ព័ត៌មានថ្មីបំផុត

ស្រីៗបើចង់បានស្នេហាយូរអង្វែងកុំនិយាយរឿង៣យ៉ាងនេះប្រាប់ដៃគូឲ្យសោះ

Loading...
ស្នេហាតែងតែត្រូវការភាពស្មោះត្រង់នឹងគ្នាដើម្បីរក្សាទំនាក់ទំនងឲ្យបានយូរអង្វែងប៉ុន្តែជួនកាលការដែលស្មោះត្រង់ខ្លាំងពេកបែរជាធ្វើឲ្យចំណងស្នេហាប្រេះឆាទៅវិញដូចជារឿងទាំង៣នេះជាដើមដាច់ខាតស្រីៗកុំនិយាយទៅកាន់ដៃគូរបស់ខ្លួនឲ្យសោះបើមិនចង់ជួបបញ្ហាធំ។

១. កុំនិយាយពីសង្សាចាស់

អ្នកណាមិនខឹងនោះនៅពេលដែលមនុស្សដែលខ្លួនស្រលាញ់សុខៗស្រាប់តែទៅរំលឹកពីសង្សាចាស់នោះព្រោះគាត់អាចគិតថាអ្នកនៅតែមានចិត្តនឹកដល់សង្សាចាស់ហើយអារម្មណ៍ប្រេះឆា ឬខឹងសម្បាអាចកើតឡើងភ្លាមៗក៏ថាបាន ហើយបើសិនជាមិត្តប្រុសរបស់អ្នកជាអ្នកចាប់ផ្ដើមសួរពីរឿងនេះដាច់ខាតអ្នកកុំប្រាប់ទាំងអស់អីលាក់បាំងខ្លះក៏ល្អដែរ។

២. កុំប្រាប់គាត់ថាគាត់បរាជ័យហើយ

មនុស្សប្រុសម្នាក់ណាដែលថាមិនចង់បានមុខមាត់នោះហើយពួកគេក៏មិនងាយនឹងទទួលយកភាពបរាជ័យរបស់ខ្លួនដែរដោយនៅតែបន្លប់ខ្លួនឯងថាវាមិនអីនោះទេ ណាមួយអ្នកគឺជាមនុស្សដែលសំខាន់សម្រាប់គាត់បើសិនជាគាត់បែរជាលឺពាក្យនេះពីអ្នកអារម្មណ៍នេះការបាក់ទឹកចិត្តនឹងកើតមានយ៉ាងធ្ងន់ធ្ងរក៏ថាបាន។

៣. កុំនិយាយអាក្រក់ពីម្ដាយរបស់គាត់

មិនថាគាត់បានបង្ហាញវាឬអត់តែភាគច្រើនមនុស្សប្រុសស្រលាញ់ម្ដាយខ្លាំងជាទីបំផុតទោះបីជាគាត់បានធ្វើរឿងល្អឬមិនល្អយ៉ាងណាក៏ដោយព្រោះតែមនុស្សស្រីដំបូងសម្រាប់មនុស្សប្រុសគឺជាអ្នកម្ដាយនេះតែម្ដង មិនថាមនុស្សប្រុសម្នាក់នោះស្រលាញ់អ្នកខ្លាំងប៉ុណ្ណានោះទេបើសិនអ្នកហ៊ាននិយាយអាក្រក់ពីម្ដាយរបស់គាត់ធានាថាភាពខឹងសម្បានឹងការឈ្លោះប្រកែកនឹងកើតមានជាក់ជាមិនខានដូចនេះកុំសាកល្បងល្អជាង។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Upvee
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments