ព័ត៌មានថ្មីបំផុត

មនុស្សស្រី​ពេល​ចាប់​អារម្មណ៍​មនុស្ស​ប្រុស​ម្នាក់​ នឹង​បង្ហាញ​សញ្ញាណ​អ្វីខ្លះ​?​

Loading...
នៅពេលដែលមនុស្សចាប់អារម្មណ៍លើនរណាម្នាក់ ពួកគេតែងតែបង្ហាញនូវសញ្ញាណខ្លះៗ មុននឹងបង្ហាញពីអារម្មណ៍នោះ ប្រាប់ដល់យើង ហើយអត្ថបទមួយនេះនឹងប្រាប់អ្នកថា តើមនុស្សស្រីនៅពេលដែលចាប់អារម្មណ៍នរណាម្នាក់នឹងបង្ហញសញ្ញាណអ្វីខ្លះ។



១. ក្រសែភ្នែក
ភាគច្រើនវាគឺជាជំហានដំបូងបំផុត ដែលមនុស្សស្រីបង្ហាញនៅពេលដែលចាប់អារម្មណ៍លើនរណាម្នាក់ ដែលនាងនឹងបង្ហាញជាមួយនឹងក្រសែភ្នែកម្យ៉ាងដែលស្រទន់នឹងគួរឲ្យស្រលាញ់។

២. ការប៉ះ
នាងនឹងចាប់ផ្ដើមធ្វើអ្វីគ្រប់យ៉ាង ដើម្បីប៉ះពាល់អ្នកឲ្យបានច្រើនតាមតែអ្វីដែលអាចធ្វើបាន មិនថាការប៉ះ ស្មារ ដៃ ឬសូម្បីសម្លៀកបំពាក់អ្នកក៏ដោយដើម្បីបង្ហាញអារម្មណ៍ស្និតស្នាលរបស់នាងមកកាន់អ្នក។

៣. ការប៉ះថ្ពាល់ ឬសក់របស់នាង
នាងក៏អាចនឹងចាប់ផ្ដើមប៉ះពាល់ខ្លួនឯងផងដែរ មិនថា ថ្ពាល់ ភ្នែក ឬសក់ជាដើម ដែលនាងនឹងធ្វើដើម្បីចង់បង្ហាញអ្នកពីសម្រស់របស់នាង។

៤. ការសើច
បើសិនជានាងសើចតិចៗនៅក្បែរៗអ្នកជាញឹកញាប់ បានន័យថាអ្នកកំពុងតែមានសំណាងហើយ ព្រោះប្រហែលជានាងកំពុងធ្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នក។

៥. ការដឹងច្រើនពីអ្នក
មែនហើយមនុស្សស្រីគឺជាមនុស្សដែលម៉ត់ចត់ ហើយនាងនឹងព្យាយាមដឹងយ៉ាងច្រើនពីអ្នកមិនថាអ្វីដែលអ្នកចូលចិត្ត ឬអ្វីដែលអ្នកតែងតែធ្វើក៏ដោយ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។



No comments