ព័ត៌មានថ្មីបំផុត

រឿង១០​យ៉ាង​ដែល​អ្នក​នឹង​ស្ដាយ​ក្រោយ​ពេល​ចាស់​ទៅ​

Loading...
បើអ្នកមិនចង់មានអារម្មណ៍ថា ស្ដាយក្រោយក្នុងឆាកជីវិតរបស់អ្នកពេលចាស់នោះ អ្នកគួរតែចាប់ផ្ដើមធ្វើវានាពេលនេះទៅ។ ខាងក្រោមនេះជារឿងដែលធ្វើឲ្យអ្នកស្ដាយក្រោយពេលចាស់ទៅ។



១. មិនដើរកម្សាន្ត
ដល់ដែលអ្នកចាស់ហើយទើបចង់ដើរកម្សាន្ដនោះ វាហួសពេលបាត់ទៅហើយ កាលនៅមានកំលាំង មានឱកាសអ្នកមិនបានធ្វើវា។


២. មានស្នេហាដែលមិនល្អ
អ្នកមានស្នេហាដែរប៉ុន្ដែស្នេហានោះមិនសមបំណងដូចគេ មូលហេតុអាចមកពីអ្នកឬក៏មកពីដៃគូររបស់អ្នក។



៣. ខ្វល់ច្រើន
អ្នកខ្វល់ច្រើនពេកពីអ្វីដែលអ្នកដទៃគិតមកលើអ្នក ខ្វល់ច្រើនពេកធ្វើឲ្យអ្នកកាន់តែពិបាកចិត្ដ។

៤. ខ្លាចក្នុងការនិយាយពាក្យថា ស្រលាញ់
ដោយសារចេះតែអៀនខ្មាស់ច្រើន អ្នកមិនហ៊ានសារភាពពីអារម្មណ៍របស់ខ្លួន ពេលដែលនឹកឃើញរឿងទាំងនោះចាប់ផ្ដើមស្ដាយក្រោយ។

៥. ធ្វើការពេក
ម៉ោងការងារគឺម៉ោងការងារ អ្នកមិនគួរបញ្ចូលវានៅក្នុងជីវិតប្រចាំថ្ងៃអ្នកពេកនោះទេ គួរតែមានពេលសប្បាយខ្លះ។






៦. មិនផ្ដល់ភាពកក់ក្ដៅដល់កូន
អ្នករវល់តែបំពេញការងារ មិនមានពេលគ្រប់គ្រាន់ជាមួយកូន នៅពេលដែលពួកគេធំឡើងទើកអ្នកដឹងពីបញ្ហានេះ។


៧. មិនព្រមឈប់ពីការងារដែលខ្លួនមិនស្រលាញ់
អ្នកនៅតែក្រាញ់ននាលមិនព្រមចាកចេញពីការងារដែលផ្ដល់សំពាធឲ្យអ្នក កាន់តែធ្វើកាន់តែធ្វើឲ្យខ្លួនឯងលំបាក។





៨. ចាត់ទុកថាខ្លួនឯងអាក្រក់រហូត
តាមពិតទៅមនុស្សយើងមានលក្ខណៈពិសេសរៀងៗខ្លួន អ្នកតែងបន្តុះបង្អាប់ខ្លួនឯងថាមានបញ្ហានេះបញ្ហានោះមិនចេះចប់មិនចេះហើយ។


ប្រែសម្រួលដោយ ធានី
ប្រភព Some Amazing Fact

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments