ព័ត៌មានថ្មីបំផុត

កាដូ៥យ៉ាងដែលល្អបំផុតសម្រាប់អ្នកដែលមានជំងឺ Depression

Loading...


ការជូនកាដូអ្វីមួយទៅនរណាម្នាក់គឺជារឿងងាយស្រួលនោះទេតែបើសិនចង់បានកាដូម្យ៉ាងដែលពិសេសបំផុតនោះទើបពិបាកដូចនេះយើងនឹងបង្ហាញអ្នកនូវកាដូ៥យ៉ាងដែលល្អបំផុតសម្រាប់អ្នកដែលកើតមានជំងឺ Depression ។



១. ពេលវេលា



ការចំណាយពេលវេលាដ៏មានតំលៃរបស់អ្នកជាមួយអ្នកជំងឺ​ Depress ឲ្យបានច្រើនគឺជាកាដូដ៏មានតំលៃបំផុតព្រោះថាពួកគេនឹងមិនសូវមានអារម្មណ៍ថាតានតឹងខ្លាំងនោះទេបើសិនជាមានមិត្តភ័ក្តឬសាច់ញាតិព្រួយបារម្មណ៍នឹងយកចិត្តទុកដាក់ជាមួយបែបនេះ។

២. សៀវភៅ



មើលទៅវាគឺជាកាដូដែលចាស់កម្រិលបន្តិចតែសៀវភៅគឺជាចំណីដ៏ល្អបំផុតសម្រាប់អារម្មណ៍ហើយក៏អាចជួយឲ្យគេរវល់បានខ្លះជាជាងចំណាយពេលគិតរឿងឥតប្រយោជន៍។

៣. ខ្នើយ ឬ ភួយ



ដូចដែលដឹងស្រាប់ហើយថាអ្នកដែលមានជំងឺ Depress គឺតែងតែមានផលវិបាកក្នុងការគេងដូចនេះខ្នើយ ឬ ភួយក៏ជាកាដូមួយដ៏ល្អសម្រាប់ពួកគេដែរ។ អ្នកគួរជ្រើសរើសខ្នើយដែលល្អមិនទន់ពេកហើយក៏មិនរឹងពេកនិងល្អបំផុតសម្រាប់ការគេង ឬភួយដែលស្រាលល្មមអាចផ្ដល់ផាសុកភាពនៅពេលគេង។

៤. ប្រអប់ថ្នាំ


វាក៏ជាគំនិតមួយល្អដែរដែលជូនប្រអប់ថ្នាំជាកាដូបែបនេះព្រោះថាភាគច្រើនអ្នកជំងឺ Depression តែងតែភ្លេចលេបថ្នាំឲ្យបានទៀងទាត់ ដូចនេះប្រអប់ថ្នាំមិនមែនជាកាដូឥតប្រយោជន៍នោះទេតែវាបែរជាជួយឲ្យការរស់នៅរបស់ពួកគេកាន់តែងាយស្រួលទៅវិញ។

៥. គ្រឿងក្រអូបសម្រាប់ដាក់ក្នុងបន្ទប់



យោងទៅតាមការសិក្សាបានបង្ហាញថាក្លិនក្រអូបអាចជួយអារម្មណ៍មនុស្សមានភាពធូរស្រាលនឹងស្រស់ស្រាយដូចនេះគ្រឿងក្រអូបសម្រាប់ដាក់ក្នុងបន្ទប់ក៏ជាកាដូម្យ៉ាងដែលមិនគួរមើលរំលងផងដែរ។

អត្ថបទដោយ៖ ជុំ រស្មី

ប្រភព៖ Upvee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments