ព័ត៌មានថ្មីបំផុត

ការងារដែលរកចំណូលបានច្រើនបំផុតតាមប្រទេសនីមួយៗ

Loading...
តើអ្នកធ្លាប់គិតទេថាចង់ចាកចេញពីប្រទេសរបស់ខ្លួនដើម្បីស្វែងរកការងារធ្វើនៅប្រទេសដទៃ? បើសិនអ្នកគិតបែបនេះអ្នកគួរតែអានអត្ថបទមួយនេះសិនហើយអ្នកនឹងបានដឹងថាតើការងារអ្វីនៅក្នុងប្រទេសមួយណាដែលរកចំណូលបានច្រើនហើយត្រូវជាមួយសមត្ថភាពរបស់អ្នកនោះ។

១. គ្រូបង្រៀន

ប្រជាជននៅក្នុងប្រទេសស្វីសអាចនឹងក្លាយជាអ្នកមានខ្លាំងបើសិនជាពួកគេអាចក្លាយទៅជាគ្រូបង្រៀនឬសាស្ត្រាចារ្យដែលជាទូទៅអាចរកប្រាកចំណូលបានរហូតដល់ ៦៨,០០០ដុល្លា។

២. ពេទ្យធ្មេញ

បើសិនអ្នកចាប់អារម្មណ៍ចង់ធ្វើពេទ្យធ្មេញ ប្រទេសអេស្ប៉ាញគឺជាកន្លែងល្អបំផុតដែលអ្នកគួរជ្រើសរើសទៅរៀននឹងធ្វើការនៅទីនោះព្រោះពេទ្យធ្មេញនៅទីនោះអាចរកចំណូលបានរហូតដល់ ១៧៥,៩៦១ដុល្លា។

៣. គ្រូពេទ្យ

សម្រាប់ផ្នែកពេទ្យវេជ្ជសាស្ត្រវិញប្រទេស Netherland គឺរកចំណុលបានច្រើនបំផុតដែលមានចំនួនរហូតទៅដល់ ២៥៣,០០០ដុល្លា។

៤. អ្នកគ្រប់គ្រងផ្នែកសំណង់ស៊ីវីល

សម្រាប់ផ្នែកនេះវិញអ្នកគ្រប់គ្រងសំណង់ស៊ីវីលនៅក្នុងប្រទេសអាមេរិករកចំណូលបានច្រើនជាងប្រទេសណាទាំងអស់ដែលទទួលបានចំណូលរហូតទៅដល់ ៨២,៨០០ដុល្លា។

៥. មេធាវី

បើសិនជាអ្នកចាប់អារម្មណ៍ផ្នែកច្បាប់ហើយចង់ក្លាយទៅជាមេធាវីអ្នកគួរសំឡឹងទៅប្រទេសចិនព្រោះចំណូលជាមធ្យមរបស់មេធាវីនៅទីនោះអាចរកបានរហូតទៅដល់ ១៤៦,៩៥៤ដុល្លា។

៦. អ្នកបង្កើត Software

ប្រទេសស្វីសគឺជាគោលដៅដែលល្អបំផុតសម្រាប់អ្នកចូលចិត្តបង្កើត Software ដែលនៅទីនោះគេអាចរកចំណូលបានរហូតទៅដល់ ១០៤,២០០ដុល្លា។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ WittyFeed
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments