ព័ត៌មានថ្មីបំផុត

តោះ! ទំនេរៗ​កុំ​ឲ្យ​ខាត​ពេល​! ​រៀន​ Conjunction ​ឲ្យ​បាន​ច្បាស់​ឡើង​វិញ​មើល៍

Loading...
ក្នុងភាសាណាក៏ដូចភាសាណាដែរ គឺមានក្បួន វេយ្យាករណ៍ច្រើន និង ប្លែកៗពីគ្នា។
ភាសាអង់គ្លេស​គឺជា​ឧទាហរណ៍​មួយ។ នៅ​ក្នុង​សំណង់​ល្បះមួយៗ យើង​ឃើញ​មាន​ការ​ប្រើ​ប្រាស់​ក្បួន​ផ្សេងៗគ្នា ពាក្យប្លែកៗ។ ឈ្នាប់ ឬ ភាសាអង់គ្លេស​ហៅថា Conjunction, គឺជាសមាសធាតុ​មួយ​របស់​ល្បះ។ ឈ្នាប់​មាន​ច្រើន ហើយ​ត្រូវ​បាន​ប្រើ​ក្នុង​បរិបទ​ផ្សេងៗគ្នា។ តើអ្នក​ចង់​ស្វែង​យល់​បន្ថែម​ពី​ឈ្នាប់​ទេ?តើអ្វីទៅជា ឈ្នាប់ (Conjunction)?
ឈ្នាប់ (Conjunction) គឺជា​ពាក្យប្រើ​សម្រាប់​ភ្ជាប់ ពាក្យ ឃ្លា និង កន្សោម​ នៅ​ក្នុង​ល្បះ​មួយ ឬ ក៏ជាពាក្យ​សម្រាប់​ភ្ជាប់ល្បះនិងល្បះ​ផង​ដែរ បង្កើត​បានជា​ល្បះ​មួយ​ដែល​មានទំនាក់ទំនងគ្នា ព្រមទាំងមានអត្ថន័យ​ពេញ​លេញ។ ល្បះ​មួយដែល​គ្មាន​ប្រើឈ្នាប់ជា​ល្បះខ្លីៗ​ដែល​មាន​ន័យ​កំបុត​ៗ។ ពាក្យភា្ជប់​ទាំងអស់​នោះ​មាន​ដូចជា and, but, or, nor, for, because, since, as,…។ ឧទាហរណ៍៖

· នៅ​ពេល​មិន​ប្រើ​ឈ្នាប់៖ My name is Tory. I like dogs.

· នៅពេល​ប្រើ​ឈ្នាប់៖ My name is Tory, and I like dogs.

ឈ្នាប់​មានសារសំខាន់​ណាស់​សម្រាប់​ការរៀនភាសាអង់គ្លេស ជា​ពិសេស​ការសរសេរ។ នៅពេល​អ្នក​ចេះច្បាស់​ពី​ការប្រើប្រាស់​ឈ្នាប់ អ្នក​នឹង​អាច​សរសេរសំណេរ ឬ សរសេរអត្ថបទភាសាអង់គ្លេស​ កាន់តែ​ល្អ និង គួរ​ឲ្យ​ចាប់អារម្មណ៍។


ប្រភេទនៃឈ្នាប់​ (Conjunction)៖
ឈ្នាប់​មាន​ច្រើន​ប្រភេទដែល​បំពេញ​នាទី​ខុសៗគ្នា​នៅ​ក្នុង​ល្បះ៖

1. ឈ្នាប់​ចង (Subordinating Conjunction/ Subordinator): គឺជា​ឈ្នាប់ប្រើ​សម្រាប់ភ្ជាប់គ្នារវាង ឃ្លាច្បង (Independent Clause) និង ឃ្លារណប (Dependent Clause) បង្កើត​បានជា​ Complex Sentence. Subordinating Conjunction មាន​ដូចជា After, Although, As, As soon as, Because, Before, By the time, Even if, Even though, Every time, If, in case, Now that, Once, Since, So that, Than, The first time, Unless, Until, When, Whenever, Whether or not, While, Why…

Ex:

· Before going to bed, I always read book.

· I get up as soon as the alarm ring.


2. ឈ្នាប់​ឃ្លា (Coordinating Conjunction/ Coordinator): គឺជា​ឈ្នាប់ប្រើ​សម្រាប់ភ្ជាប់គ្នារវាង ឃ្លាច្បង (Independent Clause) និង ឃ្លាច្បង (Independent Clause) បង្កើត​បានជា​ Compound Sentence. Coordinating Conjunction គឺជា FANBOYS ដែល​មាន​ដូចជា For, And, Nor, But, Or, Yet, So.

EX:

· I hate dogs, but I like cat.

· I has put all my effort onto it, yet I still fail.


3. Correlative Conjunction: គឺជា​ឈ្នាប់​ដែល​ប្រើ​ជា​មួយ​គ្នា ក្នុង​ន័យ​បង្កើតជាល្បះពេញលេញ​មួយ។ ឈ្នាប់​ប្រភេទនេះ​មាន​ក្បួន​មួយ គឺពួក​វា​ត្រូវ​តែ​ប្រើជា​មួយ​គ្នានៅក្នុង​ល្បះ មិន​អាច​បាត់គ្នា​បានទេ។ Correlative Conjunction មាន​ដូចជា Either…or, Neither… nor, Both…and, Not only…but also, No sooner… than។ ...

Ex:

· She is not only beautiful, but also intelligent.

· I like both cat and dog.


4. Conjunctive Adverb: គឺជាឈ្នាប់​ប្រើ​សម្រាប់ភ្ជាប់​ឃ្លា​មួយ​ទៅឃ្លាមួយទៀត​នៅ​ក្នុង​ល្បះ។ គេ​ប្រើ​ឈ្នាប់​ទាំង​នេះ​ដើម្បី​បង្ហាញពីទំនាក់ទំនង​នានា​នៅ​ក្នុងល្បះ ដូចជា ភាព​ផ្ទុយគ្នា ហេតុ ផល​ ... ។ ឈ្នាប់ទាំងនេះ​មាន​ដូចជា៖ therefore, however, in contrast, otherwise, unless, instead… ។

Ex:

· I really love the beach; however, I would like to do an internship for my academic background.

· Although I like you, you should not have behaved that way to me.ក្បួន​ក្នុង​ការ​ប្រើឈ្នាប់ (Conjunction)
· ឈ្នាប់​ ត្រូវ​បាន​ប្រើ​សម្រាប់​ភ្ជាប់ គំនិត សកម្មភាព ការគិត រត្ថុ ក៏ដូចជា នាម ឃ្លា កន្សោម និង ថ្នាក់ពាក្យដ៏ទៃទៀត។

Ex: When going to market today, Thida buy some milk and bread. (ឈ្នាប់​ភ្ជាប់គ្នារវាងនាម របស់របរ)

· ឈ្នាប់ ត្រូវ​បាន​គេ​ប្រើ​ដែរ​នៅ​ពេល​គេ​ត្រូវ​រៀបរាប់ ឬ រាយ​នាម​ របស់​របរ សកម្មភាព គំនិត...។

Ex: We like eating rice, soup, coffee and apple for breakfast.

· Note: នៅពេល​ប្រើឈ្នាប់ អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​អត្ថន័យ​របស់​ពាក្យ​ទាំង​នោះ។

ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments