ព័ត៌មានថ្មីបំផុត

រឿង​7​​យ៉ាង​​ដែល​​អ្នក​​គួ​រ​​តែ​​ធ្វើ​​នៅ​​ពេល​​ដែល​​ពិបាក​ចិត្ត​

Loading...
នៅពេលដែលអ្នកមានអារម្មណ៍ពិបាកចិត្ត អ្នកប្រាកដជាមានអារម្មណ៍ថា លើលោកនេះគឺពិតជាមិនមានអ្វីដែលអាចមកផ្លាស់ប្ដូរអារម្មណ៍របស់អ្នកបាននោះទេ តែអ្នកប្រហែលជាគិតខុស ព្រោះមានវិធីច្រើនណាស់ដែលអាចជួយឲ្យអ្នកបានធូរស្រាលវិញយ៉ាងរហ័ស។



១. ការហាត់ប្រាណ
ការហាត់ប្រាណមិនត្រឹមតែធ្វើឲ្យរាងកាយរបស់អ្នកទទួលបានសុខភាពល្អនោះទេ តែវាក៏អាចក្លាចជាថ្នាំសម្រួលអារម្មណ៍ពីធម្មជាតិម្យ៉ាង ដែលជួយផ្លាស់ប្ដូរអារម្មណ៍របស់អ្នកបានផងដែរ។

២. ធ្វើដំណើរកំម្សាន្ត
ធ្វើដំណើរទៅកាន់កន្លែងដែលអ្នកមិនធ្លាប់ទៅពីមុន ស្វែងយល់ពីបរិយាកាសនិងវប្បធម៌ថ្មីៗ ដែលអ្នកមិនធ្លាប់ជួប ហើយយើងជឿជាក់ថា នេះគឺជាវិធីដែលល្អបំផុត ដើម្បីជួយឲ្យអារម្មណ៍របស់អ្នកបានធូរស្រាលយ៉ាងខ្លាំងបើមិនជឿសាកខ្លួនឯងបាន។

៣. ជួបមនុស្សដែលថ្មី
ការរាប់អានមិត្តថ្មី គឺប្រៀបបានទៅនឹងការធ្វើដំណើរទៅកាន់កន្លែងមួយដែលថ្មីដូចគ្នា ជំនួសពីការទទួលបាននូវអារម្មណ៍ថ្មី អ្នកក៏អាចទទួលបាននូវគំនិតថ្មីៗផងដែរព្រោះ
នៅពេលអ្នកចាប់ផ្ដើមរាប់អានមិត្តភ័ក្តថ្មីម្នាក់ អ្នកប្រាកដអាចមានអារម្មណ៍ថាជីវិតរបស់អ្នកកំពុងតែបើកនូវទំព័រមួយថ្មី។

៤. ស្មោះត្រង់ចំពោះខ្លួនឯង
នៅពេលដែលមនុស្សពិបាកចិត្តភាគច្រើន គឺចូលចិត្តតែដាក់សម្ពាធឬស្ដីបន្ទោសខ្លួនឯង សួរថាហេតុអ្វីចាំបាច់ធ្វើបែបនេះ? ហេតុអ្វីមិនស្មោះត្រង់ចំពោះខ្លួនឯងខ្លះ? ត្រូវគិតពីអ្វីដែលកើតឡើងពិត កុំខំព្យាយាមស្រមើស្រមៃដែលរឹតតែធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្តទៅវិញ។

៥. គ្រប់គ្រងអារម្មណ៍របស់អ្នក
ពិតមែនហើយ ការនិយាយគឺពិតជាស្រួល ហើយអ្វីដែលពិបាកបំផុតនោះ គឺការធ្វើតែបើអ្នកមិនខំគ្រប់គ្រងវាឲ្យបាននោះទេ អ្នកប្រាកដជាធ្លាក់ក្នុងសភាពកាន់តែយ៉ាប់យ៉ឺន។

៦.​ ជជែកជាមួយមិត្តភ័ក្ត
មិត្តភ័ក្តគឺជាអ្នកដែលចូលចិត្តស្ដាប់រាល់ពេលដែលយើងមានបញ្ហា ហើយលួងលោមយើង ទោះបីជាគេធ្លាប់ ឬមិនធ្លាប់ជួបបញ្ហាដូចយើងក៏ដោយ ក៏គេនៅតែលើកទឹកចិត្តយើងជានិច្ច។

៧. លើកលែងទោសឲ្យខ្លួនឯង
ទោះបីជាអ្នកធ្លាប់ធ្វើខុសអ្វីក៏ដោយ ក៏អ្នកគួរតែលើកលែងឲ្យខ្លួនឯងដែរ ព្រោះវាគឺជាការដោះលែងខ្លួនឯងឲ្យចាកឆ្ងាយពីអារម្មណ៍ពិបាកចិត្ត។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


No comments