ព័ត៌មានថ្មីបំផុត

ដាច់ខាតកុំនិយាយពាក្យទាំងនេះទៅកូនៗរបស់អ្នក

Loading...
បើសិនអ្នកបានក្លាយទៅជាម្ដាយឪពុកគេអ្នកប្រហែលជាអាចបានដឹងថារាល់ពេលដែលកូនៗសម្លឹងទៅកាន់អ្នកអ្វីដែលពួកគេបានឃើញនោះគឺជាកំពូលវីរបុរសដ៏អស្ចារ្យម្នាក់ដែលអាចធ្វើអ្វីៗបានទាំងអស់សម្រាប់ពួកគេព្រោះតែអ្នកគឺជាតួឯកដែលសំខាន់សម្រាប់ជីវិតរបស់ពួកគេដូចនេះអ្នកគួរតែប្រយ័ត្នមិនគួរដាច់ខាតមិនត្រូវប្រើពាក្យទាំងនេះទៅកាន់កូនរបស់អ្នកឡើយ។

១. ឈប់យំភ្លាម!
ជួនកាលក្មេងៗយំដោយមិនមានហេតុផលអ្វីទាល់តែសោះឬជួនកាលពួកគេយំដើម្បីឲ្យអ្នកចាប់អារម្មណ៍និងលួងលោមពួកគេ ហើយទោះបីជាអ្នកដឹងថាមិនមានហេតុផលអ្វីល្អដែលពួកគេត្រូវយំក៏ដោយតែដាច់ខាតអ្នកមិនត្រូវប្រាប់ពួកគេឲ្យឈប់យំភ្លាមបាននោះទេព្រោះវានឹងធ្វើឲ្យពួកគេអាចគិតថាការបង្ហាញអារម្មណ៍ដែលមាននៅពេលនេះក្លាយទៅជារឿងអាម៉ាស់មួយសម្រាប់ពួកគេហើយក៏អាចឲ្យពួកគេធំធាត់ឡើងដោយក្លាយជាមនុស្សដែលរស់នៅបែបលាក់អារម្មណ៍របស់ខ្លួនក៏ថាបាន។

២. គេធ្វើឲ្យអ្នកអស់សង្ឃឹមខ្លាំងណាស់
បើអ្នកនិយាយពាក្យនេះទៅគេអាចនឹងធ្វើឲ្យគេមានអារម្មណ៍ថាខ្មាស់នឹងស្អប់ខ្លួនឯងក៏ថាបានហើយមិនមានអ្វីដែលអាចជួយបានទេដោយសារតែគ្រប់យ៉ាងបានដក់ជាប់ក្នុងអារម្មណ៍របស់គេបាត់ទៅហើយដូចនេះហេតុអ្វីចាំបាច់ប្រើពាក្យទាំងនេះ? អ្នកក៏អាចណែនាំពួកគេរាល់ចំណុចដែលពួកគេបានធ្វើខុសនិងរាល់បញ្ហាដែលអាចកើតមានឡើងបានដោយសារតែកំហុសរបស់គេទើបជារឿងប្រសើរ។

៣. គេគឺជាមនុស្សចង្រៃ
អេឈប់សិន! បើសិនជាអ្នកប្រើពាក្យមួយនេះបានន័យថាអ្នកអាត្មានិយមពេកហើយព្រោះក្មេងកើតមកមិនដឹងអ្វីនោះទេហើយគេក៏គ្មានអ្វីដែលមកប៉ះពាល់ជាមួយនឹងជោគរាសីអីរបស់អ្នកដែល  អ្នកត្រូវដឹងថាពួកគេនឹងជឿរាល់អ្វីដែលអ្នកនិយាយហើយពួកគេអាចនឹងរស់នៅដោយស្ដីបន្ទោសខ្លួនឯងក្នុងរយៈពេលមួយយ៉ាងវែងដោយសារតែគេគិតថាគេពិតជាមនុស្សចង្រៃដូចអ្វីដែលអ្នកបាននិយាយពិតមែន។

៤. ប្រៀបធៀបគេជាមួយបងឬប្អូន
ការប្រៀបធៀបបែបនេះអ្នកនឹងអាចឲ្យពួកគេគិតថាអ្វីដែលពួកគេមាននៅពេលនេះគឺពិតជាមិនគ្រប់គ្រាន់ឡើយហើយរាល់អ្វីទាំងនេះនឹងបន្តនាំឲ្យពួកគេរីកធំធាត់ឡើងដោយការដែលមិនមានជំនឿចិត្តលើខ្លួនឯងម្យ៉ាងទៀតវាក៏អាចនាំឲ្យពួកគេមានអារម្មណ៍ច្រណែនជាមួយអ្វីដែលបងឬប្អូនរបស់គេមានក៏ថាបាន ដូចនេះអ្វីដែលអ្នកត្រូវធ្វើនោះគឺកុំមានការប្រៀបធៀបកូនរបស់អ្នកហើយត្រូវស្រលាញ់ពួកគេឲ្យបានស្មើរៗគ្នា។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments