ព័ត៌មានថ្មីបំផុត

Shortcut​ Key ទាំង៧​ដែល​អ្នក​គួរដឹង​និង​ប្រើ​ប្រាស់​លើ​ Windows 10

Loading...
ប្រសិនបើលោកអ្នកមានទម្លាប់ប្រើប្រាស់កុំព្យូទ័រ​ តែមិនដែលសាកល្បងប្រើប្រាស់ Shortcut Key មួយចំនួននោះ ការប្រើប្រាស់កំុព្យូទ័ររបស់អ្នកនឹងមានសភាពយឺតយ៉ាវជាពុំខាន ថ្ងៃនេះយើងសុំលើកយក Shortcut Key ចំនួន៧មកបង្ហាញដែលលោកអ្នកគួរតែចាប់ផ្ដើមប្រើប្រាស់វា។



១. Windows Key
ដោយគ្រាន់តែចុច Windows Key ម្ដងនោះ ផ្ទាំង Start Menu ដែលលាយបញ្ចូលរវាង Windows 7 និង Window 8 នឹងលោតមក។​ លោកអ្នកអាចវាយបញ្ចូលឈ្មោះកម្មវិធី ឬការកំណត់ផ្សេងៗហើយចុច Enter ដើម្បីបើកវាបានយ៉ាងឆាប់រហ័ស។


២. Windows Key + D

ការរួមបញ្ចូលនេះនឹងនាំអ្នកទៅកាន់ផ្ទាំង Desktop វិញភ្លាមទោះជាអ្នកកំពុងតែបើកកម្មវិធីរញ៉េរញ៉ៃយ៉ាងណាក៏ដោយ ហើយដោយគ្រាន់តែចុចវាម្ដងទៀតនោះវានឹងនាំអ្នកទៅកាន់ Tab ទាំងអស់នោះវិញ។


៣. Windows Key + L


ចុចការរួមបញ្ចូលនេះដើម្បីធ្វើការ Lock កុំព្យូទ័ររបស់អ្នកភ្លាមៗ


៤. Windows Key + E




អ្នកណាក៏តែងតែបើក WIndows Explorer ដែរគ្រាន់តែការបើកមានភាពខុសគ្នា។ តើអ្នកបើកដោយរបៀបណា?


៥. Windows Key + Tab


ចុចការរួមបញ្ចូលនេះ នឹងបង្ហាញអ្នកពីកម្មវិធីទាំងអស់ដែលអ្នកកំពុងប្រើប្រាស់ ដែលលោកអ្នកអាចប្រើសញ្ញាព្រួញ ដើម្បីជ្រើសរើសកម្មវិធីដែលអ្នកចង់អោយនៅលើគេ។


៦. Windows Key + I


លោកអ្នកក៏អាចបើក Setting យ៉ាងលឿនជាមួយនឹងការចុច Shortcut នេះ។



៧. Ctrl + Shift + ESC


ចង់បើក Task Manager មែនទេ? Shortcut នេះនឹងបើកវាបានលឿនបំផុត


អត្ថបទដោយ៖ ហ័រឆូវ
ប្រភព៖ TechSpot

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments