ព័ត៌មានថ្មីបំផុត

ចង់​ឈប់​ល្ងង់​មែនទេ? ទម្លាប់​​៦​​យ៉ាង​​​ជួយ​​​ឲ្យ​​អ្នក​​កាន់​​តែ​​ឈ្លាស​វៃ

Loading...
តាំងពីយូរយារណាស់មកហើយ ដែលភាពឆ្លាតវៃរបស់មនុស្សត្រូវបានផ្ដល់ឲ្យដោយទេវតា តែរហូតដល់សម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានសិក្សារកឃើញថា ភាពឆ្លាតវៃរបស់មនុស្សអាចកើនឡើងឬធ្លាក់ចុះ ដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃយើងបាន​ ហើយពេលនេះយើងនឹងប្រាប់អ្នកអំពីទម្លាប់ ៦យ៉ាងដែលជួយឲ្យភាពឆ្លាតវៃរបស់អ្នកកើនឡើង។


១. ការរៀនលេងឧបករណ៍ភ្លេង
ដើម្បីលេងឧបករណ៍ភ្លេងមួយបាន យើងត្រូវការប្រើប្រាស់ទាំងរាងកាយ និងអារម្មណ៍ ហើយក៏ត្រូវធ្វើរឿងច្រើនក្នុងពេលតែមួយ បែបនេះហើយទើបវាអាចបង្រៀនអ្នកឲ្យក្លាយជាមនុស្សឆ្លាតជាងមុនបាននោះ។

២. ការរៀនប្រើប្រាស់ភាសាដទៃ
ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលអាចនិយាយពីរឬច្រើនភាសាអាចដោះស្រាយរាល់ចំណោទបញ្ហាបានច្រើន ជាងអ្នកដែលចេះតែមួយភាសា។

៣. ការមានទម្លាប់ហាត់ប្រាណ
ការហាត់ប្រាណមិនត្រឹមតែជួយឲ្យរាងកាយរបស់យើងរឹងមាំ និងមានសុខភាពល្អនោះទេ តែវាក៏ល្អសម្រាប់ភាពឆ្លាតវៃរបស់យើងផងដែរ ហើយអ្វីដែលល្អបំផុតសម្រាប់ភាពឆ្លាតវៃនឹងការចងចាំនោះគឺការដើរ។

៤. ការអាន
មែនហើយ អ្នកណាក៏បានដឹងដែរថា ការអានគឺពិតជាសំខាន់ ព្រោះវាអាចឲ្យយើងទទួលបានចំណេះដឹងផ្សេងៗយ៉ាងទូលំទូលាយ ដែលអាចជួយបង្កើនភាពឆ្លាតវៃរបស់យើងបានផងដែរ។

៥. លេងហ្គេម
កុំគិតថា ការលេងហ្គេមគឺជារឿងមួយដែលឥតប្រយោជន៍ឲ្យសោះ ព្រោះហ្គេមមួយចំនួនបានបង្រៀនយើងឲ្យមានការគិតខ្ពស់ដើម្បីឈ្នះតែទោះជាយ៉ាងណាកុំលេងរហូតដល់វក់ណា។

៦. គេងឲ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់គឺជារឿងមួយដ៏សំខាន់ ដែលអាចប៉ះពាល់ដល់ខួរក្បាលយើងយ៉ាងខ្លាំង ដូចនេះដើម្បីរក្សាភាពឆ្លាតវៃរបស់អ្នកឲ្យបានល្អនោះ គឺអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ម៉ោង។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


No comments