ព័ត៌មានថ្មីបំផុត

Starbucks Cambodia ចែករំលែក​ក្ដីស្រលាញ់​ទៅកាន់កុមារ​កម្ពុជា​ក្នុងកម្មវិធី Give Good

Loading...
«Give Good» គឺជាកម្មវិធីសប្បុរសធម៌មួយដែលត្រូវបានរៀបចំឡើងដោយ Starbucks Cambodia ដោយមានការសហការជាមួយនឹងអង្គការមូលនិធិអាស៊ី (The Asia Foundation) ដើម្បីគាំទ្រដល់កម្មវិធី «តោះអាន» ឬ «Let’s Read!» របស់អង្គការមូលនិធិអាស៊ីផ្ទាល់តែម្ដង។


អាចនិយាយបានថាវាគឺជាវប្បធម៌នៃការចែករំលែកក្ដីស្រលាញ់មួយដែល Starbucks Cambodia តែងតែធ្វើឡើងជារឿយៗ ហើយគោលបំណងសម្រាប់កម្មវិធីលើកនេះផងដែរគឺផ្ដោតសំខាន់ទៅលើការពង្រឹងការអានរបស់កុមារ ជាពិសេសកុមារដែលនៅតាមបណ្ដាខេត្តឬតំបន់ដាច់ស្រយាលតែម្ដង។


សម្រាប់អតិថិជនរបស់ Starbucks ទាំងអស់អាចចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ «Give Good» ដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍសហគមន៍តាមវិធី ២យ៉ាង៖


  • វិធីទី១៖ លោកអ្នកអាចចូលរួមជាវដបទឹកសប្បុរសធម៌​របស់ Starbucks + Let’s Read! ដែលមានការរចនាយ៉ាងស្រស់ស្អាតដោយ​ប្រើប្រាស់រូបគំនូរដែល​មានប្រភពចេញពី​ក្នុងសៀវភៅក្នុងកម្មវិធី «តោះអាន!» ផ្ទាល់តែម្ដងដែលមានតម្លៃ ១៣ដុល្លា។


  • វិធីទី២៖ លោកអ្នកក៏អាចជាវជាប្រភេទ នំស្រួយរសជាតិ​សូកូឡា​ដែលអាច​ប្រើប្រាស់ជាទុយោសម្រាប់បឺតភេសជ្ជៈមិនប៉ះពាល់ទៅដល់បរិស្ថាន ហើយថែម​ទាំងអាចញ៉ាំ​បានបន្ទាប់ពី​ប្រើប្រាស់រួចដែលវាមានតម្លៃ ១ដុល្លា ក្នុងមួយដើម។


សម្រាប់រាល់ប្រាក់ចំណេញទាំងអស់ដែលទទួលបានពីការលក់ផលិតផលទាំងពីរមុខនេះ Starbucks Cambodia នឹងធ្វើការបរិច្ចាកជូនទៅកាន់កម្មវិធី «តោះអាន!» ហើយគ្រប់ផលិតផល​ទាំងនេះនឹង​ធ្វើការដាក់លក់​ជាផ្លូវការនៅថ្ងៃទី ២៧ខែ វិច្ឆិកានេះ នៅគ្រប់សាខារបស់ Starbucks Cambodia ទាំងអស់។ លឿនឡើង​ព្រោះប្រយ័ត្នទិញមិនទាន់គេ​ណាព្រោះដប់ទឹកស្អាតៗ​ទាំងនេះដាក់លក់ត្រឹមតែ ២០០ដបតែប៉ុណ្ណោះ។


គួរបញ្ជាក់ផងដែរថា «តោះអាន!» គឺជាកម្មវិធីថ្នាក់តំបន់មួយ​ដែល ប្រមូលផ្ដុំទៅដោយអ្នកមាន សមត្ថភាពជាច្រើនមិនថា អ្នករចនា វិចិត្រករ ឬអ្នកនិពន្ធដែលស្ថិត នៅក្នុងតំបន់ផ្ទាល់ដើម្បី សហការគ្នាបង្កើតជាសៀវភៅរឿងនិទានផ្សេងក្នុងគោលបំណងជម្រុញឲ្យកុមារស្រលាញ់ការអាន និងសង្ឃឹមថាតាមរយៈការសហការជាមួយនឹង Starbucks Cambodia នេះនឹងអាចជួយ ពង្រីកការផលិត និងចែកចាយ​​ សៀវភៅរឿងជា ភាសាជាតិទៅកាន់សហគមន៍ ដែលខ្វះខាតបាន​ កាន់តែច្រើន។


សម្រាប់កម្មវិធី «តោះអាន!» ក៏បានផលិតសៀវភៅពីរ ដងរួចមកហើយដែលលើកទី១នោះគឺ បានផលិតបួន​ប្រភេទផ្សេងគ្នា និងលើកទី២គឺផលិតបានសៀវភៅបែបអប់រំប្រាំបីរប្រភេទផ្សេងទៀត ហើយសម្រាប់​លើកទី៣នេះ​ក៏បានផលិតសៀវភៅចំនួន៨ប្រភេទ​ផ្សេងទៀតដែលភាគច្រើនគឺទាក់ទងទៅនឹងបច្ចេកវិទ្យា​ដែលនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។




អត្ថបទដោយ ៖ ជុំ រស្មី

No comments