ព័ត៌មានថ្មីបំផុត

កុំរអ៊ូថា​ស្រ្តេស​ណាស់ ​ហើយ​មិន​ធ្វើ​អ្វី! ​ចង់​​ចាក​​ចេញ​​ពី​​ភាព​​ស្ត្រេស​​ មាន​​អី​​ទៅ​​ពិបាក​​នោះ!​

Loading...
ស្ត្រេសមិនត្រឹមតែជាអារម្មណ៍អវិជ្ជមានម្យ៉ាង តែវាក៏អាចប្រែក្លាយជាជំងឺសតិអារម្មណ៍បាន បើសិនជាអ្នកកប់វាទុកក្នុងអារម្មណ៍យូរនិងច្រើនពេក តែកុំបារម្ភយើងនឹងណែនាំអ្នកពីវិធី៧យ៉ាងដើម្បីចាកចេញពីភាពស្ត្រេសបានភ្លាមៗ។



១. ក្រោកពីព្រលឹម
អាកាសធាតុ នឹងបរិយាកាសពេលព្រឹកព្រលឹម គឺសាកសមបំផុត សម្រាប់ការរំសាយអារម្មណ៍ ហើយក៏អាចជួយឲ្យអ្នកស្ងប់ស្ងាត់ក្នុងចិត្តបានដែរ។

២. កុំពឹងផ្អែកទៅលើគ្រឿងស្រវឹង
មនុស្សមួយចំនួននិយាយថា ការផឹកគ្រឿងស្រវឹងអាចជួយឲ្យយើងរំសាយអារម្មណ៍នឹងចាកចេញពីភាពស្ត្រេស តែវាមិនពិតនោះទេ ព្រោះការធ្វើបែបនេះមិនអាចជួយអ្វីអ្នកបានទាល់តែសោះ បែរជាធ្វើឲ្យសុខភាពអ្នកខូចទៅវិញ។

៣. ចាប់ផ្ដើមនិយាយថា"ទេ"
អារម្មណ៍របស់មនុស្សម្នាក់ៗ គឺមានកំណត់ ដូចនេះអ្នកកុំព្យាយាមទទួលរឿងគ្រប់យ៉ាងមកទុកក្នុងចិត្តនោះ អ្នកត្រូវបង្រៀនខ្លួនឯងឲ្យនិយាយថាទេខ្លះក៏ល្អដែរ។

៤. គ្រប់គ្រងពេលវេលារបស់អ្នក
កង្វះនៃការគ្រប់គ្រងពេលវេលា គឺជាដើមហេតុមួយដែលនាំឲ្យអ្នកស្ត្រេស ហើយវានឹងនៅតែបន្តរហូតបើសិនជាអ្នកមិនព្យាយាមគ្រប់គ្រងវាឲ្យបានល្អនោះ។ ត្រូវប្រាកដថាតើអ្នកមានពេល ឬសល់ពេលប៉ុន្មានសម្រាប់រាល់ការងាររបស់អ្នក កុំបណ្ដោយឲ្យពេលវេលាដើរទៅមុខឥតប្រយោជន៍។

៥. បញ្ចប់ទំនាក់ទំនងដែលមានបញ្ហា
បើសិនជាទំនាក់ទំនងស្នេហារបស់អ្នកមិនចុះសម្រុងនឹងគ្នា ឬតែងតែមានបញ្ហានោះ អ្នកគួរតែសាកល្បងបញ្ចប់វាទៅ ព្រោះវាអាចជាដើមហេតុមួយដែលធ្វើឲ្យអ្នកស្ត្រេស។

៦. ស្ដាប់តន្ត្រី
តន្ត្រីគឺជាថ្នាំសន្ដំអារម្មណ៍ម្យ៉ាងដែលមានប្រសិទ្ធភាព ដូចនេះបើសិនជាអ្នកមានអារម្មណ៍ស្ត្រេស អ្នកគួរតែស្ដាប់តន្ត្រីដែលអ្នកចូលចិត្តវានឹងជួយឲ្យអារម្មណ៍អ្នកប្រសើរឡើងជាក់ជាមិនខាន។

៧. អានសៀវភៅ
ចាប់ផ្ដើមនាំខ្លួនឯងឲ្យចូលទៅកាន់ពិភពថ្មីមួយទៀត តាមរយៈការអានសៀវភៅ ហើយអ្នកប្រាកដជាមិនអាចបែងចែកអារម្មណ៍ទៅគិតអ្វីដែលនាំឲ្យអ្នកស្ត្រេសបាននោះទេ។

៨. រាំកម្សាន្ត
និយាយដល់ចំណុចនេះ ប្រហែលជាមានអ្នកខ្លះលួចញញឹមទុកហើយ ព្រោះការរាំគឺជារឿងដែលសប្បាយនឹងធ្វើឲ្យយើងភ្លេចរាល់ទុក្ខកង្វល់បាន តែវាមិនមែនជាការរាំនៅក្នុងក្លឹបនោះទេ តែយើងសូមណែនាំការរាំបែបកម្សាន្តពេលល្ងាចតាមកន្លែងហាត់ប្រាណ ជាមួយនឹងការរាំបែបប្រពៃណីធានាថាអ្នកប្រាកដជាចូលចិត្ត។

៩. តាំងសមាធិ
បើសិនជាមិនមានពេលធ្វើអ្វិផ្សេងឬចេញទៅខាងក្រៅនោះទេ អ្នកអាចសាកល្បងតាំងសមាធិនៅក្នុងផ្ទះបាន ចាប់ផ្ដើមសម្រួលអារម្មណ៍របស់អ្នកឲ្យស្ងប់ស្ងាត់ ហើយតាំសមាធិត្រឹមតែ១៥នាទី ធានាថាអ្នកនឹងមានអារម្មណ៍ប្រសើរឡើង។

១០. ត្រាំទឹកក្ដៅ
ការត្រាំទឹកក្ដៅ គឺជាវិធីសម្រួលអារម្មណ៍មួយដ៏ល្អផងដែរ ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ថាធូរស្រាលនឹងភ្លេចរាល់ទុក្ខកង្វល់។

១១. ញញឹម
ចាប់ផ្ដើមញញឹមហើយ Share អត្ថបទមួយនេះ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


No comments