ព័ត៌មានថ្មីបំផុត

កុំកុហកខ្លួនឯងរឿងទាំងនេះបើមិនចង់មានភាពតានតឹង

Loading...
មនុស្សម្នាក់ៗតែងតែមានរឿងជាច្រើនដែលបានកុហកខ្លួនឯងដោយមានហេតុផលជាច្រើនតែទោះជាយ៉ាងណាបើសិនអ្នកជួបប្រទះរឿងទាំងនេះដាច់ខាតសូមកុំកុហកខ្លួនឯងឲ្យសោះព្រោះវានឹងធ្វើឲ្យអ្នកជួបផលវិបាកក្នុងការរស់នៅប្រចាំថ្ងៃ។

១. ដែនកំណត់នៃខ្លួនយើង
អ្នកណាដែលថាមិនមានកំណត់ក្នុងខ្លួននោះ ទោះបីជាធ្វើអ្វីឬគិតអ្វីក៏ដោយក៏អ្នកត្រូវតែដឹងឲ្យច្បាស់ពីដែនកំណត់ដែលអ្នកមាន ហើយអ្នកមិនត្រូវកុហកខ្លួនឯងថាមានអ្វីដែលលើសពីអ្នកកំពុងតែមានដែរព្រោះវាអាចជាដើមហេតុដែលនាំឲ្យអ្នកបរាជ័យទៅវិញទោះបីជាអ្នកធ្លាប់គិតថាវាគឺជាការជំរុញទឹកចិត្តក៏ដោយ។

២. បញ្ហារបស់យើង
ពេលដែលអ្នកជួបប្រទះនឹងបញ្ហាអ្វីដែលយើងគួរធ្វើបំផុតនោះគឺការរកដំណោះស្រាយដើម្បដោះស្រាយរាល់បញ្ហាទាំងនោះមិនមែនជាការគេចវេសឬកុហកខ្លួនឯងថាមិនអីនោះទេ ព្រោះជាទូទៅមនុស្សតែងតែមានមហិច្ចតានិងភាពជឿជាក់លើខ្លួនឯងជ្រុលដែលគិតថាបញ្ហាទាំងនោះគឺតូចតាច។

៣. ពេលដែលយើងត្រូវការជំនួយ
ជួនកាលទោះបីជាអ្នកបានទទួលស្គាល់ថាយើងកំពុងតែជួបបញ្ហាក៏ដោយប៉ុន្តែអ្នកខំព្យាយាមលាក់វានឹងដោះស្រាយតែម្នាក់ឯងទោះបីជាអ្នកបានដឹងហើយថាអ្នកមិនអាចដោះស្រាយវាបានដោយខ្លួនឯងនោះទេ គ្រាន់តែសុំជំនួយពីអ្នកដទៃមិនមានអ្វីដែលត្រូវខ្មាស់នោះទេចាំបាច់អីត្រូវកុហកខ្លួនឯងបែបនេះ?

៤. លាក់បាំងភាពតានតឹងរបស់អ្នក
ជីវិតរស់នៅប្រចាំថ្ងៃតែងតែជួបប្រទះនឹងមនុស្ស នឹងរឿងដែលរញ៉េរញ៉ៃដែលជៀសមិនផុតនោះទេ ហើយអ្វីទាំងនោះហើយដែលនាំឲ្យអ្នកមានភាពតានតឹងក្នុងជីវិត អ្នកត្រូវដឹងថាភាពតានតឺងទាំងនោះមិនល្អនោះទេសម្រាប់រាងកាយនឹងអារម្មណ៍របស់អ្នកដូចនេះបើសិនជាអ្នកទទួលយករឿងអ្វីមួយមិនបានទេអ្នកគួរតែប្រកែកខ្លះក៏ល្អដែរ។

៥. កំហុសរបស់យើង
កំហុសគឺជារឿងដែលតែងតែកើតឡើងហើយនៅពេលដែលអ្នកជួបប្រទះវាអ្នកបែរជាខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីលាក់បាំងវា ហើយការធ្វើបែបនេះវាបែរជាធ្វើឲ្យអ្នកខុសកាន់តែខ្លាំងចំពោះអ្នកដទៃជាពិសេសខុសចំពោះខ្លួនឯងចុះហេតុអ្វីអ្នកមិនព្រមទទួលស្គាល់ហើយចាប់ផ្ដើមរៀនពីវាវិញទៅ?




x

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments