ព័ត៌មានថ្មីបំផុត

គួរធ្វើយ៉ាងណាបើសិនអ្នកស្រលាញ់ចំមនុស្សគិតច្រើន

Loading...
ជាការពិតណាស់អ្នកដែលមានជំងឺគិតច្រើនគឺពិតជាមានច្រើនខ្លាំងណាស់ហើយនៅពេលដែលអ្នកមានស្នេហាជាមួយមនុស្សប្រភេទនេះប្រហែលជាអ្នកត្រូវទទួលភាពលំបាកក្នុងអារម្មណ៍ច្រើនតែបើអ្នកស្រលាញ់គេខ្លាំងមែនអ្នកមិនគួរបណ្ដោយឲ្យគេធ្លាក់កាន់តែជ្រៅទៅៗនោះទេយើងសូមណែនាំវិធី៦យ៉ាងដែលអ្នកគួរដឹងនៅពេលដែលអ្នកស្រលាញ់គ្នាជាមួយមនុស្សដែលមានអាការៈគិតច្រើន។


១. កុំប្រាប់ឲ្យគេកុំគិតច្រើន


អ្នកត្រូវដឹងថាការដែលប្រាប់អ្នកដែលមានអាការៈគិតច្រើនឲ្យគេកុំគិតច្រើនពេកនោះគឺប្រៀបបាននឹងហាមអ្នកមានភ័យខ្លាចឲ្យមានអារម្មណ៍ស្ងប់ស្ងាត់ដូចគ្នាដែរគឺពួកគេមិនអាចធ្វើតាមបាននោះទេ។


២. ភាពទៀងត្រង់


ទោះបីជាទង្វើអ្វីក៏ដោយដែលអ្នកធ្វើអ្នកត្រូវតែទៀងត្រង់ និងមិនមានភាពលាក់លៀមជាមួយគេបើមិនដូចច្នោះទេគេនឹងអាចមានការគិតច្រើនមកលើអ្នកថែមមួយកំរិតទៀតដែលធ្វើឲ្យអាការៈរបស់គេកាន់តែដុនដាប់ទៅ។


៣. ផ្ដល់ភាពជឿជាក់


បើសិនជាអ្នកច្បាស់លាស់ជាមួយក្ដីស្រលាញ់មួយនេះពិតមែនអ្នកត្រូវតែធ្វើគេកាន់តែកាន់តែជឿជាក់មកលើអ្នកកុំគេចវេសពីការពិតហើយទទួលយកនូវរាល់បញ្ហារបស់គេ។


៤. កុំបង្ខំ


នៅពេលដែលគេត្រូវសម្រេចចិត្តអ្វីដែលអ្នកត្រូវធ្វើនោះគឺកុំបង្ខំគេឲ្យសោះព្រោះអ្នកដែលមានជំងឺគិតច្រើនតែងតែត្រូវការពេលវេលាច្រើនបន្តិចមុននឹងសម្រេចចិត្តធ្វើរឿងអ្វី អ្នកគួរតែផ្ដល់ពេលវេលាឲ្យគេឲ្យបានគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត។


៥. ស្ដាប់និងពិភាក្សា


អ្នកប្រហែលជាមិនអាចជួយអ្វីបានច្រើនដើម្បីឲ្យគេចាកចេញឆ្ងាយពីការគិតច្រើនបាននោះទេតែអាចក្លាយខ្លួនជាទីប្រឹក្សាម្នាក់ដែលតែងតែស្ដាប់នឹងពិភាក្សានៅពេលដែលគេគិតច្រើនព្រោះនៅពេលដែលអ្នកជំងឺអារម្មណ៍បានបញ្ចេញអ្វីដែលរំខានអារម្មណ៍របស់ពួកគេចេញមកខាងក្រៅបែបនេះគឺអាចជួយឲ្យគេមានអារម្មណ៍ថាធូរស្រាលបានមួយកំរឹត។


៦. កុំលេងសើច


អ្នកត្រូវដឹងថាមនុស្សដែលមានអាការៈគិតច្រើនបែបនេះគឺអារម្មណ៍របស់ពួកគេលេងសើចជាមួយគេច្រើនណាស់ដូចនេះអ្នកត្រូវប្រាកដថារាល់អ្វីដែលអ្នកធ្វើគឺមានភាពប្រាកដច្បាស់លាស់មិនមែនជាការលេងសើច។







x

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments