ព័ត៌មានថ្មីបំផុត

សញ្ញាណ​៥​យ៉ាង​​ ​បង្ហាញ​​ថា​​មនុស្ស​​ប្រុស​​ម្នាក់​​នោះ​​ចាប់​​អារម្មណ៍​​​​លើ​​អ្នក​​

Loading...
កាលពីអត្ថបទមុន យើងបានបង្ហាញពីសញ្ញាណដែលមនុស្សស្រីចាប់អារម្មណ៍លើមនុស្សប្រុស ហើយមិនខុសគ្នាផងដែរក្នុងអត្ថបទមួយនេះ យើងនឹងបង្ហាញអ្នកអំពីសញ្ញាណដែលមនុស្សប្រុសចាប់អារម្មណ៍លើនរណាម្នាក់។


១. គេព្យាយាមនៅជិតអ្នក
មិនថាធ្វើអ្វី ឬនៅទីណា គេនឹងព្យាយាមនៅជិតអ្នកគ្រប់ពេលដែរ សូម្បីតែពេលថតរូបជាក្រុមក៏ដោយក៏គេឈរយ៉ាងណាឲ្យនៅក្បែរនឹងអ្នកដែរ។

២. ផ្ញើសារមកជារឿយៗ
អាចថាវារាងចម្លែកបន្តិច ដែលសុខៗស្រាប់តែផ្ញើសារមកអ្នកជារឿយៗមិនថាសួររឿងសិក្សា រឿងការងារ ឬរឿងផ្ទាល់ខ្លួនក៏ដោយ គឺសុទ្ធតែជាសញ្ញាដែលបង្ហាញថាគេកំពុងតែចាប់អារម្មណ៍មកលើអ្នក។


៣. មានពេលទំនេរជានិច្ចសម្រាប់អ្នក
ទោះបីជាគេកំពុងតែរវល់ ឬជាប់មានណាត់យ៉ាងណាក៏ដោយ ក៏គេនៅតែមានពេលសម្រាប់អ្នកជានិច្ច ឲ្យតែអ្នកត្រូវការព្រោះតែគេចាប់អារម្មណ៍អ្នកកាន់តែខ្លាំងហើយ។


៤. ការញញឹម
រាល់ពេលដែលគេនៅជិតអ្នក គឺគេតែងតែបង្ហាញអ្នកនូវស្នាមញញឹមរបស់គេជានិច្ ចព្រោះថាស្នាមញញឹមក៏អាចជារឿងមួយដែលទាក់ទាញសម្រាប់មនុស្សទូទៅ។


៥. ឧស្សាហ៍ឃើញគេជិះកាត់មុខផ្ទះអ្នក
សម្រាប់ចំណុចនេះអាចនិយាយបានថា វារាងលើសបន្តិច ប៉ុន្តែវាពិតជាអាចទៅរួច ដូចពាក្យចាស់ពោលថាបើមិនបានឃើញមុខសុំត្រឹមឃើញដំបូលផ្ទះ។



អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។




No comments