ព័ត៌មានថ្មីបំផុត

ចាំកាលទៀត! iflix មានរឿង Star Wars ពីមុនគ្រប់វគ្គតែម្ដង

Loading...
តើអ្នកគឺជា Fans របស់ Star Wars មែនដែរឬទេ? 

តើអ្នកកំពុងតែស្វែងរកភាពយន្តនេះតាំងពីវគ្គដំបូងដើម្បីទស្សនាម្ដងទៀតមែនដែរឬទេ? 

យើងខ្ញុំមានដំណឹងល្អសម្រាប់លោកអ្នក! ភាពយន្ត Star Wars ចាប់ពីវគ្គទី១ ដល់វគ្គទី៦ ឥឡូវនេះគឺមានដាក់ឲ្យលោកអ្នកទស្សនាបាននៅក្នុងកម្មវិធី iflix និង iflix.com ហើយ។ សង្ឃឹមថាលោកអ្នកនឹងរីករាយទស្សនាខ្សែភាយន្ទដ៏អស្ចារ្យមួយនេះ។


រឿង សង្គ្រាមភពផ្កាយ (Star Wars) វគ្គ​ (A New Hope) ដែលបានចាក់បញ្ចាំងនាថ្ងៃទី 25 ខែឧសភាឆ្នាំ 1977 នៅ 32 រោងកុនជុំវិញ​សហរដ្ឋអាមេរិកបាន​ផ្លាស់ប្តូរជោគវាសនារបស់រោងកុនរហូតមកដល់បច្ចុប្បន្ន។
Star Wars ជារឿងបែបបុរាណ​ដែលទទួលបាន​គាំទ្រ​មិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិរោងកុននាពេលនោះ
សាច់រឿងពីការវាយប្រហារក្នុងអវកាសនេះ មានលក្ខណៈបែបរឿងព្រេងនិទាន ភាគខាងលិចនាទសវត្សឆ្នាំ 1930 រួមជាមួយសិល្បៈពិសេស ដែលរួមបញ្ចូលនៃទេវកថាពីវប្បធម៌នានាជុំវិញពិភពលោក។ 

ការឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់អ្នកនិពន្ធនិងអ្នកដឹកនាំលោក George Lucas ដែលជារឿងបែបអវកាសប្រឌិតបានណែនាំ​ជាមួយកងកម្លាំង​អាថ៌កំបាំងចូល ទៅក្នុងកន្លែងមួយហើយបានបន្តកើនឡើង និង ពិភពលោកដ៏រស់រវើកបានពង្រីក​ឥតឈប់ឈរតាមបណ្តាខ្សែភាពយន្ត ទូរទស្សន៍ ការបោះពុម្ពផ្សាយ វីដេអូហ្គេមនិងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត។



លោក Sean Carey ប្រធានផ្នែកមាតិការបស់ក្រុមហ៊ុន iflix បានឡើងលើកថា៖ “ Star Wars
គឺជាខ្សែភាពយន្តដែលអស្ចារ្យនិងសំខាន់បំផុតរបស់ពិភពលោករហូតមក។ តួអង្គដ៏ប្រសព្វ
ពិភពលោក និង  រឿងព្រេងនៃការស្រមៃឃើញដែលនឹកស្មានមិនដល់ របស់លោក George Lucas
ដែលមានរយៈពេលជាង 40 ឆ្នាំហើយបន្តរហូតមកដល់ពេលនេះ
នៅតែទាក់ទាញនិងបំផុសគំនិតទស្សនិកជនគ្រប់វ័យនិងជំនាន់នៅជុំវិញពិភពលោក។

នេះជាក្តីរំភើបរីករាយដែលក្រុមហ៊ុន iflix បាននាំមករឿង Star Wars ជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី ប្រ៊ុយណេ វៀតណាម និងមីយ៉ាន់ម៉ា។

ដើម្បីទស្សនាខ្សែភាពយន្តនេះ លោកអ្នកគ្រាន់តែដោនឡូនកម្មវិធី iflix ចូលទៅក្នុងទូរស័ព្ទដៃ ឬក៏អាចចូលទៅកាន់វេបសាយ iflix.com ដោយផ្ទាល់បន្ទាប់មកលោកអ្នក​នឹងអាចទស្សនាភាពយន្ត Star Wars ទាំងនោះដែលមានដូចជា៖
  •  Star Wars វគ្គ I (The Phantom Menace)
  •  Star Wars វគ្គ II (Attack of the Clones)
  •  Star Wars វគ្គ III (Revenge of the Sith)
  •  Star Wars វគ្គ IV (A New Hope)
  •  Star Wars វគ្គ​ V (​The Empire Strikes Back)
  •  Star Wars វគ្គ​ VI ( Return of the Jedi )

អ្នកគាំទ្រក៏អាចរង់ចាំការបញ្ចាំងរឿង Star Wars វគ្គ VII - The Force Awakens នៅលើ iflix នាឆ្នាំ 2018 ខាងមុខនេះផងដែរ។



គួរបញ្ជាក់ផងដែរថា iflix គឺជា​សេវាកម្សាន្តឈានមុខគេនៅក្នុងពិភពលោក ដែលបានផ្តល់ជូនអ្នកប្រើប្រាស់ជាមួយការចូល
ទស្សនារាប់ពាន់កម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត និងកម្មវិធីជាច្រើនទៀតដោយគ្មានដែនកំណត់។




អត្ថបទដោយ៖ ជុំ រស្មី





No comments