ព័ត៌មានថ្មីបំផុត

តម្រុយ៦យ៉ាងដែលបញ្ជាក់ថាគេកំពុងកុហកអ្នក

Loading...
ភាគច្រើនអ្នកតែងតែជឿទៅលើអ្វីដែលអ្នកអ្នកនៅជុំវិញខ្លួននិយាយមែនដែរឬទេ? ជួនកាលអ្វីដែលពួកគេបាននិយាយនោះគឺមិនពិតទាំងអស់នោះទេហើយអ្នកអាចសង្កេតដឹងបានទៅតាមការបង្ហាញដូចខាងក្រោមនេះ។

១. ពួកគេតែងតែព្រិចភ្នែកញឹកញាប់
អ្នកអាចសង្កេតដឹងថាគេកំពុងតែកុហកបើសិនជាគេព្រិចភ្នែកញឹកញាប់នៅពេលដែលកំពុងនិយាយជាមួយអ្នក។

២. កាយវិការដែលបង្ហាញភាពភ័យខ្លាច
បើសិនជាគេកំពុងតែកុហកគេពិតជាខ្លាចអ្នកដឹងនូវការពិតខ្លាំងណាស់ហើយបន្ទាប់មកអ្នកនឹងឃើញកាយវិការដែលក្បត់នឹងចិត្តដែលចង់កុហករបស់ពួកគេបញ្ចេញមកខាងក្រៅជាកជាមិនខាន ឧទាហរណ៍ការយកដៃស្ទាបក​ ឬក្បាលផ្នែកខាងក្រោយជាដើម។

៣. ពួកគេនឹងគេចពីក្រសែភ្នែករបស់អ្នក
ជាការពិតណាស់អ្នកដែលកុហកគឺមិនហ៊ានប្រឈមមុខជាមួយនឹងខ្សែភ្នែករបស់អ្នកដទៃនោះទេដោយពួកគេនឹងនិយាយគ្រប់យ៉ាងដោយគេចវេសពីក្រសែភ្នែករបស់អ្នកជាក់ជាមិនខាន។

៤. ពួកគេមិនប្រើពាក្យមួយចំនួន
យោងទៅតាមការសិក្សាបានបង្ហាញថាមនុស្សដែលកុហកនឹងមិនប្រើពាក្យមួយចំនួនដូចជា ខ្ញុំ ឬរបស់ខ្ញុំ ព្រោះតែមិនចង់ទាញខ្លួនឯងចូលច្រើនទៅក្នុងការកុហកមួយនោះ។

៥. ពួកគេនឹងនិយាយច្រើននូវរឿងដែលគ្មានប្រយោជន៍
ការដែលនិយាយរឿងមិនទាក់ទងនឹងគ្មានប្រយោជន៍ជាច្រើនបែបនេះគឺចង់ធ្វើឲ្យអ្នកមានការភ័ន្ធច្រឡំ ពួកគេនឹងខំនិយាយរឿងផ្សេងៗជាច្រើនតាមតែអ្វីដែលគេនឹងឃើញ។

៦. ពួកគេព្យាយាមប្ដូរប្រធានបទ
នៅពេលដែលគេមានអារម្មណ៍ថាអ្នកបានដឹងការពិតអំពីអ្វីដែលពួកគេបាននិយាយហើយនោះគេនឹងចាប់ផ្ដើមផ្លាស់ប្ដូប្រធានបទភ្លាម។

៧. ពួកគេនឹងខឹង
នៅពេលដែលអ្នកខំសួរជីករឹសគល់ពេករហូតគេឆ្លើយមិនរួចនោះពួកគេនឹងចាប់ផ្ដើមបញ្ចេញអាកប្បកិរិយាខឹងជាក់ជាមិនខានព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ខ្លាចចិត្តនឹងឈប់សួរច្រើនតទៅទៀត។


អត្ថបទដោយ៖ ជុំ រស្មី

ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 



No comments