ព័ត៌មានថ្មីបំផុត

កុំមើលរំលងចំណុចទាំងនេះឲ្យសោះពេលទិញសម្លៀកបំពាក់

Loading...
សម្លៀកបំពាក់គឺជាគ្រឿងតុបតែងខ្លួនម្យ៉ាងដែលជួនឲ្យអ្នកបង្ហាញពីសម្រស់ខ្លួនឯងបានកាន់តែលេចធ្លោតែសម្រាប់ការជ្រើសរើសទិញសម្លៀកបំពាក់ណាមួយយកមកប្រើប្រាស់គឺមិនមែនជារឿងធម្មតាព្រោះជួនកាលវានឹងធ្វើឲ្យអ្នកខាតបង់ដោយមិនដឹងខ្លួនបើសិនអ្នកមិនបានចាប់អារម្មណ៍ជាមួយចំណុចសំខាន់ៗខាងក្រោមនេះ។

១. ប្រវែងនៃខោ

សម្រាប់មនុស្សស្រីចំពោះខោខូវប៊យទ្រកាគួរតែរើសយកខោដែលមានប្រវែងត្រឹមក្បាលជង្គង់ឬលើនេះបន្តិទើបទាក់ភ្នែកនឹងមានអារម្មណ៍ថាសាកសមហើយសម្រាប់ខោជើងវែងវិញគឺល្អបំផុតត្រឹមកជើង។
សម្រាប់មនុស្សប្រុសវិញគួរជ្រើសរើសខោដែលអាចល្មមបិទបាំងស្រោមជើងបានមិនខ្លីពេកមិនវែងពេកនោះវានឹងធ្វើឲ្យអ្នកកាន់តែស្រស់សង្ហា។

២. កុំជឿលើទំហំដែលដាក់បង្ហាញ
ដាច់ខាតកុំជឿលើទំហំដែលដាក់បង្ហាញនៅលើសម្លៀកបំពាក់នោះឲ្យសោះព្រោះជួនកាលវាអាចធំជាងឬតូចជាងទំហំដែលអ្នកធ្លាប់ប្រើប្រាស់ដោយសារតែផលិតផលរបស់ប្រទេសនីមួយៗអាចថាតម្រូវទៅតាមតំបន់ខុសៗគ្នាដូចនេះអ្វីដែលល្អនោះអ្នកគួរសាកល្បងពាក់វាលើខ្លួនតែម្ដងទើបជាការប្រសើរ។

៣. ត្រៀមខ្លួនជាស្រាច់
បន្តពីចំណុចខាងលើអ្នកគួរតែត្រៀមខ្លួនឲ្យបានរួចរាល់មុនពេលទៅទិញសម្លៀកបំពាក់ព្រោះវាមិនមែនជារឿងល្អនោះទេដែលត្រូវប្រលែងខ្លួនទទេនៅកន្លែងអ្នកដទៃនោះដូចនេះអ្នកគួរស្លៀកពាក់ខោឬអាវស្ដើងល្មមមួយជាន់ពីខាងក្នុងដើម្បីមានភាពងាយស្រួលផ្លាស់ប្ដូរក្នុងពេលសាកល្បងសម្លៀកបំពាក់ណាមួយ។

៤. ដឹងពីប្រភេទនៃផលិតផល

ជាទូទៅសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់តែងតែមានតម្លៃថ្លៃបន្តិចប៉ុន្តែជួនកាលអ្នកលក់ខ្លះក៏អាចបន្លំអ្នកដោយការយកផលិតផលដែលមានកំរិតទាបមកលក់ក្នុងតម្លៃខ្ពស់ឲ្យអ្នកក៏ថាបានដូចនេះអ្នកគួរតែមើលឲ្យបានច្បាស់ចំពោះប្រភេទសាច់ក្រណាត់ ឬថ្នេរជាដើម ហើយអ្វីដែលយើងចង់ណែនាំនោះគឺអ្នកគួរចាប់អារម្មណ៍ចំពោះរូបឬក្រឡាដែលមានលើសម្លៀកបំពាក់នោះព្រោះផលិតផលដែលមានកំរិតទាបគឺពុំសូវមានការរចនាឲ្យល្អប៉ុន្មាននោះទេខុសពីផលិតផលមានគុណភាពខ្ពស់ដែលត្រូវបានផលិតមកយ៉ាងយកចិត្តទុកដាក់ដោយគ្រប់បន្ទាត់ឬក្រឡាទាំងអស់ត្រូវតែស្មើរគ្នាពីម្ខាងទៅម្ខាងទៀត។

៥. សិក្សាពីតម្លៃ
អ្នកគួរតែសិក្សាពីតម្លៃរបស់សម្លៀកបំពាក់នោះជាមុនសិនថាតើតម្លៃជាមួយនឹងផលិតផលសាកសមនឹងគ្នាដែរឬទេហើយម្យ៉ាងវិញទៀតមុននឹងសម្រេចចិត្តទិញវាអ្នកអាចមើលនៅកន្លែងផ្សេងទៀតថាតើមានតម្លៃប្រហាក់ប្រហែលគ្នាឬអត់។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Brightside

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

https://brightside.me/inspiration-tips-and-tricks/10-important-things-to-pay-attention-to-when-buying-new-clothes-431910/

No comments