ព័ត៌មានថ្មីបំផុត

កំហុសទាំង​៦ក្នុងការងារដែលអ្នកនឹងស្ដាយក្រោយ

Loading...
មានចំណុចជាច្រើនដែលអាចជួយអោយការងាររបស់អ្នករីកចម្រើន​ដែនទន្ទឹមនឹងនោះផងដែក៏មានចំណុចមួយចំនួនដែលអាចជាបញ្ហាក្នុងជីវិតការងាររបស់អ្នក។ ប្រសិនបើអ្នកកំពុងតែប្រព្រឹត្តកំហុសណាមួយខាងក្រោមនេះ អ្នកគួរតែធ្វើការផ្លាស់ប្ដូរអោយបានឆាប់រហ័ស។

១.​ អ្នកពុំមើលឃើញពីរូបភាពធំនៃការងាររបស់អ្នក
ក្នុងនាមអ្នកជាបុគ្គលិកជំនាញអ្វីមួយអ្នកគួរគប្បីដឹងពីអ្វីដែលអ្នកកំពុងធ្វើដែលអាចជាគោលបំនងចំបងរបស់ក្រុមហ៊ុនរបស់អ្នក​ រឺក៏អនាគតរបស់អ្នកថានឹងទៅជាយ៉ាងណា​ កត្តាទាំងអស់នេះអាចអោយអ្នកស្វែងយល់ពីខ្លួន​ និងអនាគតរបស់អ្នក

២.​ អ្នកកំពុងតែរូសស្ពានចោល
ការប្រស្រ័យទាក់ទងគ្នាពិតជាសំខាន់ណាស់​ អ្នកគួរតែមានទំនាក់ទនងល្អជាមួយនឹងមិត្តរួមការងារ​ និងជាពិសេសគឺប្រធានគ្រប់គ្រងរបស់អ្នក​ ដោយសារតែវាអាចប៉ះពាល់នៅពេលដែលអ្នកចង់ឡើងតំនែងរឺផ្លាស់ប្ដូរកន្លែងការងារ។

៣. អ្នកកំពុងតែខ្វល់ពីការងារជាជាងជីវិតរស់នៅរបស់អ្នក
ទោះបីជាការងារសំខាន់យ៉ាងណាក៏ដោយ​ អ្នកគួរតែចំណាយពេលវេលាខ្លះសម្រាកនិងកំសាន្តជាមួយមនុស្សជាទីស្រលាញ់របស់អ្នក កាន់តែសំខាន់ទៅទៀតនោះគឺអ្នកអាចនឹងមិនជោគជ័យក្នុងការងារឡើយបើអ្នកមិនចេះបែងចែកពេលវេលាអោយសមាមាត្រនឹងគ្នានោះ។

៤. ជំនាញរបស់អ្នកពុំមានការអភិវឌ្ឍន៍
ជាមួយនឹងបច្ចេកវិទ្យាដែលមានថ្មីរហូត​សម្រាប់ជួយសម្រួលការងារ ប្រសិនបើអ្នកពុំចេះប្រើប្រាស់វាពេញលេញនោះទេ​ អ្នកកំពុងតែបើកឧកាសអោយអ្នកជំនាន់ក្រោយជំនួសកន្លែងរបស់អ្នកហើយ

៥. អ្នកមិនផ្ដោតសំខាន់លើការងារដែលផ្ដល់តំលៃខ្ពស់ដល់អ្នក
នៅក្នុងកន្លែងការងារណាក៏ដោយ​ លទ្ធផល​ ការអភិវឌ្ឍន៍នៃក្រុមហ៊ុនទាំងមូលនិងការចំណេញគឺជាបញ្ហាចោទសំខាន់
ដូច្នេះអ្នកត្រូវផ្តោតសំខាន់ទៅលើការងារណាដែលអាចជួយជ្រោមជ្រែងកត្តាទាំងនោះបានជៀសជាងផ្តោតសំខាន់លើការងារដែលពុំសូវមានតំលៃ។

៦. អ្នកមិនជឿជាក់លើខ្លួន

បើអ្នកមិនជឿជាក់លើខ្លួន​ តើអ្នកអាចសង្ឃឹមថាអ្នកណានឹងជឿជាក់លើអ្នក ព្យាយាមបង្កើតការជឿជាក់លើខ្លួនដោយគិតពីអ្វីដែលអ្នកបានសម្រេចកន្លងមក ឈប់គិតថាអ្នកធ្វើវាមិនបានហើយចាប់ផ្ដើមធ្វើវា អ្នកជាមនុស្សដែលពិសេសជាងខ្លួនអ្នកគិត

អត្ថបទដោយ៖ ជុំ រស្មី ប្រភព៖ Social.hays
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments