ព័ត៌មានថ្មីបំផុត

ប្រវត្តិខ្លះៗរបស់តារាចម្រៀងកូរ៉េ Kim Jong-Hyun

Loading...
Kim Jong-hyun គឺជាឈ្មោះពេញរបស់តារាចម្រៀង អ្នកនិពន្ធ ក៏ដូចជាពិធីករវិទ្យុក្នុងប្រទេសកូរ៉េខាងត្បូងដ៏ល្បីល្បាញមួយរូបដែលអ្នកគ្រប់គ្នាតែងតែស្គាល់ឈ្មោះគាត់ថា Jong Hyun។
Jong-hyun កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩០ ដែលជាទូទៅមនុស្សគ្រប់រូបបានស្គាល់គាត់ច្បាស់ថាជាអ្នកចម្រៀងមួយរូបនៅក្នុងក្រុមចម្រៀងបុរស Shinee របស់ផលិតកម្ម S.M Entertainment។ គាត់ក៏ធ្លាប់បាននិពន្ធបទចំម្រៀងសម្រាប់ក្រុមរបស់ខ្លួនផងដែរដែលមានចំណងជើងថា Juliette ហើយរហូតមកដល់ខែមករា ឆ្នាំ២០១៥ គាត់ក៏បានបំលែងខ្លួនទៅជាអ្នកចម្រៀងទោលដោយចាប់ផ្ដើមជាមួយ Mini Album របស់គាត់ដែលមានឈ្មោះថា Base ហើយក៏បានបន្តបញ្ចេញនូវ Album រួមមួយទៀតផងដែរនៅក្នុងឆ្នាំដដែល។



Jong-Hyun ត្រូវបានជ្រើសរើសបញ្ចូលទៅក្នុងក្រុមតារាចម្រៀងបុរស Shinee ជាមួយសមាជិកក្រុម ៤នាក់ផ្សេងទៀតនៅក្នុងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០០៨។



ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺលោកបានស្លាប់បាត់ទៅហើយកាលពីពេលថ្មីៗនេះដោយប៉ូលិសសន្និដ្ឋានថាការស្លាប់របស់លោកគឺជាការធ្វើអត្តឃាតសម្លាប់ខ្លួន ដោយលោកបានផ្ញើសារទៅកាន់បងស្រីរបស់លោកថា "Last Goodbye" ហើយបន្ទាប់មកគេក៏បានឃើញគាត់សន្លប់បាត់បងស្មារតីនៅក្នុងផ្ទះរបស់លោក។

អត្ថបទដោយ៖ ជុំ រស្មី

No comments