ព័ត៌មានថ្មីបំផុត

ចង់រក្សាស្នេហាឲ្យបានយូរអង្វែងមានអីទៅពិបាកនោះ

Loading...
Relationship គឺជាពាក្យមួយសម្រាប់សម្ដៅទៅលើសេចក្ដីស្រលាញ់រវាងមនុស្សពីរនាក់ដែលមានទៅលើគ្នាហើយវាប្រហែលជាមិនពិបាកប៉ុន្មានទេដើម្បីបង្កើតបានទំនាក់ទំនងស្នេហាមួយប៉ុន្តែអ្វីដែលពិបាកបំផុតនោះគឺតើត្រូវធ្វើយ៉ាងណាដើម្បីរក្សាទំនាក់ទំនងមួយនេះឲ្យបានគង់វង្សយូរអង្វែងបែបនេះហើយទើបយើងណែនាំអ្នកជាមួយវិធីទាំង៦ខាងក្រោមនេះ។

១. កុំមើលរំលងតម្រូវការរបស់ដៃគូ
ការមើលរំលងតម្រូវការរបស់ដៃគូអ្នកគឺជាឃាតករដ៏សំងាត់ដែលអាចសំលាប់ទំនាក់ទំនងអ្នកបានយ៉ាងលឿន ព្រោះអ្នកណាក៏ដូចជាអ្នកណាដែរគឺត្រូវការការព្រួយបារម្ភ និងយកចិត្តទុកដាក់ពីមនុស្សជាទីស្រលាញ់របស់ខ្លួនដែលនាំឲ្យចាកចេញឆ្ងាយពីភាពឯកា។

២. កុំមើលរំលងបញ្ហាដែលបានកើតឡើង
នៅពេលដែលមានបញ្ហារវាងអ្នកទាំងពីរកើតឡើងជម្រើសដែលល្អបំផុតនោះគឺអ្នកទាំងពីរគួរតែប្រឈមមុខនិយាយគ្នាដើម្បីដោះស្រាយព្រោះថាភាពស្ងប់ស្ងាត់និងការគេចវេសមិនអាចជួយបាននោះទេ ហើយនៅពេលដែលអ្នកមិនព្រមដោះស្រាយបញ្ហានោះទេអ្នកនឹងមិនដឹងទេថាតើវាកើតឡើងមកដោយសារតែអ្វីហើយពេលក្រោយអ្នកទាំងពីរនិងសាងកំហុសដដែលៗទៀតជាមិនខាន។

៣. កុំមើលរំលងចំពោះខ្លួនឯង
ស្រលាញនរណាម្នាក់គឺតែងតែចង់ឲ្យគេសប្បាយចិត្តតែបើសិនជាអ្នកមិនមើលថែខ្លួនឯងបានល្អដៃគូរម្ខាងទៀតក៏គេមិនសប្បាយចិត្តដែរដូចនេះស្របពេលដែលអ្នកស្រលាញ់គេអ្នកក៏ត្រូវតែស្រលាញ់ខ្លួនឯងផងដែរ។

៤. កុំឲ្យខ្លួនឯងត្រូវគ្រប់គ្រងដោយការខឹងមួយពេល
ទោះបីជាមនុស្សពីរនាក់ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយក៏ស្នេហារបស់ពួកគេអាចប្រេះឆាបានដែរដោយសារតែការខឹងមួយពេលព្រោះថានៅពេលដែលខឹងមួយពេលនោះមនុស្សអាចនឹងប្រែក្លាយទៅជាអ្នកណាផ្សេងទៀតដែលនិយាយអ្វីក៏មិនបានគិតច្បាស់លាស់ដែរដែលពាក្យសម្ដីទាំងនោះអាចនឹងធ្ងន់ធ្ងររហូតដល់មិនអាចទទួលយកបានក៏ថាបាន។

៥. កុំលាក់លាម
បើសិនជាអ្នកទាំងពីរស្រលាញ់គ្នាមែននោះអ្វីដែលអ្នកត្រូវធ្វើបំផុតនោះគឺមិនត្រូវលាក់លាមនឹងគ្នាឡើយទោះបីជារឿងនោះគឺជារឿងអាក្រក់ឬរឿងល្អក៏ដោយក៏គប្បីប្រាប់គ្នាទៅវិញទៅមកទើបជាផ្លូវមួយដែលផ្ដល់ឲ្យគ្នានូវភាពជឿជាក់និងការស្រលាញ់ពិតប្រាកដ។

៦. ត្រូវមានការលេងសើច
ភាពសោះកក្រោះមិនមានជារឿងល្អសម្រាប់សេចក្ដីស្នេហានោះទេ ព្រោះថានៅពេលដែលយើងអាយុកាន់តែច្រើនទៅការលេងសើចជាមួយមិត្តភ័ក្ដ គ្រួសារ នឹងមិនសូវមានច្រើនដូចមុនហើយណាមួយយើងក៏ត្រូវដោះស្រាយបញ្ហាជីវិតច្រើនរាល់ថ្ងៃដែលអាចនាំឲ្យមានអារម្មណ៍តានតឺងដូចនេះការលេងសើចជាមួយគ្នាគឺជាការបន្ធូរអារម្មណ៍មួយដែលល្អថែមទាំងនាំឲ្យស្នេហាអ្នកកាន់តែផ្អែមល្អែមឡើង។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។



No comments