ព័ត៌មានថ្មីបំផុត

«រឿងទង់ព្រលឹង» និង ខ្សែ​ភាព​យន្ត​ខ្មែរ​ល្បីៗ​ជា​ច្រើន​ទៀត​មានវត្តមាន​នៅ​លើ iflix ហើយ

Loading...
ទង់ព្រលឹង បានចូលរួមជាមួយបណ្តុំខ្សែភាពយន្តខ្មែរដ៏ពេញនិយម និងមានការគាំទ្រពីសំណាក់ទស្សនិកជននៅក្នុងស្រុកដែលមាននៅក្នុង iflix រួមមាន «សង្សារខ្ញុំ ក្រមុំកូនមួយ» និង «អាកុក អាច្រវ៉ា» ជាមួយគុណភាពខ្ពស់។ ឥឡូវនេះ អ្នកប្រើប្រាស់សេវាកម្សាន្ត iflix ទាំងអស់ ទូទាំងតំបន់ អាចចូលមើល ឬ ទាញយករឿងកំប្លែងបែបរន្ធត់​ «ទង់ព្រលឹង»​ ដែលមានសាច់រឿងនិយាយពី នារីរួសរាយម្នាក់ដែលព្រលឹងរបស់នាងលងអ្នកនៅក្នុងភូមិ បន្ទាប់ពីនាងត្រូវបានសម្លាប់ដោយ អ្នកលួចស្រឡាញ់នាង ដោយសារតែនាងស្រលាញ់បុរសផ្សេង។ 




ការបន្ថែមនេះគឺជាសក្តីកម្មក្នុងការតាំងចិត្តរបស់យើងនៃការនាំមកខ្សែភាពយន្តខ្មែរល្បីៗ
ជូនអ្នកប្រើប្រាស់របស់ពួកយើងទួទាំងតំបន់ និងដើម្បីពង្រីកបន្ថែម គាំទ្រឧស្សាហកម្មកម្សាន្តនិងទេពកោសល្យនៅក្នុងស្រុក។ អ្នកគាំទ្រខ្សែភាពយន្តក្នុងស្រុក អាចរំពឹងទុក iflix នឹងមានខ្សែភាពយន្តបន្ថែមទៀតដើម្បីដាក់បញ្ចាំងនៅលើ សេវាកម្សាន្ត iflix នាពេលប៉ុន្មានខែខាងមុខនេះ។


 ជាមួយការបើកទូលំទូលាយសំរាប់អ្នកប្រើប្រាស់ដល់ទៅជាង 1 ពាន់លាននាក់ ទូទាំង 24 ប្រទេសជុំវិញតំបន់អាស៊ី អាស៊ីបូព៌ានិង អាហ្វ្រិក សេវាកម្សាន្ត iflix ផ្ទាល់បានបង្កើតខ្លួនជាអ្នកនាំមុខទីផ្សារក្នុងសេវាកម្មសំរាប់ការទស្សនាវីដេអូ។ សេវាកម្សាន្ត iflixផ្តល់ជូនដល់អ្នកប្រើប្រាស់ជាមួយបណ្តុំកម្មវិធីជាច្រើនប្រភេទ មកពី ហូលីវូដ អាស៊ី និងអាស៊ីបូព៌ា រួមទាំងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តក្នុងតំបន់ ដែល រួមបញ្ចូលទាំងការចាក់បញ្ចាំងផ្តាច់មុខមុនដំបូង និងកម្មវិធីដែលទទួលបានពានរង្វាន់ផងដែរនោះ។ 




រាល់ការជាវសេវាកម្ម បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដើម្បី​អាចចូលដំណើរការសេវាកម្មនៅលើ​ឧបករណ៍ចំនួន 5 ប្រភេទ រួមមានទាំងទូរស័ព្ទ កុំព្យូទ័រ ថេប្លេត និងទូរទស្សន៍សម្រាប់ទស្សនា គ្រប់ពេលវេលា គ្រប់ទីកន្លែង ។ គួរបញ្ជាក់ផងដែរថា​ iflix គឺជា សេវាកម្សាន្តឈាន​មុខគេនៅក្នុងពិភពលោក ដែលបានផ្តល់ជូនអ្នកប្រើប្រាស់​ជាមួយការចូលទស្សនា​រាប់ពាន់កម្មវិធីទូរទស្សន៍ផងដែរ។

No comments