ព័ត៌មានថ្មីបំផុត

ងាយៗដើម្បីដោះស្រាយបញ្ហានៃការគេងរបស់អ្នក

Loading...
មានមនុស្សជាច្រើនតែងតែជួបបញ្ហាពិបាកក្នុងការគេងប៉ុន្តែនៅពេលដែលគេងលក់បែរជាពិបាកក្នុងការក្រោកមកវិញដែលវាបានក្លាយជារឿងមួយដែលគួរឲ្យធុញទ្រាន់តែកុំបារម្ភអ្នកនឹងលែងជួបបញ្ហាាទាំងនេះទៀតហើយបើសិនអ្នកអនុវត្តវិធីខាងក្រោមនេះ

១. គេងមិនលក់

គេងមិនលក់ឬគេងលក់មិនស្កប់គឺជាបញ្ហាចំបងមួយដែលស្ទើរតែមនុស្សគ្រប់គ្នាជួបប្រទះដែលវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថានៅតែងងុយគេងនៅពេលព្រឹកដូចនេះដើម្បីជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់ល្អចាំបាច់អ្នកគួរចៀសវាងការទទួលទានគ្រឿងស្រវឹង ឬសារធាតុកាហ្វេអ៊ីនមុនពេលចូលគេងហើយអ្វីដែលអ្នកគួរញ៉ាំមុនពេលចូលគេងនោះគឺផ្លែចេក និងសាច់ត្រីព្រោះវាបានផ្ទុកទៅដោយវីតាមីន បេ៦ដែលអាចជំនួយទៅដល់ការគេងរបស់អ្នក។

២. ក្រោកមិនរួចនៅពេលព្រឹក

សម្រាប់អ្នកដែលជួបបញ្ហាក្រោកមិនបានទៀងទាត់នៅពេលព្រឹកព្រលឹមនោះគួរតែសាកល្បង​ដាក់ម៉ោងរោទ៍អំឡុងពេលជាក់លាក់ណាមួយនៅពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃហើយដាច់ខាតអ្នកត្រូវតែក្រោកឡើងមិនត្រូវសំងំគេងបន្តគេទៀតនោះទេប្រហែល ១ទៅ២សប្ដាហ៍ធានាថាអ្នកអាចក្រោកដឹងខ្លួនទៀងពេលជាក់ជាមិនខានព្រោះខួរក្បាលរបស់អ្នកបានចងចាំជាមួយពេលវេលាដែលអ្នកបានដាក់ម៉ោងរោទ៍នោះហើយ។

៣. ឈឺស្មាពេលក្រោកពីគេង

អាការៈនេះភាគច្រើនកើតឡើងដោយសារតែអ្នកគេងបែរមកចំហៀងយូរពេកដូចនេះដើម្បីចៀសវាងបញ្ហានេះអ្នកអាចគេងផ្ងារដោយដាក់ខ្នើយមួយលើទ្រូងរួចដាក់ដៃទាំងពីររបស់អ្នកលើខ្នើយនោះធានាថាអាការៈឈឺស្មាទាំងនោះនឹងបាត់ជាក់ជាមិនខាន។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ WittyFeed
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments