ព័ត៌មានថ្មីបំផុត

ដំបូន្មាន​ពី​អ្នក​ចិត្ដ​វិទ្យា​ជួយ​ឲ្យ​ជីវិត​អ្នក​ស្រស់​ថ្លា

Loading...
ដើម្បីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកមានស្រស់ស្រាយគ្មានទុក្ខកង្វល់ អ្នកគួរតែយល់ដឹងពីបញ្ហាមួយចំនួននឹងរបៀបដោះស្រាយរាល់បញ្ហាទាំងនោះ។ ខាងក្រោមនេះជាដំបូន្មានមួយចំនួនរបស់អ្នកចិត្ដវិទ្យា សំរាប់ជាមេរៀនមួយអាចឲ្យអ្នករៀនសូត្របាន។




១. បើសិនជាមិនអ្នកមិនខ្វល់ពីសម្ដីឬក៏ការគិតរបស់អ្នកដទៃមកលើខ្លួនអ្នក នោះជីវិតរបស់អ្នកមិនមានភាពរញ៉េរញ៉ៃឬស្មុគស្មាញទៅតាមនោះដែរ ។ បើអ្នកកាន់តែខ្វល់ពីវាគឺវានឹងធ្វើឲ្យអ្នកកាន់តែឈឺក្បាល។



២. អាចថាមនុស្សប្រមាណ៩០ភាគរយ មុនពេលដែលពួកគេង ខួរក្បាលរបស់គេប្រាកដជាស្រមើស្រមៃពីរឿងមួយចំនួន ដែលខ្លួនចង់ឲ្យវាកើតមាននាពេលអនាគត។






៣. មនុស្សគួរតែសើចសប្បាយឲ្យបានច្រើន ទោះបីរឿងតូចមួយក៏ដោយ។ មនុស្សម្នាក់ដែលមិនសូវពូកែសើច ជាមនុស្សដែលមានរឿងកង្វល់លាក់ទុកនៅក្នុងខ្លួន មិនដែលបញ្ចេញមកក្រៅឲ្យអ្នកណាបានដឹង។




៤. ចំពោះអ្នកដែលចូលចិត្ដគេង ច្រើនជាមនុស្សដែលមានភាពឯការនៅក្នុងខ្លួន។




៥ . រាល់ការសុំទោសទាំងអស់ មិនប្រាកដថាអ្នកជាអ្នកខុសដែរ ហើយមនុស្សម្នាក់នោះក៏មិនមែនជាអ្នកត្រូវទាំងអស់នោះដែរ។ អ្នកធ្វើការសុំទោស ពីព្រោះអ្នកចង់រក្សាចំណងមិត្ដភាពរបស់អ្នក អ្នកផ្ដល់តម្លៃទៅមិត្ដភាពរបស់អ្នកជាធំ។





៦. មនុស្សស្រីនៅពេលដែលសប្បាយចិត្ដ គឺមិនខ្វះពាក្យនឹងនិយាយនោះទេ ប៉ុន្ដែនៅពេលដែលខូចចិត្ដសូម្បីតែហាមាត់ក៏មិនចង់ផង។




៧. មានពេលខ្លះអ្នកដែលពូកែផ្ដល់ដំបូន្មានល្អៗដល់អ្នកដទៃ មិនប្រាកដថាអាចមានដំបូន្មានល្អៗដល់ខ្លួនឯងនោះដែរ។




៨. លួចស្រលាញ់នរណាម្នាក់ មានអាយុកាលបានប្រមាណ៤ខែតែប៉ុណ្ណោះ ប៉ុន្ដែបើអ្នកលួចស្រលាញ់នរណាម្នាក់ច្រើនជាងនេះ មានន័យថាអ្នកធា្លក់ក្នុងអន្លង់ស្នេហ៍គេហើយ។






៩. មនុស្សដែលតែងតែគិតច្រើនពីរឿងអ្វីមួយ តែងតែបង្កើតបញ្ហាឲ្យខ្លួនឯងមិនចេះចប់មិនចេះហើយ៕





ប្រែសម្រួលដោយ ធានី
ប្រភព DoctorAsky



*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments