថបទរបស់អ្នកវានឹងរក្សាទ្រង់ទ្រាយ Format ដើមដែលមានទាំងអស់ដូចនេះអ្នកត្រូវកែតម្រូវវាសារជាថ្មីដើម្បីដូចអ្វីដែលអ្នកចង់បាន តែពេលនេះមិនពិបាកនោះទេដោយគ្រាន់តែអ្នកប្រើ Shortcut Ctrl+Shift+V ដើម្បី Paste ចូលទៅក្នុងឯកសាររបស់អ្នកជាការស្រេចព្រោះអ្នកនឹងទទួលបានអត្ថបទដែលមាន Format ដូចអ្វីដែលអ្នកកំពុងធ្វើស្រាប់តែម្ដង


៦. ការលុប

ពេលនេះមិនចាំបាច់ចុច Backspace ៥​ ទៅ ៦ដងដើម្បីលុបពាក្យមួយនោះទេដោយគ្រាន់តែអ្នកចុច Ctrl+Backspace នោះពាក្យដែលនៅពីក្រោយ Cursor នឹងលុបបាត់ភ្លាមតែម្ដង។


៧.​ បង្កើត Shortcut សម្រាប់កម្មវិធីផ្សេងៗ
មែនហើយអ្នកមិនចាំបាច់ Click លើ Icon កម្មវិធីដើម្បីបើកកម្មវិធីទៀតនោះទេបើសិនអ្នកដឹងពីវិធីនេះដោយគ្រាន់តែ Right Click លើកម្មវិធីដែលអ្នកចង់ដាក់ Shortcut ហើយចុចលើពាក្យ Properties ហើយចុចលើ Shortcut Tab បន្ទាប់មកមើលមកខាងក្រោមអ្នកនឹងឃើញតារាងមួយដាក់ថា Shortcut ដោយគ្រាន់តែបញ្ចូល Shortcut ដែលអ្នកចង់បានចូលទៅក្នុងក្រឡោននោះជាការស្រេច។



អត្ថបទដោយ៖ ហ័រឆូវ
ប្រភព៖ TechSpot


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments