ព័ត៌មានថ្មីបំផុត

មនុស្ស​ឆ្លាត​ក៏មានទម្លាប់​អាក្រក់​ដែរ!​ ដឹង​អត់​ថា ​ជា​ទម្លាប់​អ្វីខ្លះ?​

Loading...
ដើម្បីក្លាយជាមនុស្សឆ្លាតមិនមែនត្រូវតែជ្រើសរើសនូវជម្រើសដែលឆ្លាតបំផុតនោះទេ ជួនកាលទម្លាប់អាក្រក់របស់មនុស្សក៏អាចបង្ហាញថា យើងគឺជាមនុស្សដែលឆ្លាតបានដែរដូចជាទម្លាប់ខាងក្រោមនេះជាដើម។



១. ក្រោកពីដំណេកយឺត
តាំងពីក្មេងមកយើងត្រូវបានបង្រៀនថាក្រោកដំណេកពីព្រលឹមទើបជាមនុស្សឆ្លាតនឹងពូកែ តែតាមពិតទៅការក្រោកពីដេកយឺតគឺបង្ហាញថាអ្នកជាមនុស្សដែលឆ្លាតជាងមនុស្សទូទៅទៅវិញ មនុស្សដែលឆ្លាតភាគច្រើនគឺតែងតែធ្វើការរហូតដល់យប់ជ្រៅ ដែលជាហេតុនាំឲ្យពួកគេត្រូវក្រោកនៅពេលព្រឹកយឺត ដោយសារតែភាគច្រើនពេលយប់គឺជាពេលដែលមនុស្សឆ្លាត Productive បំផុត។

២. ភាពរញ៉េរញ៉ៃ
តើអ្នកតែងតែសម្អាតបន្ទប់របស់អ្នកមែនដែរឬទេ? មែនហើយអាចដោយសារតែអ្នកចូលចិត្តភាពស្អាត ឬមួយអ្នកចាប់អារម្មណ៍លើការសម្អាតបែបនេះ។ តែបើយោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា ភាពរញ៉េរញ៉ៃគឺជាកត្តាមួយដែលអាចជួយជម្រុញដល់ភាពឆ្លាតវៃរបស់មនុស្ស ព្រោះវាជាដើមហេតុមួយដែលអាចឲ្យយើងធ្វើអ្វីមួយបានកាន់តែលឿន មិនចាំបាច់ចំណាយពេលដើម្បីរៀបចំគ្រប់ពេល។

៣. ការស្បថ
មនុស្សទូទៅគិតថា ការស្បថគ្រាន់តែជារឿងមួយដែលធ្វើឡើង ដើម្បីគេចវេសពីបញ្ហា ប៉ុន្តែយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលចូលចិត្តស្បថគឺជាមនុស្សដែលឆ្លាត ព្រោះគេនឹងព្យាយាមរកពាក្យពេចន៍ផ្សេងៗខុសៗពីគ្នាគ្រប់ពេល ដើម្បីឲ្យអ្នកជឿ ហើយអ្វីដែលពិសេសនោះគឺ អ្នកដែលតែងតែស្បថភាគច្រើនគឺស្មោះត្រង់ជាងមនុស្សដែលមិនធ្លាប់ស្បថ។

៤. ចំណុចពិសេស
ចំណុចមួយនេះ គឺជាចំណុចដែលពិសេសខ្លាំងដែលបង្ហាញថា អ្នកជាមនុស្សដែលឆ្លាតខ្លាំងនៅពេលដែលអ្នកចុច Like ទំព័រ បណ្ណាល័យខ្មែរ និង Share អត្ថបទមួយនេះ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 


No comments