ព័ត៌មានថ្មីបំផុត

ជំនាញ7យ៉ាងដែលមនុស្សប្រុសគួរតែចេះ

Loading...
វាគឺជាមហិច្ចតាមួយរបស់មនុស្សប្រុសដែលចូលចិត្តបង្ហាញទៅមនុស្សជុំវិញថាខ្លួនពិតជាអាចធ្វើអ្វីមួយបានយ៉ាងពិតប្រាកដនឹងអាចទៅរួច ដូចនេះអ្នកត្រូវជាមនុស្សប្រុសដែលមានការប្រុងប្រៀបនិងយកឈ្នះបានគ្រប់ស្ថានការណ៍ហើយជំនាញទាំង៧ខាងក្រោមនេះគឺជាអ្វីដែលមនុស្សប្រុសទាំងឡាយគួរតែចេះ។

១. បង្កាត់ភ្លើង
វាគឺជារឿងដែលពិសេសមួយដែលមនុស្សប្រុសគួរតែចេះបង្កាត់ភ្លើងព្រោះជាទូទៅនៅពេលដែលធ្វើដំណើរកម្សាន្តបែបបោះជំរុំមនុស្សស្រីតែងតែរំពឹងមនុស្សប្រុសដើម្បីបង្កាត់ភ្លើងពេលនោះហើយដែលអ្នកអាចបង្អួតភាពអស្ចារ្យរបស់អ្នកបាន។

២. ហែលទឹក
វាគឺជាជំនាញមួយដែលអាចជួយជីវិតរបស់អ្នកឬអ្នកណាម្នាក់ទៀតនៅថ្ងៃណាមួយហើយមិនមែនទាល់តែអ្នកចេះហែលទឹកស្ទាត់ជំនាញនោះទេ គឺត្រឹមតែការចេះបណ្ដែតខ្លួនលើទឹកបានក៏គ្រប់គ្រាន់ដែរ។

៣. ផ្លាស់ប្ដូរកង់រថយន្ត
ទោះបីជាអ្នកមិនមានរថយន្តជិះក៏ដោយប៉ុន្តែការផ្លាស់ប្ដូរកង់រថយន្តក៏ជាជំនាញមួយដែលមនុស្សប្រុសគួរតែចេះព្រោះយើងជឿជាក់ថាអ្នកនឹងត្រូវការវានៅថ្ងៃណាមួយទោះបីជាមិនមែនជារថយន្តរបស់អ្នកក៏ដោយ។

៤. ផ្លាស់ប្ដូរខោទឹកនោះក្មេង
នៅថ្ងៃអនាគតអ្នកគង់តែក្លាយទៅជាប៉ាគេជាក់ជាមិនខានដូចនេះការផ្លាស់ប្ដូរខោទឹកនោមកូនគឺជារឿងមួយដែលអ្នកមិនអាចជៀសផុតហើយវាក៏ជាអ្វីដែលប្រពន្ធអ្នកចង់ឃើញផងដែរ អ្នកក៏អាចធ្វើវាចំពោះក្មេងដ៏ទៃដែលអាចនាំឲ្យមនុស្សស្រីមានការភ្ញាក់ផ្អើលចំពោះអ្នកជាមិនខាន។

៥. ប្រើប្រាស់មាស៊ីនកោរពុកមាត់
ការកោរពុកមាត់ដោយប្រើឡាមគឺជាវិធីចាស់មួយដែលនៅតែបន្តប្រើមកដល់ពេលនេះតែយ៉ាងណាយើងគួរតែដើរឲ្យទាន់សម័យកាលខ្លះក៏វាល្អដែរណាមួយការប្រើប្រាស់មាស៊ីនកោរពុកមាត់ក៏អាចជួយកោរពុកមាត់របស់អ្នកបានយ៉ាងស្អាតល្អជាងឡាមធម្មតាហើយថែមទាំងមិនបង្កឲ្យមានការមុតទៀតផង។

៦. ចែវទូក
មនុស្សស្រីម្នាក់ណាដែលមិនចង់អង្គុយនៅលើទូកតែពីរនាក់ជាមួយមនុស្សដែលខ្លួនស្រលាញ់នោះ!​ នាងនឹងមានអារម្មណ៍ល្អខ្លាំងបំផុតនៅពេលដែលមនុស្សប្រុសដែលខ្លួនស្រលាញ់ធ្វើជាអ្នកចែវទូកនាំនាងកម្សាន្តនៅលើទឹកបែបនេះ។

៧. ចងក្រវ៉ាត់ក
ក្រវ៉ាត់កគឺជារបស់មួយដែលអាចបង្ហាញពីភាពសង្ហារបស់អ្នកហើយវាក៏ជារឿងមួយដែលមនុស្សប្រុសគួរតែចេះព្រោះថ្ងៃអនាគតអ្នកប្រាកដជាត្រូវការប្រើប្រាស់វាក្នុងពេលណាមួយជាក់ជាមិនខាន។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 



No comments