ព័ត៌មានថ្មីបំផុត

តើមានអ្វីខ្លះនឹងកើតឡើងបើសិនជាអ្នកមិនបានងូតទឹក២ថ្ងៃ?

Loading...
អ្នកណាក៏ធ្លាប់កើតជំងឺខ្ជិលចំពោះការងូតទឹកនេះដែរជាពិសេសក្មេងជំទង់ៗ តែអ្នកធ្លាប់បានដឹងឬអត់ថានឹងមានអ្វីកើតឡើងលើអ្នកខ្លះបើសិនជាអ្នកមិនបានងូតទឺក២ថ្ងៃនោះ? តោះបើចង់ដឹងមកអានអត្ថបទនេះទៅ។

១. អ្នកនឹងមានអារម្មណ៍ថាស្អិតខ្លួន
អាការៈស្អិតខ្លួនបែបនេះមិនចាំបាច់ដល់មិនបានងូតទឹក២ថ្ងៃនោះទេ គឺត្រឹមតែមួយថ្ងៃក៏អ្នកអាចដឹងពីអារម្មណ៍មួយនេះបានដែរ ហើយអាការៈបែបនេះអាចកើតឡើងបានដោយសារតែញើសរបស់អ្នកនៅស្ងួតពេញខ្លួនប្រាណ។

២. កើតមុន
ធូលីដីផ្សេងៗនឹងឋិតនៅលើមុខរបស់អ្នកកាន់តែច្រើនឡើងៗហើយក៏បង្កឲ្យគ្រាប់មុនធំតូចចាប់ផ្ដើមមាននៅលើមុខរបស់អ្នកដែលមើលទៅគួរឲ្យខ្លាច។

៣. មានធំក្លិនខ្លួន
វាមិនមែនជារឿងចំលែកនោះទេដែលមនុស្សមិនបានងូតទឹក២ថ្ងៃហើយស្រាប់តែមានក្លិនខ្លួននោះ គ្រាន់តែថាអ្នកខ្លះមានក្លិនជូរ ហើយអ្នកខ្លះមានក្លិនស្អុយតែម្ដង។

៤. មានអារម្មណ៍ថារមាស់
អាការៈរមាស់ចាប់ផ្ដើមកើតមានឡើងពាស់ពេញខ្លួនប្រាណមិនថាកន្លុកកន្លៀតណាក៏ដោយ ឬសូម្បីតែស្បែកក្បាលអ្នកក៏រមាស់ខ្លាំងដែរ។

៥. ធ្លាក់ខ្លួនឈឺ
មែនហើយភាពកខ្វក់គឺជាផ្លូវមួយដែលនាំឲ្យអ្នកធ្លាក់ខ្លួនឈឺដោយសារតែបាក់តេរីជាច្រើននឹងជ្រៀតចូលខ្លួនរបស់អ្នកដោយសារតែអ្នកមិនបានសម្អាតភាពកខ្វក់ចេញពីរាងកាយ។

៦. កើតមានកន្ទួល ឬស្នាមក្រហមលើរាងកាយ
អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថារាងផ្សាផងក្រហាយផងនៅលើរាងកាយដោយសារតែស្បែករបស់អ្នកចាប់ផ្ដើមមានកន្ទួលតូចៗ ឬស្នាមក្រហមគ្របដណ្ដប់ពេញ។

៧. អាការៈទាំងអស់ខាងលើកាន់តែយ៉ាប់ទៅ
បើសិនជាអ្នកមានអាការៈដូចរៀបរាប់ខាងលើហើយអ្នកនៅតែមិនទាប់បានសម្អាតខ្លួនទៀតនោះលទ្ធផលគឺភាពអវិជ្ជមានដែលបានកើតមានឡើងនឹងកាន់តែយ៉ាប់យើនទៅៗជាក់ជាមិនខាន។

៨. ស្បែកក្បាលចាប់ផ្ដើមមានជាតិប្រេង
សារធាតុប្រេងនឹងចាប់ផ្ដើមកើតមានឡើងពាសពេញស្បែកក្បាលរបស់អ្នកហើយអង្គែជាច្រើនក៏កើតមានឡើងដូចគ្នាផងដែរ ម្យ៉ាងវិញទៀតសក់របស់អ្នកប្រែជារឹងជំពាក់ជាក់ជាមិនខាន។

អត្ថបទដោយ៖ ជុំ រស្មី

ប្រភព៖ Bornrealist

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments