ព័ត៌មានថ្មីបំផុត

លើកស្ទួយវិស័យចម្រៀងខ្មែរជាមួយ IAmOriginal

Loading...

#IAmOriginal គឺជាមូលនិធិតន្រ្តីដំបូងគេ នៅកម្ពុជា ដែលមានគោលបំណង​ក្នុងការលើកស្ទួយ និងគាំទ្រអ្នកនិពន្ធ ផលិតករតន្រ្តី និងអ្នកចម្រៀង ដែលបានខិតខំបង្កើតបទចម្រៀងស្នាដៃថ្មី​​​​និងប្រកបដោយភាពច្នៃប្រឌិត។
​អាល់ប៊ុមចម្រៀង “#IAmOrignal, Stronger Together” ​ជាការសហការផលិតរវាងសិល្បករទាំង១០រូប ជាមួយអ្នកដឹកនាំដ៏ប៉ិនប្រសព្វ១០រូបផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាយើង។ អាល់ប៊ុមចំរៀងនេះ គឺបង្កើតឡើង​ដើម្បីលើកកម្ពស់​ គំនិតច្នៃប្រឌិត និងការបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា ហើយជាការបង្ហាញ​រលកថ្មីមួយ នៅក្នុងឧស្សាហកម្មចំរៀងរបស់យើង​ នាពេលបច្ចុប្បន្ន។ 

សិល្បករម្នាក់ៗ​ បាននិពន្ធចំរៀងដោយផ្ទាល់ហើយពួកគេបានដាក់ចំរៀងទាំងនោះនៅក្នុងអាល់ប៊ុមតែមួយ ជាមួយនិងរឿងរាវពិសេសៗ និងបច្ចេកទេសថតដ៏មានគុណភាព។ លើសពីនេះទៅទៀត កម្មវិធីនាថ្ងៃនោះនិងមានការចាក់បង្ហាញនូវវីដេអូចំរៀងដែលមានគុណភាពខ្ពស់ ដែលដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏ភាពពិនប្រសប់របស់យើងទាំង10រូបផងដែរ ដែលពួកគេ​បានរួមគ្នា​ក្នុងការលើកកម្ពស់គុណភាពក្នុងការផលិតវិដេអូចម្រៀងនាបច្ចុប្បន្ននេះ។

ក្រុមការងារ#IAmOrigina ធ្វើការក្នុងការ ផ្តល់នូវជំនួយ ក្នុងការបណ្តុះបណ្តាល ជួយជម្រុញពួកគាត់ឲ្យធ្វើការងារ​អស់ពីសមត្ថភាព ដើម្បីចូលរួមចំណែក ជួយក្នុងវិស័យតន្រ្តី​ នៅកម្ពុជាឲ្យមានការរីកចំរើន ថែមមួយកំរិតទៀត។

យើង ចង់កសាងនូវរចនាសម្ព័ន្ធតន្រ្តីមួយ ដើម្បីឈានទៅរកស្តង់ដារ ដែលរាប់បញ្ចូលក្នុងការចូលរួមចំណែក ក្នុងការផលិតចម្រៀងថ្មីៗដែលទទួលបានប្រយោជន៍ជាកេរ្តិ៍ឈ្មោះ មិនថាអ្នកនិពន្ធសាច់ភ្លេច អ្នកនិពន្ធទំនុកច្រៀង ផលិតករតន្រ្តី និងអ្នកជំនាញខាងតន្រ្តី ឬអ្នកចម្រៀងជាដើម។

កាលបរិច្ឆេទ : ថ្ងៃ សៅរ៍ ទី ៣០ ឆ្នូាំ 2017 ចាប់ពីម៉ោង ៥ល្ងាច
ទីកន្លែង: Hard Rock Cafe Phnom Penh, Exchange Square

កាលវិភាគ៖
4:30PM - 6:00PM : Press Conference and Fan Meeting
6:30PM - 7:30PM : Red Carpet Walk
7:30PM - 9:00PM : Premiere Screening of 10 MVs
9:00PM - 10:00PM : Special Performance
10:00PM - 11:00PM : EDM After-party




ចំណាំ៖ សម្រាប់អ្នកដែលចង់ចូលរួមកម្មវិធីនេះ ត្រូវមានលិខិតអញ្ជើញ។

អត្ថបទដោយ៖ ជុំ រស្មី

No comments