ព័ត៌មានថ្មីបំផុត

7យ៉ាងដែលអ្នកមិនគួរធ្វើចំពោះរថយន្តរបស់អ្នក

Loading...
ដូចដែលបានដឹងស្រាប់ហើយថាយានយន្តសម័យនេះភាគច្រើនគឺបំពាក់ជាមួយប្រព័ន្ធការពារទំនើបៗភ្ជាប់មកជាមួយរួចជាស្រេចតែទោះជាយ៉ាងណាដាច់ខាតអ្នកគួរតែជៀសវាងជាមួយ៧ចំណុចខាងក្រោមនេះដាច់ខាត។

១. កុំចុច “Off Engine” ប៊ូតុងពេលកំពុងបើកបរ

មែនហើយរថយន្តមួយចំនួនសម័យនេះគឺពិតជាទំនើបដែលអ្នកអាចបញ្ឆេះឬពន្លត់រថយន្តដោយគ្រាន់តែចុចប៊ូតុងមួយតែប៉ុណ្ណោះតែអ្នកជំនាញបានបង្ហើបថាទោះជាចាំបាច់យ៉ាងណាក៏ដោយក៏អ្នកដាច់ខាតមិនត្រូវចុចប៊ូតុងពន្លត់មាស៊ីនរថយន្តអំឡុងពេលកំពុងបើកបរនោះទេ។

២. កុំទាញចង្កឹេះលេខទៅសញ្ញាត្រឡប់ក្រោយពេលកំពុងបើកបរទៅមុខ

អ្វីមួយទៀតដែលអ្នកគួរតែចៀសវាងនោះគឺដាច់ខាតកុំទាញចង្កឹេះលេខទៅសញ្ញាត្រឡប់ក្រោយពេលកំពុងតែបើកបរទៅមុខទោះបីជារថយន្តរបស់អ្នកមិនយល់ស្របឲ្យអ្នកធ្វើបែបនេះក៏ដោយតែដាច់ខាតអ្នកកុំសាកល្បងឲ្យសោះបើមិនចង់មានបញ្ហា។

៣. កុំទាញចង្កឹេះលេខទៅអក្សរ P ពេលកំពុងបើកបរ

ការធ្វើបែបនេះគឺពិតជាមិនអាចទៅរួចបាននោះទេព្រោះថាប្រព័ន្ធសុវត្ថិភាពរបស់រថយន្តរបស់អ្នកនឹងរារាំងអ្នកជាមិនខាន តែទោះជាយ៉ាងណាការធ្វើបែបនេះមិនមានអ្វីល្អទេវាបែរជានាំឲ្យមានការខូចខាតដល់រថយន្តរបស់អ្នកទៅវិញ។

៤. កុំឲ្យមានរបស់ធ្ងន់ច្រើនពេកនៅជាប់សោររថយន្ត

សម្រាប់សោររថយន្តរបស់អ្នកមិនគួរភ្ជាប់វាជាមួយរបស់អ្វីដែលធ្ងន់ពេកនោះទេមិនថាជាបន្តោងសោរ ឬសោរផ្សេងក៏ដោយព្រោះនៅពេលដែលធ្ងន់ពេកវានឹងនាំឲ្យគ្រាប់សោរជាប់នឹងរថយន្តរបស់អ្នកខូច។

៥. កុំចាក់ប្រេងមាស៊ីនរថយន្តលើសកំរិត

ជាទូទៅរថយន្តទាំងអស់តែងតែភ្ជាប់មកជាមួយប្រដាប់រាស់កម្រិតប្រេងមាស៊ីនជាក់ជាមិនខានហើយអ្វីដែលអ្នកគួរដឹងនោះគឺត្រូវរក្សាប្រេងមាស៊ីនរបស់អ្នកឲ្យនៅត្រឹមកំរិតដែលបានកំណត់ មិនតិចជាងហើយក៏មិនច្រើនជាង ធ្វើបែបនេះទើបអ្នកអាចប្រើប្រាស់មាស៊ីនរថយន្តបានយូរអង្វែង។

៦. កុំបណ្ដោយឲ្យសាំងអស់រលីង

ការដែលបណ្ដោយឲ្យសាំងអស់រលីងពីរថយន្តតែម្ដងនោះគឺពិតជារឿងមិនត្រឹមត្រូវនោះទេដែលវានឹងអាចនាំឲ្យរថយន្តរបស់អ្នកឆាប់ខូច នឹងត្រូវចំណាយពេលយូរដើម្បីឲ្យសាំងហូរទៅដល់មាស៊ីនរថយន្តបាន។

៧. កុំមើលរំលងភ្លើងសញ្ញាដែលរថយន្តបង្ហាញ

ភ្លើងសញ្ញាផ្សេងៗដែលរថយន្តបង្ហាញគឺតែងតែមានអត្ថន័យរបស់វាផ្សេងៗដែលចង់បញ្ជាក់ពីបញ្ហាកំពុងកើតមានលើរថយន្តដូចនេះអ្នកត្រូវចាប់អារម្មណ៍ចំពោះចំណុចនេះឲ្យបានខ្ពស់ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ។



អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Brightside

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 



No comments