ព័ត៌មានថ្មីបំផុត

ទង្វើ៧យ៉ាងដែលអ្នកតែងតែធ្វើខុសជារៀងរាល់ថ្ងៃ

Loading...
ជាទូទៅអ្នកតែងតែធ្វើរឿងជាច្រើនដើម្បីធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែមានភាពងាយស្រួលប៉ុន្តែអ្នកមិនធ្លាប់បានចាប់អារម្មណ៍ទេថាអ្នកបានធ្វើរឿងទាំងនោះក្នុងផ្លូវខុសដែរនាំឲ្យមានផលប៉ះពាល់កើតឡើងទៅវិញ។

១. ខាំក្រចកខ្លួនឯងនៅពេលដែលស្ត្រេស

សម្រាប់អ្នកខ្លះការខាំក្រចកខ្លួនឯងបែបនេះអាចជួយឲ្យពួកគេកាត់បន្ថយភាពតាន់តឹងក្នុងអារម្មណ៍ជាពិសេសភាពស្ត្រេសបានប៉ុន្តែការធ្វើបែបនេះបាននាំឲ្យប៉ះពាល់ទៅដល់សុខភាពរបស់អ្នកទៅវិញព្រោះយើងមិនអាចដឹងទេថានៅក្នុងក្រចករបស់យើងមានបាក់តេរីតូចៗច្រើនកំរិតណានោះជំនួសមកវិញអ្នកគួរប្រើប្រាស់ការទំពារនំឬស្ករកៅស៊ូទើបជាការប្រសើរ។

២. ការសម្អាតត្រចៀក

មនុស្សជាច្រើនតែងតែជឿថាការសម្អាតត្រចៀកដោយប្រើប្រាស់សំឡីត្បារត្រចៀកគឺជារឿងដែលត្រឹមត្រូវប៉ុន្តែការគិតទាំងនោះគឺជារឿងមួយដែលខុសព្រោះនៅពេលសំឡីត្បារត្រចៀកនោះបែរជារុញក្រមួនក្នុងត្រចៀកឬភាពកខ្វក់ទាំងនោះចូលកាន់តែជ្រៅទៅក្នុងត្រចៀកទៅវិញហើយម្យ៉ាងវិញទៀតអ្នកក៏អាចប្រឈមមុខទៅនឹងការថ្លង់បានបើសិនជាអ្នករុកសំឡីទៅជ្រៅរហូតដល់ដាច់សន្ទះក្នុងត្រចៀក។

៣. មិនលាងដៃក្រោយពេលប្រើប្រាស់បន្ទប់ទឹក

យោងទៅតាមការស្រាវជ្រាវបានបង្ហាញថាមនុស្សជាច្រើនតែងតែមិនបានលាងសម្អាតដៃរបស់ខ្លួននោះទេបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹកដោយពួកគេគិតថាវាពុំសូវជារឿងសំខាន់នោះទេតែអ្នកត្រូវដឹងថាក្នុងបន្ទប់ទឹកមានបន្សល់ទុកមេរោគជាច្រើនទោះបីជាអ្នកមើលឃើញថាវាស្អាតប៉ុណ្ណាក៏ដោយហើយការសម្អាតដៃនេះគឺជាវិធីដែលល្អបំផុតដើម្បីការពារអ្នកពីមេរោគទាំងនោះ។

៤. មិនផ្លាស់ប្ដូរច្រាស់ដុសធ្មេញ

ច្រាស់ដុសធ្មេញដែលសើមគឺតែងតែមានសល់នៅបាក់តេរីមួយចំនួនអាចនឹងនៅជាប់រហូតដល់មួយខែហើយបើសិនជាអ្នកប្រើប្រាស់វាកាន់តែយូរវាអាចនឹងប៉ះពាល់ទៅដល់សុខភាពមាត់ធ្មេញរបស់អ្នកដូចនេះក្រុមគ្រូពេទ្យធ្មេញបានណែនាំថាគួរផ្លាស់ប្ដូរច្រាស់ដុសធ្មេញអំឡុងពេលពី ១ទៅ២ខែម្ដងឬយ៉ាងយូរបំផុតត្រឹម៣ខែទើបជាការប្រសើរ។

៥. វិធីក្នុងការដុសធ្មេញ

ការដុសធ្មេញមិនមែនគ្រាន់តែជាការដុសទៅដុសមកឲ្យតែរួចពីដៃនោះទេប៉ុន្តែអ្នកត្រូវតែដុសធ្មេញឲ្យត្រូវទៅតាមក្បួនខ្នាតព្រោះបញ្ហាដែលកើតឡើងចំពោះបេះដូងគឺត្រូវបានចាប់ផ្ដើមឡើងពីលំហូរឈាមនៅក្នុងមាត់របស់អ្នកនេះម្ដង ហើយអ្វីដែលអ្នកគួរធ្វើនោះគឺត្រូវដុសធ្មេញឲ្យបានស្អាតនឹងយ៉ាងហោចណាស់២នាទីសម្រាប់ការសម្អាតធ្មេញម្ដងៗ។

៦. មិនសម្អាតសំភារៈប្រើប្រាស់ប្រចាំថ្ងៃ

ជាទូទៅអ្នកតែងតែប្រើប្រាស់របស់មួយចំនួនស្ទើរតែជារៀងរាល់ថ្ងៃប៉ុន្តែអ្នកមិនធ្លាប់សម្អាតវាទាល់តែសោះដោយសារតែគិតថាវាមិនសូវជាកខ្វក់នោះទេប៉ុន្តែអ្នកប្រហែលជាគិតខុសហើយព្រោះរបស់ជាច្រើនដូចជា ក្ដារចុចកុំព្យូទ័រ តេលេទូរទស្សន៍ តេលេមាស៊ីនត្រជាក់ ឬសូម្បីតែទូរស័ព្ទរបស់អ្នកបានផ្ទុកនូវបាក់តេរីជាច្រើនដែលយើងបានអាចមើលឃើញដោយភ្នែកទទេដូចនេះទោះយ៉ាងណាអ្នកគួរសម្អាតវាឲ្យបានញឹកញាប់ទើបជាការប្រសើរ។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Brightside

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments