ព័ត៌មានថ្មីបំផុត

រឿង៣យ៉ាងដែលមនុស្សនឹងស្ដាយក្រោយបំផុតមុនពេលដែលស្លាប់

Loading...
មនុស្សទូទៅភាគច្រេីនគឺតែងតែមានរឿងដែលស្ដាយក្រោយផ្សេងៗពីគ្នាដោយខុសត្រង់ថាស្ដាយក្រោយខ្លាំងឬអត់តែប៉ុណ្ណោះឯង​ ហេីយអ្វីដែលនឹងបង្ហាញអ្នកនៅក្នុងអត្ថបទមួយនេះគឺជារឿង៣​យ៉ាងដែលមនុស្សតែងតែស្ដាយក្រោយបំផុតមុនពេលស្លាប់

ស្ដាយដែលមិនបានធ្វីតាមអ្វីដែលខ្លួនស្រមៃ
​ក្ដីស្រមៃគឺជារឿងមួយដែលមនុស្សម្នាក់ៗតែងតែមានប៉ុន្តែអ្វីដែលសំខាន់នោះគឺថាយេីងអាចធ្វេីតាមអ្វីដែលយេីងស្រមៃនោះបានដែរឬអត់​ ព្រោះថាលេីលោកនេះតែងតែមានរឿងជាច្រេីនដែលអាចបង្ខំឲ្យយេីងត្រូវដេីរចាកឆ្ងាយពីក្ដីស្រមៃរបស់ខ្លួន។

ស្ដាយដែលខំប្រឹងធ្វេីការលេីសលប់ពេក
មែនហេីយការបំពេញការងារឬរបររកស៊ីតែងតែទាមទារឲ្យអកចំណាយពេលច្រេីនជាមួយវាតែទោះជាយ៉ាងណាកុំបណ្ដោយខ្លួនឲ្យរវល់ខ្លាំងពេករហូតដល់ភ្លេចគិតដល់អ្នកជុំវិញខ្លួនជាពិសេសក្រុមគ្រួសារតែម្ដង​ កុំរងចាំដល់ពេលចុងក្រោយទេីបនិយាយាថាស្ដាយក្រោយនោះ។

ការបាត់បង់មិត្តភាព
មិត្តភាពនិងការទំនាក់ទំនងគឺជារឿងមួយទៀតដែលអាចឲ្យមនុស្សសដាយក្រោយ​ដូចនេះកុំបណ្ដោយឲ្យពេលវេលារំកិលទៅមុខដោយមិនខ្វាយខ្វល់អំពីមិត្តភាពឲ្យសោះព្រោះភាពរវល់មិនមែនជាឧបសគ្គដែលនាំឲ្យអ្នកបាត់បង់មិត្តភាពនោះទេតែអ្វីដែលសំខាន់បំផុតនោះគឺជាខ្លួនអ្នក។



អត្ថបទដោយ៖​ ជុំ​ រស្មី

No comments