ព័ត៌មានថ្មីបំផុត

៥យ៉ាងដើម្បីចាកចេញពីការគិតច្រើន

Loading...


តើខួរក្បាលរបស់អ្នកកំពុងតែវិលមិនឈប់មែនដែរឬទេ? តើអ្នកកំពុងតែបារម្ភអំពីអនាគតមែនដែរឬទេ? បើអ្នកមានអាការៈបែបនេះមានន័យថាការគិតច្រើនកំពុងតែវាយលុកចូលមកក្នុងជីវិតរបស់អ្នកហើយហើយការគិតច្រើនបែបទាំងនេះថែមទាំងអាចនាំឲ្យអ្នកគេងពុំលក់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពបានថែមទៀតផងដូចនេះអ្នកគួរសាកល្បងវិធីទាំង៥ខាងក្រោមដើម្បីចៀសវាងពីការគិតច្រើនបែបនេះ។




១. ទទួលស្គាល់ពីការគិតច្រើនរបស់អ្នក
អ្នកគួរតែទទួលស្គាល់ថាអ្នកកំពុងតែមានអាការៈគិតច្រើនជ្រុលហួសហេតុហើយព្រោះនៅពេលដែលអ្នកដឹងច្បាស់ពីខ្លួនឯងបែបនេះអ្នកនឹងមិនបណ្ដោយខ្លួឲ្យជ្រុលកាន់តែជ្រៅទៅៗទៀតនោះទេ។

២. កុំជឿលើគំនិតអវិជ្ជមានរបស់អ្នក
នៅពេលដែលការគិតច្រើនរបស់អ្នកចេះតែបន្តគឺអាចបណ្ដាលមកពីអ្នកជឿទៅលើរឿងផ្សេងៗដែលអ្នកបានគិតថាវាអាចនឹងកើតឡើងពិតមែនដូចនេះអ្នកកុំព្យាយាមជឿទៅរាលអ្វីដែលអ្នកគិតខ្លាំងពេកព្រោះវាមិនមែនសុទ្ធតែអាចកើតឡើងបានទាំងអស់នោះទេ។

៣. ស្ដាប់តន្ត្រី
នៅពេលដែលអាការៈគិតច្រើនរបស់អ្នកកើតឡើងធ្វើយ៉ាងណាអ្នកគួរតែដកខ្លួនចេញពីវាឲ្យបានហើយវិធីដែលល្អបំផុតនោះគឺការស្ដាប់តន្ត្រីព្រោះវាគឺជាថ្នាំរំសាយអារម្មណ៍មួយដ៏ល្អបំផុតហើយបើសិនជាអាចអ្នកគួរតែច្រៀងទៅតាមបទភ្លេងទៀតគឺកាន់តែប្រសើរ។

៤. ចែករំលែកអ្វីដែលអ្នកកំពុងគិតទៅនរណាម្នាក់
បើសិនជាការគិតច្រើនរបស់អ្នកមិនអាចគ្រប់គ្រងបានទេនោះអ្នកអាចសាកល្បងនិយាយវាទៅកាន់មនុស្សជុំវិញខ្លួនណាម្នាក់ដើម្បីឲ្យបានធូរចិត្តហើយកុំបារម្ភថាគ្មានអ្នកណានឹងស្ដាប់អ្នកនោះព្រោះយើងជឿជាក់ថាប្រាកដជាមានអ្នកព្រមស្ដាប់រាល់អ្វីដែលអ្នកចង់ចែករំលែកមិនថាគេគឺជាមិត្តភ័ក្ត ឬក្រុមគ្រួសាររបស់អ្នកក៏ដោយ។

៥. ធ្វើខ្លួនឲ្យរវល់
បើសិនជាអ្នកបង្ខំខ្លួនឯងឲ្យឈប់គិតច្រើននោះប្រហែលជាអ្នកកំពុងតែធ្វើឲ្យខ្លួនឯងកាន់តែពិបាកទៅវិញនោះទេ ផ្ទុយទៅវិញវិធីដែលល្អបំផុតនោះគឺអ្នកត្រូវធ្វើយ៉ាងណាឲ្យខ្លួនឯងរវល់ឲ្យបានច្រើនព្រោះថានៅពេលដែលអ្នករវល់អ្នកមិនអាចចំណាយពេលទៅគិតរឿងអ្វីផ្សេងៗច្រើនទៀតនោះទេមិនថាការងារទាំងនោះពិបាកឬស្រួលយ៉ាងណាទេអ្នកអាចព្យាយាមធ្វើបានទាំងអស់។

អត្ថបទដោយ៖ ជុំ រស្មី

ប្រភព៖ UpVee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។



No comments