ព័ត៌មានថ្មីបំផុត

អាហារធម្មជាតិ៦យ៉ាងដែលល្អបំផុតសម្រាប់ខួរក្បាល

Loading...
នៅពេលដែលអ្នកមានការចងចាំធ្លាក់ចុះអ្នកប្រហែលជាតែងតែនឹកឃើញទៅដល់ការប្រើប្រាស់ថ្នាំពេទ្យដើម្បីជំនួយទៅដល់ខួរក្បាលប៉ុន្តែអ្នកប្រហែលជាកំពុងតែគិតខុសព្រោះតែថ្នាំពេទ្យមិនមែនសុទ្ធតែល្អសម្រាប់សុខភាពទាំងអស់នោះទេដូចនេះយើងនឹងណែនាំអ្នកជាមួយអាហារធម្មជាតិ៦យ៉ាងដែលល្អបំផុតសម្រាប់ជំនួយទៅដល់ខួរក្បាល។


Broccoli (ផ្កាខាត់ណាបៃតង)
ធ្លាប់ឆ្ងល់អត់ថាហេតុអ្វីអ្នកតែងតែឃើញម្ដាយឪពុករបស់កុមារបរទេសតែងតែឲ្យកូនៗរបស់ពួកគេញ៉ាំ Broccoli នោះ? ហេតុផលនោះគឺដោយសារតែវាគឺជាស្ដេចនៃអាហារគ្រប់មុខទាំងអស់ បន្លែប្រភេទបៃតងនេះគឺមានផ្ទុកនូវសារធាតុ អង់ទីស៊ីដិន និង កាកសសៃ fiber ជាច្រើនដែលវាល្អបំផុតសម្រាប់សុខភាពជាពិសេសចំពោះខួរក្បាលតែម្ដង។

Berrie (ប៊ឺរី)
មិនថាវាគឺជាប្រភេទ Blue Berry , Strawberry ឬ Berrie ប្រភេទណាក៏ដោយក៏វាសុទ្ធតែល្អសម្រាប់សុខភាពរបស់អ្នក ដោយយោងទៅតាមការសិក្សារបស់ក្រុមគ្រូពេទ្យបានបង្ហាញថា Berrie អាចជួយឲ្យអ្នកដែលបាត់ការចងចាំរយៈពេលខ្លីត្រឡប់មកដូចដើមវិញដែលមិនថាតិចឬច្រើនវាគឺជារឿងមួយដែលមនុស្សគ្រប់គ្នាធ្លាប់ជួបប្រទះ។

ផ្លែចេក
ផ្លែចេកគឺជាប្រភេទផ្លែឈើត្រូពិកមួយប្រភេទដែលងាយស្រួលនឹងរកហើយវាក៏ផ្ដល់ផលប្រយោជន៍ច្រើនដល់សុខភាពមិនថាពេលខ្ចី ទុំ ឬសូម្បីតែសម្បកវាក៏ដោយម្យ៉ាងវិញទៀតវាក៏បានផ្ទុកនូវសារធាតុ សេរ៉ូតូអ៊ីន ជាច្រើនដែលអាចជួយសម្រួលដល់ផ្លូវអារម្មណ៍របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។

ផ្លែប៊ឺរ
បើមើលទៅសម្បកក្រៅអ្នកប្រហែលជាគិតថាផ្លែប៊ឺរជាប្រភេទផ្លែឈើមួយប្រភេទដែលផ្ទុកទៅដោយសារធាតុខ្លាញ់ជាច្រើនដែលវាអាចប៉ះពាល់ដល់សុខភាពប៉ុន្តែអ្នកកំពុងតែគិតខុសហើយព្រោះតែសារធាតុខ្លាញ់ទាំងនោះគឺល្អខ្លាំងណាស់សម្រាប់ខួរក្បាលនិងសុខភាពរបស់អ្នក។

ផ្លែប៉េងបោះ
អ្នកប្រហែលជាធ្លាប់បានដឹងហើយថាផ្លែប៉េងបោះគឺល្អបំផុតសម្រាប់សុខភាពស្បែកនិងសម្រស់របស់អ្នកប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់បានដឹងទេថាវាក៏មានសមត្ថភាពជំនួយទៅដល់ខួរក្បាលនិងការចងចាំរបស់អ្នកបានដែរដូចនេះវាអាចជាហេតុផលមួយទៀតដែលអ្នកគួរតែបន្តញ៉ាំផ្លែប៉េងបោះជារៀងរាល់ថ្ងៃ។

គ្រាប់ធញ្ញជាតិ
មិនថាឡើយសណ្ដែកដី គ្រាប់អាល់ម៉ុន ឬប្រភេទធញ្ញជាតិផ្សេងទៀតក៏ដោយគឺសុទ្ធតែល្អសម្រាប់សុខភាពក៏ដូចជាប្រព័ន្ធចងចាំដែលវាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ និង បង្កើនការចងចាំរបស់អ្នកបានកាន់តែប្រសើរ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments