ព័ត៌មានថ្មីបំផុត

៥យ៉ាងដើម្បីចៀសវាងការកើតមានអារម្មណ៍ខឹង

Loading...
ការខឹងគឺជាអារម្មណ៍មួយដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់គ្នា ហើយជាទូទៅយើងតែងតែគិតថាវាគឺជារឿងធម្មជាតិមួយដែលយើងមិនអាចប្រកែកបាននោះទេតែអ្នកអាចសាកល្បងវិធីមួយចំនួននេះដើម្បីបង្វៀងខ្លួនឯងឲ្យចាកចេញឆ្ងាយពីការខឹងសម្បារ។

១. ចាប់អារម្មណ៍លើពេលវេលា
តើអ្នកធ្លាប់ចាប់អារម្មណ៍ដែរឬទេថាជាទូទៅមនុស្សភាគច្រើនតែងតែខឹងនៅពេលយប់? នេះអាចមកពីអ្នកអស់កម្លាំងពីការបំពេញការងាររកស៊ីពេញមួយថ្ងៃដែលនាំឲ្យអ្នកឆាប់ទទួលបាននូវអារម្មណ៍ខឹងឆេវឆាវដូចនេះអ្នកគួរចៀសវាងពិក្សារឿងផ្សេងៗដែលសំខានឬតានតឹងនៅពេលយប់។

២. ផ្លាស់ប្ដូរវិធីក្នុងការទំនាក់ទំនងរបស់អ្នក
ចៀសវាងការស្រែកគំហកដាក់គ្នាអ្នកគួរតែអង្គុយចុះហើយនិយាយគ្នាដោយស្ងប់ស្ងាត់ព្រោះថាបើសិនជាអារម្មណ៍ឆេវឆាវរបស់អ្នកកើតឡើងអ្នកប្រហែលមិនអាចគ្រប់គ្រងពាក្យសម្ដីរបស់ខ្លួនឯងបាននោះទេដែលនេះហើយជាហេតុនាំឲ្យមានការខឹងគ្នាទៅវិញទៅមកកាន់តែខ្លាំង។

៣. កុំប្រញាប់ឈានទៅរកការសរុបសេចក្ដីពេក
អ្នកត្រូវបែងចែកការគិតរបស់អ្នកឲ្យបានច្បាស់មុននឹងឈានទៅរកការសរុបសេចក្ដីចំពោះរឿងអ្វីមួយ ជួនកាលអ្នកប្រហែលជាខឹងសម្បីតែរឿងទាំងនោះមិនបានកើតឡើងឬមិនពិតក៏ថាបាន អ្នកគួរប្រាប់ខ្លួនឯងថាត្រូវគិតឲ្យបានច្បាស់មុនកំហឹងចូលមកគ្រប់គ្រងអ្នក។

៤. ដកដង្ហើមវែងនឹងយឺតៗ
អារម្មណ៍ខឹងនឹងមួរម៉ៅតែងតែកើតឡើងនៅពេលដែលអ្នកមានភាពតានតឹងក្នុងខួរក្បាលខ្លាំងពេកដូចនេះបើសិនជាអ្នកគិតថាកំហឹងកំពុងតែកើតឡើងក្នុងខ្លួនហើយនោះអ្នកអាចសាកល្បងដកដង្ហើមវែងៗនិងយឺតៗ ប្រហែល ៣ ឬ៤ដងអ្នកប្រាកដជាបានធូរស្រាលក្នុងអារម្មណ៍ខ្លះជាក់ជាមិនខាន។

៥. រាប់ដល់១០
វាគឺជាវិធីចាស់កម្រិលមួយប៉ុន្តែក៏មានប្រយោជន៍ដែលមនុស្សធ្លាប់បានសាកល្បងប្រើច្រើនដែរ។ នៅពេលដែលអ្នកខឹងអ្វីដែលចេញពីមាត់របស់អ្នកគឺពិតជាមិនពិរោះស្ដាប់នោះទេ ដូចនេះអ្នកអាចរាប់ដល់១០មុនពេលនិយាយនៅពេលដែលអ្នកខឹងដែលវាអាចនឹងឲ្យអ្នកមានពេលគ្រប់គ្រាន់ដើម្បីបន្លប់ខ្លួនឯងឲ្យចេញឆ្ងាយពីពាក្យអាក្រក់ៗទាំងនោះ។


អត្ថបទដោយ៖ ជុំ រស្មី

ប្រភព៖ Fabhow

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 



No comments