ព័ត៌មានថ្មីបំផុត

តើកាហ្វេ ​Espresso របស់ Starbucks ខុសប្លែកអ្វីខ្លះពីកាហ្វេដទៃ?

Loading...
បើសិនអ្នកជាមនុស្សដែលនិយមផឹកកាហ្វេអ្នកប្រាកដជាអាចចាប់អារម្មណ៍បានយ៉ាងងាយថាកាហ្វេរបស់ Starbucks មានរសជាតិម្យ៉ាងដែលឆ្ងាញ់ប្លែកខុសពីកាហ្វេដទៃហើយអ្នកប្រហែលជាចង់ដឹងហើយថាតើ Starbucks មានរូបមន្តអ្វីទើបអាចផលិតបានកាហ្វេគ្រប់កែវដែលមានរសជាតិឆ្ងាញ់ៗបែបនេះ។

Espresso Roast គឺជានិមិត្តរូបនៃកាហ្វេអ៊ិចប្រេសសូរបស់ Starbucks ​ដែលវាត្រូវបានចម្រាញ់​ចេញពីគ្រាប់​កាហ្វេ​លីង​ខ្មៅ​ តាម​បែបបទអ៊ីតាលី​​បុរាណដើម្បី​បង្កើតបាន​រសជាតិ​​ផ្អែមនិងខារ៉ាមែលដ៏​ពិសេស​។

​Espresso ជាអ្វី?

Espresso ជាតំណក់​ទឺកកាហ្វេ ​ដែល​ចម្រាញ់​ចេញដោយ​យកចិត្ត​ទុក​ដាក់​បំផុតពីគ្រាប់​កាហ្វេ​ថ្មីៗ។ ដំណក់​កាហ្វេ​មានគុណភាព ដែល​​ត្រង់​បានមក គឺបាននៅពេល​យក​កាហ្វេ​​ ឲ្យ​ទៅ​ប៉ះនឹង​ទឹកពុះ​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ ហើយ​ហូ​រ​ស្រក់​​តក់ៗ​ចូល​ពែង។

តំណក់​អ៊ិចប្រេសូ​ដ៏ឥតខ្ចោះ​មួយ​កូន​ពែងឬ​មួយ​ស៊ត់ (Shot) ត្រូវ​ការ​ពេល​ពី​១៨ទៅ​២៣​វិនាទី​ ក្នុង​ការ​ចម្រាញ់​។ តំណក់​កាហ្វេ​ក្នុង​កូន​ពែង​និមួយៗ​​នេះត្រូវ​ចាក់​លាយ​បញ្ចូលជាមួយ​​ភេសជ្ជៈ​ដទៃក្នុង​រយៈពេល​១០​វិនាទី​បន្ទាប់ដើម្បី​ធានា​រសជាតិ​ដើម​របស់​អ៊ិចប្រេសសូ បើ​មិន​ដូច្នោះ​ទេ​នោះ ស្រទាប់​ពពុះ​ដ៏ឥតខ្ចោះ​ នៅ​ផ្នែក​ខាងលើនៃ​អ៊ិចប្រេសសូ​ដែល​ទើប​ឆុង​ថ្មីៗនឹង​​ធ្លាក់​ចុះមកក្រោមហើយ​រសជាតិ​នឹង​ប្រែប្រួល។

តំណក់អ៊ិចប្រេសសូ​ក្នុង​មួយ​កូនពែងដែល​ឥតខ្ចោះ បង្កើត​បាន​ស្រទាប់​ចំនួន​បី៖

-         ​The Crema: ស្រទាប់​ផ្នែក​លើ​ គេ​បង្អស់បង្កើត​​ក្លិនឈ្ងុញឲ្យ​កាហ្វេហើយ​ស្រទាប់នេះក៏ផ្តល់​នូវ​រសជាតិ​ល្វីងចត់ពេល​យក​ទៅផ្សំ​ជាមួយ​ភេសជ្ជៈផ្សេងទៀត។
-        The Body: ស្រទាប់​កណ្តាលបង្កើត​នូវ​រសជាតិ​ផ្អែម​ឲ្យ​កាហ្វេ។
-        ​ The Heart:  ផ្នែក​ក្រោម​គេដែល​ផ្តល់នូវ​រសជាតិជូរ​ឲ្យកាហ្វេ។​


អាចនិយាយបានថា Espresso Roast គឺជាបេះដូងនៃភេសជ្ជៈរបស់ Starbucks ព្រោះតែកាហ្វេគ្រប់កែវរបស់ Starbucks ត្រូវបានបង្កើតឡើងដោយប្រើប្រភេទ Espresso នេះផ្ទាល់តែម្ដង។

ដើម្បីបង្កើតបាននូវ Espresso Shot មួយពែងគឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដែលដំបូងបំផុតនោះគឺជាការជ្រើសរើសគ្រាប់កាហ្វេដោយគ្រាប់កាហ្វេនីមួយៗដែលយកមកប្រើប្រាស់ត្រូវបាននាំចូលមកពីតំបន់ដាំដុះឡាទីន​អាមេរិក​ និងអាស៊ីប៉ាស៊ីហ្វិកហើយត្រូវប្រាកដថាវាគឺជាផលិតផលដែលមានគុណភាពខ្ពស់និងមានទំហំប៉ុនៗគ្នា។

សម្រាប់ការលីងកាហ្វេវិញក៏មិនងាយស្រួលប៉ុន្មានដែរព្រោះថាប្រសិនបើគ្រាប់កាហ្វេត្រូវបានលីងខ្លាំងពេកវានឹងធ្វើឲ្យបាត់រសជាតិរបស់ទឹកដោះគោ ហើយមានក្លិនឈ្ងៀមតែប្រសិនបើគ្រាប់កាហ្វេត្រូវបានលីងស្ទើរពេកនោះទឹកដោះគោអាចសន្ធប់យកទាំងអស់ធ្វើអោយរសជាតិកាហ្វេនឹងត្រូវបាត់បង់។

អត្ថបទដោយ៖ ជុំ រស្មី

No comments