ព័ត៌មានថ្មីបំផុត

អី​យ៉ា​ហាង «ហ្គាឌៀន» បាន​បើក​សា​ខា​ថ្មី​មួយ​ទៀត​ហើយ​!

Loading...
ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ - ហ្គាឌៀន (Guardian) មានសេចក្តីសោមនស្សរីករាយប្រកាសបើកហាងលក់ផលិតផលថែទាំសុខភាពនិងសម្ផស្សសាខាទី៨របស់ខ្លួននៅរាជធានីភ្នំពេញ ។ ហាងនេះមានទីតាំងស្ថិតនៅលើផ្លូវប៉ាស្ទ័រសង្កាត់បឹងកេងកង១ ដែលជាតំបន់ពាណិជ្ជកម្មមានភាពមមាញឹកនិងបរិយាកាសអ៊ូអរសម្រាប់ភ្ញៀវទាំងឡាយរួមមានសិស្ស និស្សិត អ្នកធ្វើការងារ ភ្ញៀវទេសចរ និងជនបរទេស។

ហ្គាឌៀន (Guardian) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យលក់រាយនៅទ្វីបអាស៊ីឈ្មោះថា Dairy Farm International ដែលបានបង្កើតឡើងដំបូងបង្អស់នៅប្រទេសម៉ាឡេស៊ីតាំងពីជាង៥០ឆ្នាំមុនមកម្ល៉េះ។ បច្ចុប្បន្ននេះ Guardian  មានហាងលក់ទំនិញជាង ១,៧០០ កន្លែងប្រតិបត្តិការនៅតាមបណ្តាប្រទេសមួយចំនួនដូចជា កម្ពុជា សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ហុងកុង ម៉ាកាវ វៀតណាម ព្រុយណេ និងហ្វីលីពីន  រួមជាមួយនិងបុគ្គលិកបម្រើការសរុបប្រមាណជាង ១៦,០០០ នាក់។ ផ្សារលក់ទំនិញសុខភាពនិងសម្ផស្ស ហ្គាឌៀន (Guardian) និងផ្សារទំនើបឡាក់គី (Lucky Supermarket) ជាផ្នែកមួយរបស់ក្រុមហ៊ុន DFI Lucky Group។

ចក្ខុវិស័យរបស់ហ្គាឌៀន (Guardian) គឺផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់ផលិតផលថែទាំសុខភាពនិងសម្ផស្ស ដែលល្អផ្តាច់គេ រួមទាំងសេវាកម្មនិងភាពរួសរាយរាក់របស់បុគ្គលិកដែលយកចិត្តទុកដាក់ទៅលើការបម្រើអតិថិជន។ ហ្គាឌៀន (Guardian) មានគោលបំណងផ្តោតសំខាន់ទៅលើតម្រូវការថែទាំសុខភាព ថែទាំខ្លួននិងសម្ផស្សរបស់ប្រជាជនកម្ពុជា។ បន្ទាប់ពីបានបើកហាងដំបូងរបស់ខ្លួន នៅកម្ពុជានៅចុងឆ្នាំ២០១៣ ហ្គាឌៀន (Guardian) បន្តជាហាងលក់ផលិតផលថែទាំសុខភាពនិងសម្ផស្សលំដាប់អន្តរជាតិតែមួយគត់នៅកម្ពុជា។ លោក  Ian Law ប្រធានផ្នែកអាជីវកម្មហ្គាឌៀន (Guardian) ប្រចាំនៅកម្ពុជាបានមានប្រសាសន៏ថា៖ “ទន្ទឹមនឹងការកើនឡើងនូវតម្រូវការផលិតផលថែទាំសុខភាពនិងសម្ផស្សនៅក្នុងស្រុក ការបើកសម្ភោធនូវសាខាថ្មីមួយនេះបានបង្ហាញអោយឃើញពីការឆ្លើយតបនិងឆន្ទ:ក្នុងការផ្គត់ផ្គង់របស់ពួកយើងទៅកាន់តម្រូវការអតិថិជន។ ដោយសារពួកយើងដាក់តាំងលក់ផលិតផលម៉ាកល្បីនិងពេញនិយមជាច្រើន និងជាម៉ាកផ្ដាច់មុខ មានដូចជា Botaneco Garden ជាផលិតផលថែរក្សាសក់និងរាងកាយ និង Crystal Moist ដែលជាផលិតផលថែរក្សាស្បែកពេញនិយមយ៉ាងខ្លាំងដែលផលិតនៅប្រទេសកូរ៉េ ទើបអតិថិជនបន្តមកជាវជារឿយៗ។”

លោកក៏បានបន្តទៀតថា “ហ្គាឌៀន (Guardian) មានសេចក្តីរំភើបក្នុងការផ្តល់ជូននួវបទពិសោធន៏ដ៏ប្រណិតក្នុងការដើរទិញទំនិញរបស់អតិថិជន ទន្ទឹមនឹងនេះដែរយើងក៏លើក
កំពស់ស្តង់ដានៃវិស័យលក់រាយលើទីផ្សារទំនើបក្នុងស្រុក”។  ក្រៅពីផលិតផលដែលមានគុណភាព ហ្គាឌៀន (Guardian) ក៏មានមោទនភាពក្នុងការផ្តល់ជូនសេវាកម្មដ៏ល្អ តាមរយៈបុគ្គលិកបម្រើការងារ និងឱសថការីដែលមានជំនាញ។ កត្តារួមនៃផលិតផលដែលមានគុណភាព និងបុគ្គលិកដែលទទួលការបង្វឹកបង្ហាត់ខ្ពស់ បានធ្វើអោយ ហ្គាឌៀន (Guardian)  បំពេញនូវការរំពឹងទុករបស់អ្នកអតិថិជន ដោយស្របទៅនឹង ចក្ខុវិស័យ គោលបំណង និងគុណតម្លៃរបស់ខ្លួន។

ពេលនេះ ហ្គាឌៀន (Guardian) សាខាបឹងកេងកង១ ស្វាគមន៍អតិថិជនចូលមកជាវផលិតផលជាច្រើនប្រភេទដូចជា ផលិតថែរក្សាស្បែក គ្រឿងសម្អាង ផលិតផលថែទាំសុខភាព ផលិតផលថែទាំខ្លួន និងផលិតផលថែទាំកុមារ។

ខាងក្រោមនេះ គឺជាហាងលក់ផលិតផលរបស់ ហ្គាឌៀន (Guardian) នៅក្នុងរាជធានីភ្នំពេញ៖
១. ហ្គាឌៀន (Guardian) វិថីព្រះស៊ីហនុ
២. ហ្គាឌៀន (Guardian) ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍
៣. ហ្គាឌៀន (Guardian) ផ្សារទំនើបស៊ីធីម៉ល
៤. ហ្គាឌៀន (Guardian) ផ្សារទំនើបរតនាផ្លាហ្សា
៥. ហ្គាឌៀន (Guardian) ធីខេ អេវិនញូ
៦. ហ្គាឌៀន (Guardian) ផ្សារទំនើប Exchange Square
៧. ហ្គាឌៀន (Guardian) ទួលទំពូង
៨. ហ្គាឌៀន (Guardian) បឹងកេងកង1


សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ សូមទំនាក់ទំនង លោក រៀម ចំរើន តាមទូរសព្ទលេខ ០៨១៧៦៤៤៨០។

No comments