ព័ត៌មានថ្មីបំផុត

រស់នៅក្នុងសម័យឌីជីថល ត្រូវចេះអ្វីខ្លះដើម្បីជោគជ័យ?

Loading...

តើអ្នកជាសិស្ស និស្សិត រឺ កំពុងប្រលូកក្នុងវិស័យការងារ ប៉ុន្តែខ្វះនូវជំនាញទន់សំខាន់ៗសំរាប់ការងាររបស់អ្នកមែនទេ?

តើអ្នកចង់ដឹងទេថា...

១. ធ្វើយ៉ាងណា ដើម្បីឱ្យដឹងថាពត៌មានដែលយើងឃើញលើហ្វេសប៊ុក ឬក៏លើគេហទំព័រផ្សេងៗ ពិតឬក៏អត់? ឧទាហរណ៍ បើវាជាពត៌មានទាក់ទងនឹងសុខភាព ឬក៏ពត៌មានដែលយើងប្រើប្រាស់សម្រាប់កិច្ចការសាលា ប្រហែលជាយើងរៀងបារម្មណ៍ហើយមែនទេ? (បើដឹង ទាល់តែយូរបានគេអាចបោកបាន!)

២. យើងអាចប្រើប្រាស់បណ្តាញសង្គមរបស់យើងដើម្បីពង្រីកឱកាសការងារដោយបញ្ចេញសក្ដានុពល និងជំនាញរបស់យើងតាមរបៀបណា? (បើអាច Chat លេងជាមួយមិត្តភក្តិផង បានការងារធ្វើផង មិនដឹងជាល្អយ៉ាងណាទេណ៎?)

៣. គន្លឹះអ្វីខ្លះដើម្បីយើងអាចធ្វើយុទ្ធនាការសង្គមលើអ៊ីនធើណេតឱ្យជោគជ័យបាន? យើងដែលឃើញគេធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ដូចជា ទាក់ទងនឹងការអប់រំ បរិស្ថាន ឬវប្បធម៌ទេ? (បើអាចជួយសង្គមបាន មិនកាន់តែអែមទៀតទៅហើយ?)

៤. មានឱកាសអ្វីខ្លះដែលអាចបង្កើតថ្មីបានជាមួយបច្ចេកវិទ្យា? (ស្រមៃមើល បើយើងទើសចិត្តនឹងបញ្ហាអ្វីមួយ ហើយអាចបង្កើតដំណោះស្រាយថ្មីជ្រើងជាមួយបច្ចេកវិទ្យា ឡូយប៉ុណ្ណាទៅ?)
បើអ្នកចង់ដឹងពីចម្លើយទៅនឹងសំណួរទាំង៤ នេះ អ្នកអាចមកចូលរួមសនិ្នបាតអប់រំ (EdCon) ក្រោមប្រធានបទ ‹‹ជំនាញទន់ក្នុងសម័យឌីជីថល›› នៅថ្ងៃទី ១៧ ខែធ្នូនេះ! កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅឯសកលវិទ្យាល័យបញ្ញាសាស្រ្តខាងត្បូងវិមានឯករាជ្យ (សាល ស្រីឌីម) ចាប់ពីម៉ោង ១:០០ ដល់ម៉ោង ៥:៣០ ល្ងាច!

មិនត្រឹមតែប៉ុណ្ណេះទេ អ្នកនឹងទទួលបានចំណេះដឹងពីអ្វីទៅជាសម័យឌីជីថល ដែលយើងកំពុងតែរស់នៅសព្វថ្ងៃនេះ ព្រមទាំងស្តាប់វាគ្មិនពិភាក្សាពីវិធីដើម្បីត្រៀមខ្លួនសម្រាប់អាជីពក្នុងសម័យឌីជីថលផងដែរ! មិនទាន់អស់ទេ! អ្នកចូលរួមក៏ទទួលបានកូនសៀវភៅមួយណែនាំអំពីជំនាញទន់ ៦ បន្ថែមទៀត ដែលយើងគួរតែចេះក្នុងសម័យឌីជីថលនេះ!

នៅចាំអីទៀត? សំបុត្រមានតម្លៃតែ ៥០០០ រៀលប៉ុណ្ណោះ ហើយអ្នកអាចរកទិញបាននៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) វិទ្យាស្ថានភាសាបរទេស (IFL) និង សកលវិទ្យាល័យបញ្ញាសាស្រ្ត ខាងត្បូងវិមានឯករាជ្យ (PUC South Campus)។ អ្នកក៏អាចកក់សំបុត្របានតាមរយៈ link នេះផងដែរ៖ https://goo.gl/forms/kvTFGD0uA658BYi62

តោះប្រញ៉ាប់ឡើង សំបុត្រមានកំណត់ណា៎!

No comments