ព័ត៌មានថ្មីបំផុត

#IAmOriginal រួមគ្នាដើម្បីលើកស្ទួយវិស័យចម្រៀងក្នុងប្រទេសកម្ពុជា

Loading...
កាលពីថ្ងៃសៅរ៍​ ទី៣០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះកម្មវិធីសម្ភោធ Album ចម្រៀង Stronger Together និងការចាក់បញ្ចាំង MV ចម្រៀងទាំង ១០បទដែលជាស្នាដៃនិពន្ធថ្មីរបស់ក្រុមតារាចម្រៀងវ័យក្មេងកម្ពុជាចំនួន ១៣រូប ដែលរៀចចំឡើងដោយមូលនិធីតន្រ្តី #IAmOriginal ត្រូវបានបញ្ចប់យ៉ាងជោគជ័យនិងទទួលបានការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានទូទៅជាពិសេសពីសំណាក់មិត្តយុវវ័យ។

តារាចម្រៀងវ័យក្មេង ដែលសំបូរទៅដោយទេពកោសល្យនិងគំនិតច្នៃប្រឌិតទាំង ១៣រូបមានដូចជា លោក P-Sand, Ma Chanpanha, Van Chesda, Sai, Sivping Chong, កញ្ញា Nikkie Nikkie, ADDA Angel, Kao Sophia, Run Syra, និង Small World Small Band ក្រុមតូច (មានសាមាជិក ៤នាក់)។
























#IAmOriginal គឺជាមូលនិធិតន្ត្រីដំបូងគេនៅកម្ពុជាដែលមានគោលបំណងក្នុងការលើកស្ទួយនិងគាំទ្រដល់អ្នកនិពន្ធ ផលិតករតន្ត្រី និងតារាចម្រៀង ដែលបានខិតខំបង្កើតស្នាដៃថ្មីនិងប្រកបទៅដោយភាពច្នៃប្រឌិត ឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការជួយឲ្យសិល្បៈចម្រៀងកម្ពុជាកាន់តែរីកចម្រើន។

លោក Sai
ចំណុចពិសេសសម្រាប់កម្មវិធី #IAmOriginal គឺចង់បង្កើតឲ្យសង្គមកម្ពុជានូវរូបភាពដ៏ល្អមួយដែលជាការសហការគ្នារវាងក្រុមតារាចម្រៀងទាំងអស់ ហើយការមិនប្រកាន់ពីវ័ ពីស្ថាប័ន ឬក៏បទពិសោធន៍របស់តារាចម្រៀងទាំង១៣រូប បានបង្ហាញឲ្យយុវជនកម្ពុជាបានឃើញពីសាមគ្គីភាព និងការចែករំលែកទៅឲ្យគ្នាទៅវិញទៅមក។
Run Syra
ជាមួយគ្នានេះផងដែរកម្មវិធីទាំងមូលក៏ត្រូវបានទទួលការចូលរួមពីសំណាក់តារាចម្រៀង ក៏ដូចជាតារាសម្ដែង និងអ្នកមានស្នាដៃជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
DJ NaNa

កូនជ្រូក

ក្រុម 4nix

កញ្ញា ឌុចលីដា

លោក វ៉ាន់ ចេស្ដា

លោក Alexora និង កញ្ញា ឌីសូនីតា

DJ សេរី

ក្រុម ក្មេងខ្មែរ

គួរបញ្ជាក់ផងដែរថា កម្មវិធីសម្ភោធអាល់ប៊ុមចម្រៀង Stronger Together របស់ #IAmOriginal គឺជាកម្មវិធីចុងក្រោយសម្រាប់ឆ្នាំ២០១៧ ហើយ #IAmOriginal នឹងបង្កើតឲ្យមានកម្មវិធីជាច្រើនជាបន្តបន្ទាប់សម្រាប់ក្រុមចម្រៀងដើមដែលមិនចំលងពីគេដើម្បីបង្ហាញស្នាដៃថ្មីៗបន្ថែមទៀតក្នុងការលើកស្ទួយសិល្បៈសម័យរបស់ប្រទេសកម្ពុជាឲ្យឆ្ពោះទៅដល់កម្រិតខ្ពស់បន្ថែមទៀតទៅថ្ងៃអនាគត។


អត្ថបទដោយ៖ ជុំ រស្មី

No comments