ព័ត៌មានថ្មីបំផុត

ចង់ឲ្យស្បែកជើងប៉ាតារបស់អ្នកស្អាតបានយូរមានអីទៅពិបាក

Loading...
ស្បែកជើងប៉ាតាគឺជារបស់ម្យ៉ាងដែលជួយឲ្យអ្នកបង្ហាញចេញនូវភាពលេចធ្លោទៅកាន់អ្នកដទៃបានយ៉ាងមានប្រសិទ្ធភាពម្យ៉ាងវិញទៀតវាសាកសមសម្រាប់សំលៀកបំពាក់គ្រប់ប្រភេទតែម្ដងប៉ុន្តែសម្រាប់ការថែរក្សាវាក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរព្រោះវាអាចឆាប់ខូចឬប្រលាក់ជាពិសេសសម្រាប់ស្បែកជើងពណ៌សនេះតែម្ដងដូចនេះយើងនឹងបង្ហាញអ្នកពីវិធីខ្លះៗដើម្បីធ្វើឲ្យស្បែកជើងរបស់អ្នកនៅតែស្អាតដូចទិញថ្មី។

១. ប្រើប្រាស់សាប៊ូជាមួយBacking Soda

លាយបញ្ចូល Backing Soda ជាមួយនិងសាប៊ូដាក់ក្នុងចានតូចមួយបន្ទាប់មកចាក់ទឹកចូលបន្តិចប៉ុន្តែត្រូវប្រាកដថាទឹកនុះគឺជាទឹកដែលក្ដៅល្មមបន្ទាប់មកយកច្រាស់ដុះធ្មេញជ្រលក់ជាមួយល្បាយដែលលាយមុននេះហើយយកមកដុះកន្លែងដែលប្រលាក់ធានាថាស្នាមប្រលាក់នឹងជ្រះហើយស្បែកជើងរបស់អ្នកនឹងស្អាតដូចថ្មីជាក់ជាមិនខាន។

២. ថ្នាំដុសធ្មេញ

ថ្នាំដុះធ្មេញត្រូវបានផលិតឡើងដោយរួមផ្សំជាមួយសារធាតុមួយចំនួនដែលអាចជួយឲ្យយើងសម្អាតស្នាមប្រលាក់បានយ៉ាងស្អាតដោយគ្រាន់តែយកថ្នាំដុសធ្មេញមកលាប់ត្រង់កន្លែងប្រលាក់ទុកចោលមួយសន្ទុះបន្ទាប់មកយកច្រាស់ដុសធ្មេញមកដុសលាងវាចេញដោយប្រើទឹកក្ដៅល្មមជាការស្រេច។

៣. ថ្នាំអប់សក់

យើងធានាថាអ្នកប្រហែលជាពុំធ្លាប់បានលឺពីមុនមកទេថាថ្នាំអប់សក់អាចកម្ចាត់ស្នាមប្រលាក់ជាប់ស្បែកជើងរបស់យើងបាននោះតែវាគឺជាការពិតបើមិនជឿអ្នកអាចសាកល្បងបានដោយយកអេប៉ុនមកដុះស្បែកជើងរបស់អ្នកដោយប្រើថ្នាំអប់សក់បន្ទាប់មកលាងវាចេញដោយទឹកក្ដៅល្មមហើយអ្នកប្រាកដជាភ្ញាក់ផ្អើលជាក់ជាមិនខាន។

៤. សាប៊ូកក់សក់

សម្រាប់ចំណុចនេះគឺប្រើប្រាស់សម្រាប់ពេលដែលស្បែកជើងរបស់អ្នកប្រលាក់ជាមួយសារធាតុខ្លាញដោយប្រើប្រាស់ជាមួយសាប៊ូកក់សក់ប្រភេទណាក៏បានយកមកដុះលាងកន្លែងដែលមានប្រលាក់សារធាតុខ្លាញ់នុះមួយសន្ទុះក្រោយមកវានឹងជ្រះស្អាតជាមិនខាន។

៥. ទឹកក្រូចឆ្មា ជាមួយ ​Backing Soda

ទឹកក្រូចឆ្មាមានប្រសិទ្ធភាពបំផុតសម្រាប់កំចាត់ជាតិអាស៊ីតហើយវាក៏ជាដៃគូរដ៏អស្ចារ្យផងដែរសម្រាប់ការសម្អាតគ្រប់ប្រភេទសូម្បីតែការសម្អាតស្បែកជើងប៉ាតាក៏ដោយដែលអ្នកគ្រាន់តែយកច្រាស់ដុសធ្មេញមកជ្រលក់ចូលទៅក្នុងទឹកក្រូចឆ្មាបន្ទាប់មកបន្តជ្រលក់វាទៅលើ Backing Soda ហើយយកមកដុសកន្លែងដែលប្រលាក់ធានាថាស្នាមប្រលាក់នឹងបាត់ក្នុងអំឡុងពេលដ៏ខ្លី។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments