ព័ត៌មានថ្មីបំផុត

តើ Will និង​ Be Going to មាន​ការ​ប្រើ​ប្រាស់​ខុស​គ្នា​ដូច​ម្តេច?​

Loading...
តាម​ធម្មតា នៅ​ពេល​ដែល​និយាយ​ដល់​កាល​ អនាគតកាល​ គេ​តែង​គិត​ដល់​ Will និង Be​ Going to។ ពាក្យ​បង្ហាញ​ពី​អនាគត​កាល​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ស្គាល់​ និង​ប្រើ​ច្រើន​​នៅ​ក្នុង​ភាសា​អង់គ្លេស។ មាន​សិស្ស​ជា​ច្រើន​នៅ​មិន​ទាន់​អាច​ញែក​ដាច់​រវាង ពាក្យ​អនាគត​កាល​ទាំង​ពីរ​នេះ។ នៅ​ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​ពី​របៀប​ប្រើ​ប្រាស់​ និង​ ពេល​វេលា​ប្រើ​ប្រាស់​របស់​ពាក្យ​ទាំង​ពីរ​ឲ្យ​បាន​ច្បាស់។


1. Will: គេ​ប្រើ​ប្រាស់​ Will នៅ​ពេល៖

· បង្ហាញ​ពី​ការ​ទស្សន៍ទាយ ឬ​ក្តី​សង្ឃឹម​មួយ

Ex:

- I will pass this exam.

- In the next three years, North Korea will lead the world.

- This writing will win the first place for sure.



· បង្ហាញ​ពី​ការពិត​នៅ​ក្នុង​អនាគតកាល ឬ ​ភាព​ជាក់​លាក់​ណា​មួយ

Ex:

- I will go to your party tonight.

- Tomorrow I will be 18 years old.

- I will be at work this time tomorrow.



· បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​ភា្លម​ៗ នៅ​ពេល​កំពុង​និយាយ​

Ex:

- Ok, I will company you there.

- Will you go to my party tonight?

- What are you doing tonight? – I do not know yet. I will go to the movie.



· បង្ហាញ​ពី ការ​ផ្តល់​ឲ្យ ឬ​សំណើរ​ឲ្យ​គេ​ណាមួយ

Ex:

- Are you going home? I will take you, don’t worry.

- Is that heavy? I will carry it for you.

- You look pale. Are you okay? I will do it for you. You should take some rest.

· បង្ហាញ​ពី​ ការ​សន្យា ឬ ការ​គំរាម​អ្វី​មួយ

​Ex:

- Tell me that. I will keep it secret.

- Do not tell anyone about that or I will kill you.

- I love you. I will never leave you.



2. Be Going to: គេ​ប្រើ​ប្រាស់ វា​នៅ​ពេល៖

· បង្ហាញ​ពី​ការ​រៀប​ចំ​គម្រោង ឬ​ការ​តាំង​ចិត្ត​ណាមួយ

Ex:

- I’m going to meet my doctor this afternoon.

- She is going to have a baby soon.

- What are you doing tonight? _ I am going to a movie with my family.



· បង្ហាញ​ពី ការទស្សន៍ទាយ​ដោយ​ផ្អែក​លើ​ហេតុ​ផល​ជាក់​លាក់​ណា​មួយ​

Ex:

- Look at the cloud, it is going to rain soon.

- The sun is shining. We are going to have a very good picnic.

- You have got a very good GPA. You are going to get a scholarship easily.



ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments