ព័ត៌មានថ្មីបំផុត

Toastmasters កម្មវិធីដែលផ្ដល់ឲ្យអ្នកនូវជំនាញនិយាយដ៏ទាក់ទាញ

Loading...
ការនិយាយគឺជាជំនាញមួយដ៏សំខាន់ដែលត្រូវប្រើនៅពេលអ្នកចង់បង្ហាញពីគំនិតរបស់អ្នកលើប្រធានបទណាមួយ។ ទោះជាយ៉ាងណាក៏ដោយក្នុងការនិយាយតម្រូវឱ្យមានលក្ខខណ្ឌជាច្រើនដើម្បីឱ្យគំនិតរបស់អ្នក មានអត្ថន័យពេញលេញ  និងមានភាពទាក់ទាញ។ នៅពេលដែលការនិយាយរបស់អ្នកមានអត្ថន័យពេញលេញ  និងមានភាពទាក់ទាញវាអាចជះឥទ្ធិពលដល់អ្នកដទៃបានយ៉ាងល្អ ។

Toastmasters គឺជាអង្គការអន្តរជាតិមួយដែលផ្តល់ការណែនាំដល់អ្នកដែលចង់បង្កើនចំណេះដឹង
ខាងជំនាញនិយាយជាសាធារណៈ ជំនាញផ្នែកទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ហើយក៏ដូចជាអ្នកដឹកនាំនាពេលអនាគត។ Toastmasters មាននៅតាមបណ្តាប្រទេស 141 មានក្លឹបចំនួនជិត 16400 ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

ដោយសារមើលឃើញពីអត្ថប្រយោជន៍ការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ និង ទំនាក់ទំនងរវាងគ្នានិងគ្នា ក្រុមយុវជន INSPIRED.Cambodia និង ក្លឹប Toastmasters នៅកម្ពុជា បានរួមសហការគ្នាបង្កើតកម្មវិធី Toastmasters Open Speech ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅសាល គីហ្សូណា នៃ មជ្ឈមណ្ឌលសហប្រតិបិត្តការកម្ពុជា- ជប៉ុន វេលាម៉ោង១ ដល់ម៉ោង ៥ រសៀល។

គោលបំណង ដែលបង្កើតឪ្យមានកម្មវិធីនេះគឺចង់ លើកកម្ពស់វប្បធម៌នៃការនិយាយជាសាធារណៈនៅក្នុងប្រទេស និង ផ្តល់ជាព័ត៌មានជំនួយ និងមេរៀនពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ តាមរយៈ ការចែករំលែកគំនិត និងបទពិសោធន៍ទៅ ដល់សាធារណៈ។

Leadership Community Toastmasters
នៅក្នុងកម្មវិធីនេះផងដែរ ទស្សនិកជននឹងមានឱកាសរៀនពីអ្នកមានទេពកោសល្យ ក្នុងការនិយាយជាសាធារណៈពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិដែលនឹងមកចូលរួមចែករំលែកពីគន្លឹះ និងបទពិសោធន៍មួយចំនួនក្នុងជីវិតជោគជ័យរបស់ពួកគាត់ដែលជាផ្នែកមួយជួយឱ្យទស្សនិកជនបង្កើនចំណេះដឹង របស់ពួកគេ និងអភិវឌ្ឍន៍ខ្លួនគេឲ្យក្លាយជាបុគ្គលមួយពូកែខាងនិយាយសាធារណៈ ការទំនាក់ទំនង ជាពិសេសជាអ្នកដឹកនាំមួយរូបដែលមានសម្ថភាព។

ដូច្នេះ នៅចាំអីទៀត,  កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងទៅ។
ចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អនាពេលអនាគត ក៏ដូចជាចូលរួមចំនែកក្នុងការលើកស្ទួយសង្គមកម្ពុជាឲ្យមានប្រសើរ។

Date: Sunday 28th January 2018
Time: 1:00PM – 5:00PM
Venue: CJCC
Ticket fee: 10000 riel

Contact information: (+855) 93 700 074
(+855) 77 488 585
 (+855) 96 693 4305
Or toastmasters@inspiredcambodia.com

No comments